ខេត្តស្ទឹងត្រែង៖មន្ត្រីអាវុធហត្ថស្រុកឆែបម្នាក់បានម៉ូតូបុកពីក្រោយគោយន្តកន្ត្រៃដឹកឈើបណ្តាលអោយស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ កាលពីវេលាម៉ោង១៩និង១០នាទីយប់ ថ្ងៃទី២០កញ្ញា នៅចំនុចគីឡូលេខ៤៧០-៤៧១ លើកំណាត់ផ្លូវជាតិ លេខ៩ ស្ថិតក្នុងភូមិថាឡា ឃុំ ស្រុកថាឡាបរិវ៉ាត់ខេត្តស្ទឹងត្រែង ។ មន្ត្រីនគរបាលចរាចរណ៍ជើងគោកបានឲ្យដឹងថា៖ជនរងគ្រោះដែល បានស្លា ប់បាត់បង់ជីវិតភ្លាមៗ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ មានឈ្មោះកែវ តារា ភេទប្រុស អាយុ ២ ៣ ឆ្នាំ ជនជាតិខ្មែរ ជាមន្ត្រីអាវុធហត្ថប្រចាំស្រុកឆែប ខេត្តព្រះវិ ហារ រស់នៅភូមិស្រែពោធិ៍ សង្កាត់ ស្រះ ឬស្សី ក្រុងស្ទឹងត្រែង ។ជិះម៉ូតូម៉ាកVision
ពណ៌ស ពាក់ស្លាកលេខ ខេមរភូមិន្ទ1-2244 ទិសដៅពីលិច ទៅកើត បំណងឆ្ពោះចូលមកក្នុងខេត្ត ។ រីឯអ្នកបើកគោយន្តឈ្មោះពិ សាយ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរកសិករ រស់នៅភូមិ វាលខ្សាច់ ឃុំ/ស្រុកថាឡា ខេត្តស្ទឹងត្រែង (គោយន្តនិងម៉ូតូបើកក្នុងទិសដៅ ស្របគ្នា ដោយម៉ូតូបុកពីក្រោយគោយន្ត) ។
លោកវរសេនីយ៍ត្រីឌៀប ចាន់ធីស្នងការរងទទួលបន្ទុកផ្នែកចរារណ៍ បានបញ្ជាក់ថា៖ករណីគ្រោះ ថ្នាក់ចរាចរណ៍នេះ ក្រោយពេល ជំនាញធ្វើការត្រួតពិនិត្យឃើញថាភាគីដែលបង្ករនោះគឺខាងម៉ូតូ ហើយ គឺជាកំហុសមួយដែលគាត់បើកបរម៉ូតូក្នុងល្បឿនលឿនពេកមិនបានប្រុងប្រយ័ត្ន ហើយម្យ៉ាងទៀតងងឹត ផង ទើបបណ្តាលឲ្យជនរងគ្រោះជ្រុលទៅបុកគោយន្តពីក្រោយតែម្តង ។ហើយចំណែកឯខាងគោយន្តក ន្ត្រៃវិញ ក៏បានខុសដែរត្រង់ថា ភាគីគោយន្តមិនបានដាក់សញ្ញាចំណាំងផ្លាត ។
លោកស្នងការរង បានបន្ថែមថា៖កត្តាដែលបណ្តាលឲ្យមានអត្រាគ្រោះថ្នាក់ចរាចរណ៍កើតឡើង គឺបណ្តាលមកពីកត្តាចំណេះដឹង ខាងច្បាប់ចរាចរណ៍ និងកត្តាមួយទៀតគឺកត្តាផ្លូវជាចំនុចគ្រោះថ្នាក់ ។
សូមបញ្ជាក់ថា៖សពជនរងគ្រោះ ត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។ឯចំណែ កអ្នកបើកបរគោយន្តនិងគោយន្ត កន្ត្រៃ ត្រូវបានសមត្ថកិច្ចនគរបាលចរាចរណ៍ ធ្វើការសួរនាំនិងធ្វើកំណ ត់ហេតុដើម្បីធ្វើការដោះស្រាយទៅតាមផ្លូវច្បាប់ ៕


































