​បុរស​ម្នាក់​ទៅ​ដេញ​ក្របី​បាត់​មួយ​យប់​ព្រឹក​ឡើង​ទើប​ប្រទះឃើញ​សព​អណ្ដែត​ទឹក​ក្នុង​ស្ទឹង​បំ​ណ​ក់​

0

​ខេត្តពោធិ៍សាត់ ៖ សព​បុរស​ម្នាក់​ត្រូវបាន​អ្នក​ភួ​មិ​ប្រទះ​ឃើ​​ញ​អណ្ដែត​ទឹក​ក្នុង​ស្ទឹង​ម្ដុំ​តារាង​បាល់ទះ កាលពី​វេលា​ម៉ោ​ង​១០​ព្រឹក​និង​០០​នាទី​ព្រឹក​ថ្ងៃទី​១៩​ខែកញ្ញា​ឆ្នាំ​២០១៤​ក្នុង​ភួ​មិ​បំ​ណ​ក់ ឃុំ​ឈើ​តុំ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ខណ​:​ដែល​ក្រុមគ្រួសារ​អះអាងថា​បាន​បាត់​នៅ​ល្ងាច​ថ្ងៃទី​១៨image (2)​កញ្ញា​ឆ្នាំ​២០១៥​រូ​ចមក​។​​ទេស សុផាន នាយករង​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ឈើ​តុំ បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​មានឈ្មោះ​សំ​បួន​កៅ អាយុ​៣៩​ឆ្នាំ រស់នៅ​ភូមិ​កើតហេតុ​ខាងលើ​។​​លោក​បាន​បន្តថា បើតាម​កា​ឆ្លើយបំភ្លឺ​របស់​ប្រពន្ធ​បុរស​នេះ​ឈ្មោះ អឿ សំអាង អាយុ​៤៥​ឆ្នាំ​និ​យា​ថា កាលពី​ល្ងាច​ថ្ងៃទី​១៨ ខែកញ្ញា វេលា​ម៉ោង​៥​ល្ងាច ប្ដី​នាង​បាន​ទៅ​ដេញ​ក្របី​នៅ​ចំណុច​បបោស​ស្ទឹង​បំ​ណ​ក់​ក្នុងភូមិ​បំ​ណ​ក់ ឃុំ​ឈើ​តុំ​ខណៈ​ទឹក​កំពុង​ជន់​ជោរ ហើយ​ទំ​ជា​គាត់​ទន់​ដៃជើង​ព្រោះ​គាត់​មា​នក​រះ​រញីរញ័រ​ខ្លាំង ព្រោះ​សុខភាព​គាត់​ទើប​ផ្ដាច់​ពិសា​ស្រា​រយះពេល​៧​ថ្ងៃ​ហើយ សង្ស័យ​គាត់​ធ្លាក់ទឹក​ស្ទឹង​នោះ​ហូ​គួច​លង់​ស្លាប់​អណ្ដែត​មកដល់​ចំនុច​ខាងលើនេះ រហូត​នៅ​ព្រឹក​ថ្ងៃទី​១៩ ខែកញ្ញា​នោះ ទើប​ប្រជាពលរដ្ឋ​ប្រទះឃើញ​តែម្ដង​។​​លោក ទេស សុផាន បន្តថា​បើតាម​អ្នកឃើញ​ហែ​ត​ការណ៍​នេះ​ដែល​បានឃើញ​ពី​ចម្ងាយ​ទីតាំង​បុរស​នេះ​ជួប​ហេតុការណ៍​និយាយថា កាលពី​ល្ងាច​ម៉ោង​៥ ថ្ងៃទី​១៨​កញ្ញា​បានឃើញ​បុរស​នេះ​នៅ​ចំនុច​បបោស​ស្ទឹង​បំ​ណ​ក់​នោះ​ដើ​ដេញ​ក្របី ដោយ​ជនរងគ្រោះ​ដើរ​ទប់ខ្លួន​សឹង​មិន​ជាប់​ផង រូ​ច​រូបគាត់​ជា​សាក្សី​ដែល​ឃើញ​នោះ​ក៍​ពំ​ចាប់អារម្មណ៍​ក៍បាន​មើលទៅ​ទីតាំង​ផ្សេង ស្រាប់តែ​មួយសន្ទុះ​ក្រឡេក​មកវិញ​អត់​ឃើញ​គាត់​ស្មានតែ​ដេញ​ក្របី​ទៅផ្ទះ​ហើយ ក៍​គាត់​មើល​ពី​ចម្ងាយ​ឃើញ​នៅក្នុង​ស្ទឹង​នោះ​លើក​ស្បែកជើង​ពណ៍​ខៀវ​ផុតពី​ទឹក​ដែល​កំពុង​គូ​ច​ហូ ប្រហែល​ទំនង​ឲ្យ​ជួយ តែ​ពួកគាត់​ស្មានថា​ក្មេង​លេង​ទឹក​បិតពួន​លេង ក៍​នាំគ្នា​ដើរ​ហួស​ទៅ​បាត់ ស្រាប់តែ​ព្រឹក​ឡើង​ទើប​ដឹងថា​អ្នក​លើក​ស្បែកជើង​ឡើងលើ​នោះ​ជា​បុរសរងគ្រោះ​នេះ​សោះ​។​​លោក អែម រុន អធិការដ្ឋាន​នគរបាល​ស្រុក​ក្រគរ​ប្រាប់ថា​ក្រោយពី​ធ្វើការ​ពិនិត្យ និង​កោសល​វិច័យ​រួចមក គឺ​សព​បុរស​នេះ​ពិតជា​បាន​ស្លាប់​ដោយ​លង់ទឹក​ពិតប្រាកដ​មែន កម្លាំង​ជំនាញ​គ្រូ​​ពេទ្យ​និង​អាជ្ញាធរ​ក៍​ប្រគល់​ឲ្យ​ក្រុមគ្រួសារ​ជនរងគ្រោះ​ឲ្យ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​image image (2) image (1)