​រថយន្ត​ម៉ាក​ហ្វ​ត​រេញ​ជើ​២០១៦​មួយគ្រឿង​បុក​បុរស​ម្នាក់​ដើរ​តាមផ្លូវ​ជាតិ​ស្លាប់ ហើយ​បើក​ ​គេចខ្លួន​ចម្ងាយ​១៧​គីឡូម៉ែត្រ​ទើប​សមត្ថកិច្ច​ស្ទាក់​ចាប់បាន​បញ្ជូនទៅ​តុលាការខេត្ត​

0

​កំពង់ឆ្នាំង​៖​ ​បុរស​ម្នាក់​និង​រថយន្ត​ម៉ាក​ហ្វ​ត​រេញ​ជើ​មួយគ្រឿង ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ចរាចរណ៍​ខេត្តកំពង់ឆ្នាំង ស្ទាក់​ចាប់បាន​នៅមុខ​មណ្ឌល​កុមារកំព្រា​ក្នុង​ក្រុង​កំពង់ឆ្នាំង ក្រោយពី​រថយន្ត​នេះ​បាន​បុក​អ្នក​ថ្មើរជើង​ម្នាក់​អោយស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ ហើយ​បាន​ខិតខំ​បើក​គេចខ្លួន​ចេញពី​ការទទួលខុសត្រូវ មាន​ចម្ងាយ​១៧​គីឡូម៉ែត្រ​ទើប​ស្ទាក់​ចាប់បាន​។​ករណីនេះ​បានកើត​ឡើង​នៅវេលា​ម៉ោង​៧​និង​១៥​នាទី​យប់​ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ​២០១៥​នៅ​ចំណុច​គីឡូម៉ែត្រ​លេខ​១០៧​និង​១០៨ ស្ថិត​ក្នុងភូមិ​ស្រងាំ​ទេ ឃុំ​ប្រ​ស្នឹ​ប ស្រុក​រលា​ប្ងៀ​រ ខេត្តកំពង់ឆ្នាំង ចំ​ណែ​បុរស​ជា​ម្ចាស់​រថយន្ត​ត្រូ​សមត្ថកិច្ច​ឃាត់ខ្លួន​ទុក​ប​ញ្ជួ​ន​ទៅ​តុលាការខេត្ត​។​អាវសជាអ្នកបើកបររថយន្ត55
​ ​តាម​របាយការណ៍​សម​ត្ថ​កិច្ច​នគរបាល​ចរាច​រណ៍​ខេត្ត​បានអោយដឹងថា​៖ បុរសរងគ្រោះ​ឈ្មោះ ញឹក ស្រុ​ន អាយុ​៥៦​ឆ្នាំ រស់នៅ​ភូមិ​ស្រះកែវ ឃុំ​មេលំ ស្រុក​បរិបូណ៌​។​ចំណែក​បុរស​ជា​អ្នកបើករថយន្ត​បង្ក​ម៉ាក​ហ្វ​ត​រេញ​ជើ ពណ៌​ស ពាក់​ផ្លាកលេខ ភ្នំពេញ​2AF-9917 មានឈ្មោះ សាន ពិសិដ្ឋ អាយុ​៣០​ឆ្នាំ​,​និង​ម្នាក់ទៀត​ដែល​រួម​ដំណើរ​ជាមួយ​ឈ្មោះ ឈឿន ម៉ា​លីន អាយុ​២២​ឆ្នាំ ពួកគេ​រស់នៅ​ក្រុងភ្នំពេញ​។​
​មុនពេល​កើតហេតុ បុរសរងគ្រោះ​កំពុងតែ​ដើរ​តាម​ចិញ្ចើមថ្នល់​តែម្នាក់ឯង​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង លុះ​មកដល់​ចំណុចកើតហេតុ​រថយន្ត​បង្ក​ម៉ាក​ហ្វ​ត​រេញ​ជើ​មួយគ្រឿង​បើក​ក្នុងទិសដៅ​ស្របគ្នា​ជាមួយ​ជនរងគ្រោះ បាន​បុក​គាត់​ចំ​ពីក្រោយ​ពេញទំហឹង បណ្តាលអោយ​ជនរងគ្រោះ​បោក​ក្បាល​និង​ថ្នល់​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ​តែម្តង​។​
​ ​ក្រោយពេល​បង្ក​គ្រោះថ្នាក់ អ្នកបើកបរ​រថយន្ត​បង្ក​បាន​ព្យាយាម​បើក​គេចខ្លួន​ពី​កន្លែងកើតហេតុ​និង​ពី​ការទទួលខុសត្រូវ មកដល់​ចំណុច​មុខ​មណ្ឌលកុមារ​កំព្រា​ក្នុង​ក្រុង​កំពង់ឆ្នាំង ទើប​សមត្ថកិច្ច​នគរ​បាល​ចរាចរណ៍​ខេត្ត​ស្ទាក់​ចាប់បាន​ទាំង​រថយន្ត និង​អ្នកបើកបរ ហើយ​បាន​ឃាត់ខ្លួន និង​រថយន្ត​ទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ខេត្ត​។​DSC08253
​ ​អ្នកបើកបរ​រថយន្ត​បង្ក​បាន​និយាយ​អោយដឹងថា​៖ មុនពេល​បុក​ជនរងគ្រោះ គឺ​រូបគេ​មិនបាន​ឃើញ​មាន​មនុស្ស​កំពុងតែ​ដើរ​ខាងមុខ​នោះទេ​ទាល់តែ​បុក​រួច​ទើប​ដឹង ព្រោះតែ​មេឃងងឹត និង​ជនរងគ្រោះ​គ្មាន​កាន់​ភ្លើង​បំភ្លឺ​ទេ​ទើប​គេ​មើលមិនឃើញ​។​
​ ​សមត្ថកិច្ច​អោយដឹងថា​៖​ករណីនេះ​សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង​តាម​នីតិវិធី បញ្ជូន​ជនបង្ក​ទៅកាន់​តុលាការខេត្ត​។ ចំណែក​សព​បុរសរងគ្រោះ សមត្ថកិច្ច​បានប្រគល់​ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើ​បុណ្យទាន​តាម​ប្រពៃណី ក្រោយពេល​សមត្ថកិច្ច​បា​ន​ពិនិត្យ​វាស់វែង​និង​គូស​ប្លង់​នៅ​ចំណុចកើតហេតុ​រួចរាល់​៕