បន្ទាយមានជ័យៈបុរសមិនស្គាល់អត្តសញ្ញាណម្នាក់បានសម្រេចចិត្តឡើងដើមអំពិលក្នុងសាលាស្រុកម៉ាឡៃចងកសម្លាប់ខ្លួនដោយតូចចិត្តរកការងារធ្វើមិនបាន។សាកសពត្រូវបានកុមារម្នាក់ប្រទះឃើញកាលពីវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី២០ ខែកញ្ញាឆ្នាំ ២០១៥ខណៈរូបគេឡើងទៅយកឃ្មុំលើអំពិលនោះ។អ្នកឃើញហេតុការណ៍បាននិយាយប្រាប់ថាកាលពីព្រឹកថ្ងៃទី១៩កញ្ញា គេបានឃើញ បុរសមិនស្គាល់អត្តសញ្ញាណរូបនេះស្លៀកខោខ្លីពាក់អាវដៃវែង បង្ក់បានចូលទៅរកសុំការងារធ្វើក្នុងការដ្ឋានសំណង់មួយនាស្រុកនេះ តែត្រូវបានបដិសេធមិនព្រមទទួលដោយមេជាងព្រោះតែខ្លាចមនុស្សខ្ចាត់ព្រាត់។ក្រោយពីចាកចេញពីការដ្ឋាននោះទៅក៏គ្មាននរណាម្នាក់បានដឹងពីដំណើរជននេះទេ។លោក សោម គឹមហេង មេបញ្ជាការ
មូលដ្ឋានស្រុកមាឡៃបានអោយដឹងថា: សាកសពត្រូវវានក្មេងម្នាក់ប្រទៈឃើញគ្រាដែលរូបគេឡើងទៅយកឃ្មុំលើដើមអំពិលនោះ។តែមិនមាននរណាម្នាក់បានស្គាល់ពីដំណើរនិងអត្តសញ្ញាណយុវជននេះទេ។លោក សោម គឹមហេង បានបន្តថា ក្រោយចុះទៅធ្វើកុសលបច្ច័យលើសាកសពកម្លាំងជំនាញបានអះអាងថាជនរងគ្រោះមានអាយុប្រហែលប្រហែលជាជា៣០ឆ្នាំបានស្លាប់តាំងពីពាក់កណ្តាលរំលងអាធ្រាតយប់ថ្ងៃទី១៩កញ្ញាស្របពេលដែលអ្នកយាមក្នុងសាលាស្រុក
ម៉ាឡៃសំរាកលង់លក់អស់។លោកបានប្រកាសស្វែងរកសាច់ញាតិនៃសពលើស្រុកដែលនៅក្បែរៗនោះតែមិនមាននរណាម្នាក់បាត់បង់សមាជិកគ្រួសារនេះទេ។ដូច្នេះគេសន្និដ្ឋានថាជនរងគ្រោះបានធ្វើដំណើរមកពីស្រុកឆ្ងាយឬទើបតែត្រឡប់មកពីស្រុកថៃ។សពបច្ចុប្បន្នត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅក្នុងវត្តម៉ាឡៃរងចាំគ្រួសារមកទទួលតែបើមិនមាននរណារមកទទួលយកទេសមត្ថកិច្ចនិងសំរេចបូជាទៅតាមប្រពៃណី៕




































