កំពង់ធំ =មហាជនបានរឹះគន់លោកស្រុនផេង នាយ សង្កាត់រដ្នបាលព្រៃឈើស្ទោង ថារាប់សិបឆ្នាំមកហើយ ដែល បានបើកដៃអោយឈ្មួញរកស៊ី កាប់ឈើ អាឈើ បានយ៉ាងរលូន ដោយឈ្មួញបានបង់លុយ អោយ នគរបាល កងរាជអាវុធហត្ថ ទាហ៊ាន ដែលជាសមត្ថកិច្ចក្នុងមូលដ្ឋាន ដើម្បីលាក់បាំង ការរកស៊ីរបស់ខ្លួន។
បើតាមប្រភពពត័មានពីប្រជាពលរដ្ន បានអោយដឹងថា ប្រជាពលរដ្នមិនតិច៣០គ្រួសារទេដែល បានរកស៊ី អាឈើ កាប់ឈើលក់ បែបអាណាធិតេយ្យនេះ នៅក្នុងភូមិត្រាច និង ភូមិស្លា មានចំនួនច្រើនជាងគេ ក្នុងនោះគឺតំរូវអោយបង់ខែ ឬបង់ជាជើង ផងដែរ សមត្ថកិច្ចមួយចំនួន បាននិយាយថាបើទុកលោក ស្រុន ផេង នេះអោយកាន់តំណែងតទៅទៀត ព្រៃឈើនិងរលាយ ជាមិនខានបើទោះបីររាជរដ្ឋាភិបាលខិតខំទប់ស្កាត់ ការកាប់ឈើ អាឈើ យ៉ាងណាក៏ដោយ ។
ទាក់ទិនទៅនិង ការចោតប្រកាន់នេះ យើងពុំអាចសុំការបកស្រាយ ពីលោក ស្រុន ផេង បានទេ ដោយសារលោកមិនចង់បកស្រាយហើយថាមិនអាចបកស្រាយតាមទូស័ព្ទបានទេព្រោះបកស្រាយមិនអស់សុំអោយយើងទៅជួបលោកនៅទីស្នាក់ការសង្កាត់ព្រៃឈើ ស្ទោងដើម្បីបង្ហាញ េកសារ ខ្លះៗទាក់ទិនទៅនិងការបង្ក្រាប់តាមការណែនាំរបស់ខេត្ត៕
ប៊ុន រិទ្ធី