​មន្ត្រីជលផល​សៀមរាប​សម្រេចចិត្ត​បាញ់កាំភ្លើង​ពី​គ្រាប់​ដើម្បី​ការពារ​ខ្លួន​ខណៈ​ក្រុម​អ្នកនេសាទ​ខុសច្បាប់​ប្រមាណ​ជា​៥០​ទូក​បាន​ហ៊ុំ​ព័ន្ធ​សមត្ថកិច្ច​

0

​សៀមរាប​៖​មន្ត្រីជលផល​ខេត្តសៀមរាប​សម្រេច​បាញ់​កាំភ្លើង​ពី​គ្រាប់​ដើម្បី​ការពារ​ខ្លួន​ខណៈ​ក្រុម​អ្នកនេសាទ​ល្មើសច្បាប់​ប្រមាណ​ជា​៥០​ទូក​បាន​ហ៊ុំ​ព័ន្ធ ពេល​ចុះបង្ក្រាប​បទល្មើស​នេសាទ​នៅលើ​ផ្ទៃ​បឹង​ទន្លេសាប​ឃុំ​កំពង់​ឃ្លាំង​។​IMG-20150920-WA0065លោក ព្រិ​ន្ទ សា​វិ​ន នាយ​ខ័​ណ្ឌ​រដ្ឋបាល​ជលផល​ខេត្តសៀមរាប​បាន​ឲ្យ​ដឹង​នៅ​ល្ងាច​ថ្ងៃទី​១៩​ខែកញ្ញា​នេះ​ថា មន្ត្រី​ជំនាញ​ជលផល​របស់លោក​បានសម្រេច​បាញ់​កំ​ភ្លើង​ពី​គ្រាប់​ដើម្បី​ការពារ​ខ្លួន ពេល​ក្រុម​អ្នកនេសាទ​ល្មើស ច្បាប់​ប្រមាណ​ជា​៥០​ទៅ​៧០​ទូក​បាន​ហ៊ុំ​ព័ន្ធ​ក្នុង​គោលបំណង​វាយ​តបត​ជាមួយនិង​សមត្ថកិច្ច​នៅពេលដែល​មន្ត្រី​ជំនាញ​បាន​ប្រើប្រាស់​វិធានការ​ក្តៅ​ក្នុងការ​បង្ក្រាប​ក្រុម​អ្នកនេសាទ​ប្រើប្រាស់​ឧបករណ៍​នេសាទ​ខុសច្បាប់​គឺ​អួន​ក្រឡា​ញឹក​រួមផ្សំ​អំពូល​ភ្លើង​ស្ថិតនៅ​កន្លែង​អភិរក្ស​ជលផល​តា​មោក ឃុំ​កំពង់​ឃ្លាំង ស្រុក​សូទ្រនិគម ខេត្តសៀមរាប​។​
ហើយ​ករណីនេះ​បានកើត​ឡើង​កាលពី​ម៉ោង​៨​យប់​ថ្ងៃទី​១៨​ខែកញ្ញា​ឆ្នាំ​២០១៥​នេះ​ខណៈ​ទូក​អ្នកនេសាទ​ល្មើស ច្បាប់​បាន​ប៉ះទង្គិច​គ្នា​ជាមួយ​ទូក​របស់​សមត្ថកិច្ច​។​
​លោក​បាន​បញ្ជាក់ថា ការសម្រេចចិត្ត​បាញ់កាំភ្លើង​នេះ​ការពារ​ខ្លួន រងចាំ​កំ​ម្លា​ង​ជំនួយ​ទៅ​ជួយ​រំដោះ​តែ​ប៉ុន​ណ្ណោះ លោក​ថា បើសិន​គ្មាន​កំ​ម្លា​ង​ជំនួយ​ទៅ​ជួយ​រំដោះ​ទាន់​ពេលនោះ​មន្ត្រី​ជំនាញ​របស់លោក​អាច​និង​មាន​គ្រោះថ្នាក់ ពីព្រោះ​ក្រុម​អ្នកនេសាទ​ល្មើសច្បាប់​ប្រមាណ​ជា​៥០​ទៅ​៧០​ទូក​បាន​ហ៊ុំ​ព័ន្ធ​មន្ត្រី​ជំនាញ​អស់ហើយ​។​
​សូមបញ្ជាក់ថា នៅក្នុង​ប្រតិបត្តិ​ការបង្ក្រាប​បទល្មើស​នេសាទ​នេះ​សមត្ថកិច្ច​ជំនាញ​ដង​ហូត​បាន​កាណូត​ម៉ាស៊ីន​(​កាវ​)១​គ្រឿង អួន​ក្រឡា​ញឹក​ចំនួន​២​វង់ អាគុយ​១​គ្រឿង បង្គោល​៨​ដើម និង​ខ្សែ​ចំនួន​១៥០​ម៉ែត្រ​៕IMG-20150920-WA0066 IMG-20150920-WA0067​ខេង ឧ​ត្ត​ម​