កំពង់ធំៈ ប្រជាពលរដ្ឋជាង២០០គ្រួសារ កើតទុកមិនសុខចិត្ត រួមទាំងអន្ទះសារចង់ឲ្យសម្តេច ហ៊ុន សែន ជួយរកយុត្តធម៌ ជូនពួកគាត់ ដោយសារតែមានការរំលោភដីធ្លី និងរំលោភលើកិច្ចសន្យា មិនគោរពតាមកិច្ចសន្យាព្រមព្រៀងទិញ លក់ដី ពីសំណាក់ លោកស្រី ម៉ែន សោភ័ណ ត្រូវជាប្រពន្ឋលោក ផ្កាយពីរឈ្មោះសៅ វណ្ណី បានប្រើល្បិចលួងលោម ឲ្យតំណាងប្រជាពលរដ្ឋ រកទិញដីពីប្រជាពលរដ្ឋជាច្រើនពាន់ ហិចតា លុះប្រជាពលរដ្ឋព្រមលក់ដីឲ្យ ហើយធ្វើកិច្ចសន្យា ផ្តិតមេដាយឲ្យលោក ស្រី អស់តែបែរជាមិនព្រមសងលុយ ទើបពួកគាត់កើតទុកទាមទារយកដីមកវិញឬសង លុយឲ្យគ្រប់ចំនួន ។
សេចក្តីរាយការណ៍ តាមប្រភពព័ត៌មានច្បាស់ការ បានបញ្ជាក់ថា លោកស្រី ម៉ែន សោភ័ណ អាយុ ៣៣ឆ្នាំ បានតាំងខ្លួនជាអ្នកទិញដី តំណាងក្រុមហ៊ុនចិនមួយ ស្ថិតនៅក្នុងឃុំស្រឡៅ ឃុំ ទ្រៀល ឃុំ បារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ដែលទីតាំង ដីស្ថិតនៅក្នុងតំបន់២ ដោយលោកស្រី ម៉ែន សោភ័ណ បានចាត់តាំងឲ្យលោក ឡុយ ស៊ុយ អាយុ៤៦ឆ្នាំ រស់នៅឃុំស្រឡៅ និងលោក អ៊ឹម ប៊ុនថាន ដែលជាតំណាងប្រជាពលរដ្ឋ ដើម្បីឲ្យលោកទាំង២នាក់ ជួយប្រមូលទិញដីស្រែ ហើយនៅ ពេលដែលមានប្រជាពលរដ្ឋ ជាង២០០គ្រួសារ បានព្រមព្រៀងលក់ដី ហើយលោកស្រីម៉ែន សោភ័ណ បានបង្គាប់ឲ្យ ប្រជាពលរដ្ឋផ្តិតមេដៃ ដែលបានលក់ដីឲ្យ ក្នុងមួយហិចតា ៩០០ដុល្លា រហូតដល់១៥០០ដុល្លា តែលោកស្រីបានកក់ប្រាក់ជូនប្រជាពលរដ្ឋត្រឹម១០ភាគរយគ្រប់គ្នា ហើយបានចុះកិច្ចសន្យាជាមួយនិងតំណាងប្រជាពលរដ្ឋថា នឹងសង់លុយ ឲ្យគ្រប់ចំនួននៅពេលដែល លោកស្រីបានទទួលប្លង់ដីពីប្រជាពលរដ្ឋ ក្រោយមកលោកស្រីបានទទួលប្លង់ដីហើយ ក៏មិនព្រមសង់លុយមកអោយប្រជាពលរដ្ឋ ដោយសុំពន្យាពេល ម្តងហើយម្តងទៀត ជាច្រើនលើកច្រើនសារ រហូតប្រជាពលរដ្ឋ និងតំណាងប្រជាពលរដ្ឋ បានឡើងទៅប្តឹងនៅ សាលាខេត្តកំពង់ធំ តែបែរជាលោកស្រី ប្រាប់អាជ្ញាធរខេត្តថា បានសង់លុយគ្រប់ចំនួនអស់ហើយ លោកស្រីបានបន្តភូតកុហក់ដល់ ចៅហ្វាយ ខេត្តកំពង់ធំថា លោកស្រី មានដីចំនួន ៥២០០ហិចតា និងសុំការអនុញ្ញាតិកាយព្រុំ ។
អ្វីដែលធ្វើឲ្យប្រជាពលរដ្ឋមានការឈឺចាប់ និងអាចនិងមានផ្ទុះហឹង្សាដោយសារតែ ការរំលោភបំពាន់លើពួកគាត់ដែល ជាជនក្រីក្ររ រកព្រឹកខ្វះល្ងាច ដោយសារតែលោកស្រី ម៉ែន សោភ័ណ មិនព្រមសងលុយដែលនៅសល់ ៩០ភាគរយទៀតនោះ តែបែរជាដាក់ពាក្យប្តឹង តំណាងប្រជាពលរដ្ឋរបស់គាត់ ថាបោកប្រាស់ និងបានក្លែងឯកសារ ទៅក្រសួងមហាផ្ទៃ ផ្នែកនគរបាលព្រហ្មទណ្ទ លេខ១៣៤១ល.ក.ហសំណុំរឿងលេខ ៦៧៤ព្រ.ទ១៥ បានប្តឹងលោក ឡុញ ស៊ុយ និងលោក សេង ធួក ឲ្យចូលទៅបំភ្លឺតាមពាក្យបណ្តឹងរបស់លោកស្រី ម៉ែន សោភ័ណ នៅថ្ងៃទី ២២ ខែ កញ្ញា ឆ្នាំ ២០១៥ ម៉ោង ៨.៣០នាទី ។
ប្រជាពលរដ្ឋកើតទុក្ខមិនសុខចិត្ត ចំពោះទង្វើរបស់លោក ស្រី ម៉ែន សោភ័ណ ដែលបានភូតកុហក បោកប្រាស់ ប្រជាពលរដ្ឋ ទិញដីមិនទាន់ឲ្យលុយគ្រប់ចំនួនផង បែរជានាំក្រុមហ៊ុនចិន មកសាងសង់ឃ្លាំងនៅលើដីរបស់ប្រជាពលរដ្ឋ ដូច្នេះពួកគាត់បានសំណូមពរឲ្យ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ជួយរកយុត្តធម៌ដល់ប្រជាពលរដ្ឋផង ខណៈពេលដែលពួកគាត់កំពុងតែរងគ្រោះ ដោយសារតែ លោកស្រី ម៉ែន សោភ័ណ បានបោកប្រាស់និងរំលោភលើកិច្ចសន្យា ទាំងបំពាន់ដណ្តើមដីស្រែរបស់គាត់ ។