ខេត្តកំពង់ឆ្នាំង៖ ប្រជាពលរដ្ឋរស់នៅក្នុងឃុំជៀប ស្រុកទឹផុស មានការព្រួយបារម្មណ៍យ៉ាងខ្លាំងក្នុងការធ្វើដំណើរឆ្លងកាត់លើស្ពានថ្មឆ្លងកាត់ស្ទឹងមួយកន្លែង នៅចំណុចជិតអាស្រមកោះខ្ទមឃុំជៀប ដែលនៅក្នុងពេលថ្មីៗនេះ ស្ពាននេះបានបាក់រលុះដីក្បាលស្ពានមួយចំហៀង និងគ្រិៈជើងសសរគ្រិះស្ពានមួយចំនួនទៅហើយ ដែលធ្វើអាចអោយបាក់រលំ និងអាចបង្កអោយមានគ្រោះថ្នាក់ដល់អ្នកដំណើរឆ្លងកាត់ក្នុងពេលណាមួយពុំខានឡើយ។ ប្រជាពលរដ្ឋស្នើសុំ លោកអភិបាលខេត្ត និងលោកមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត និងលោកប្រធានមន្ទីរអភិវឌ្ឃន៍ជនបទខេត្ត មេត្តាជួយជួសជុលអោយបានឆាប់ៗផង។
ប្រជាពលរដ្ឋក្នុងឃុំជៀបបាននិយាយអោយដឹងថា៖ ដោយសារលំបាកក្នុងការធ្វើដំណើរ ព្រោះតែដីក្បាលស្ពាន ត្រូវទឹកភ្លៀងហូរច្រោះអស់ដីមិនអាចធ្វើដំណើរបាន ដោយពួកគាត់បានសហការណ៍គ្នច្រក
ដីដាក់ក្នុងការ៉ុងយកមកតំរៀបគ្នានៅគល់ស្ពាន និងបានយកឈើមកដាក់ពីលើ ដើម្បីអោយម៉ូតូ រថយន្ត និងគោយន្ត បានធ្វើដំណើរឆ្លងកាត់ជាបណ្តោះអាសន្នតែប៉ុណ្ណោះ។
ប្រជាពលរដ្ឋបានអោយដឹងទៀតថា៖ ការនាំគ្នាជួសជុលដូចខាងលើនេះគឺប្រជាពលរដ្ឋអាចធ្វើដំ ណើរបានតែមួយរយះពេលខ្លីតែប៉ុណ្ណោះ ប៉ុន្មានថ្ងៃពេលភ្លៀងជាប់ៗគ្នានេះ ទឹកបានបានហូរច្រោះដីក្បាលស្ពាន និងហូរច្រោះជើងសសរស្ពានជិតផុតចុងសសរជិតដួលរលំទៅហើយ។ព្រោះតែហេតុនេះ ពួកគាត់សំណូមពរដល់ លោកអភិបាលស្រុកទឹកផុស អាជ្ញាធរខេត្ត និងពិសេសលោកមន្ទីរសាធារណៈការខេត្ត និងលោកមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត មេត្តាជួយមានវិធានការណ៍ទប់ស្កាត់ការដួលរលំខូចខាតស្ពានខាងលើនេះ និងជួយជួសជុលស្ពាននេះអោយប្រជាពលរដ្ឋបានធ្វើដំណើរឆ្លងកាត់ផង ព្រោះរដូវកាន់បិណ្ឌ និងភ្ជុំបិណ្ឌជិតចូលមកដល់ហើយ បើគ្មានស្ពាននេះប្រជាពលរដ្ឋក្នុងឃុំជៀប គាត់មិនអាចធ្វើដំណើរទៅមកធ្វើបុណ្យនៅអាស្រមកោះខ្ទម និងវត្តនានានៅក្នុងឃុំ ស្រុក បាននោះឡើយ។
ទាក់ទងនិងការខូចខាតស្ពានខាងលើនេះ ដែលកំពុងប្រឈមនិងការដួលរលំ លោក ម៉េង ហាក់ អភិបាលស្រុកទឹកផុស បាននិយាយអោយដឹងថា៖ ស្ពាននេះគឺកសាងដោយប្រជាពលរដ្ឋ គ្មានអ្នកជំនាញបច្ចេកទេសណាមកធ្វើនោះទេ គឺពេលនេះប្រឈមនឹងការដួលរលំ ដោយសារតែច្រោះដីក្បាលស្ពាន និងដីគ្រិៈសសរស្ពាន គាត់ក៏បានទទួលព័ត៌មាននិង
សំណូមពរនេះពីប្រជាពលរដ្ឋផងដែរ ហើយលោកក៏បានទាក់ទងជាមួយជាមួយមន្ទីរសាធារណៈការណ៏ខេត្ត និងមន្ទីរអភិវឌ្ឍន៏ជនបទរួចហើយ ដែលសាម៉ីមន្ទីរទាំង២នាក់បានចុះមកពិនិត្យមើល និង សិក្សារួចហើយ កាលពីប៉ុន្មានថ្ងៃមុន ដើម្បីរិៈរកមធ្យោបានជួសជុល អោយប្រជាពលរដ្ឋបានធ្វើដំណើរឆ្លងកាត់ក្នុងរដូវភ្លៀងនេះ៕




































