សង្ស័យ​រង​ការធ្វើ​មិនបាន​ចងក​សម្លាប់ខ្លួន​លើ​ដើម​អំពិល​ក្នុង​សាលាស្រុក​ម៉ាឡៃ​

0

​បន្ទាយ​មាន​ជ័​យៈ​បុរស​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​ត្រូវបាន​គេ​សន្និដ្ឋានថា​បណ្តាលមកពី​រក​កា​រង​ឬ​ធ្វើ​ពុំ​ទើប​សម្រេចចិត្ត​ធ្វើ​អត្ត​ឃាត់​សម្លាប់​ខ្លួនឯង​ដោយ​ចងក​លើ​ដើម​អំពិល​ក្នុង​សាលាស្រុក​ម៉ាឡៃ​ខេត្តបន្ទាយមានជ័យ​ហើយ​ត្រូវបាន​កុមារ​ម្នាក់​ឡើងទៅ​យក​ឃ្មុំ​ប្រទះឃើញ​កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃទី​20.​កញ្ញា​2015​។​
បើតាម អ្នករស់នៅ​ជិត​កន្លែងកើតហេតុ​បាន​ប្រាប់​អោយដឹងថា​ជនរងគ្រោះ​ដែល​ចងក​សម្លាប់​ខ្លួនឯង​គឺ​កាលពី​ព្រឹក​ថ្ងៃទី​១៩​កញ្ញា គេ​បានឃើញ បុរស​មិន​ស្គាល់​អត្តសញ្ញាណ​រូបនេះ​ស្លៀកខោ​ខ្លី​ពាក់​អាវដៃវែង​បង្កង់​បាន​ចូល​ទៅរក​សុំ​ការងារ​ធ្វើ​ក្នុង​ការដ្ឋាន​សំណង់​មួយនា​ស្រុក​នេះ​តែ​ត្រូវបាន​បដិសេធ​មិន​ព្រម​ទទួល​ដោយ​មេជាង​ព្រោះតែ​ខ្លាច​មនុស្ស​ខ្ចាត់ព្រាត់​។​ក្រោយពី​ចាកចេញ​ពី​ការដ្ឋាន​នោះ​ទៅ​ក៏​គ្មាន​នរណាម្នាក់​បានដឹង​ពី​ដំណើរ​ជននេះ​ទរ​។​IMG_9919
លោក សោម គឹម​ហេង មេបញ្ជាការ​មូល ដ្ឋា​ន​ក្រុង​ប៉ោយប៉ែត​បានអោយដឹងថា​សាកសព​ត្រូវបាន​ក្មេង​ម្នាក់​ប្រ​ទៈ​ឃើញ​គ្រា​ដែល​រូបគេ​ឡើង​ទៅយក​ឃ្មុំ​លើ​ដើម​អំពិល​នោះ​។​តែ​មិនមាន​នរណាម្នាក់​បាន​ស្គាល់​ពី​ដំណើរ​និង​អត្តសញ្ញាណ​យុវជន​នេះ​ទេ​។​
លោក បាន​បន្តថា ទៀតថា​ក្រោយ​ចុះទៅ​ធ្វើ​កុសល​បច្ច័យ​លើ​សាកសព​កម្លាំង​ជំនាញ​បាន​អះអាងថា​ជនរងគ្រោះ​មាន​អាយុ​ប្រហែល​ប្រហែលជា​ជា​៣០​ឆ្នាំ​បាន​ស្លាប់​តាំងពី​ពាក់កណ្តាល​រំលង​អា​ធ្រា​ត​យប់​ថ្ងៃទី​១៩​កញ្ញា​ស្រប​ពេលដែល​អ្នកយាម​ក្នុង​សាលាស្រុក​ម៉ាឡៃ​សំរាក​លង់IMG_9918លក់​អស់​។​លោក​បានប្រកាស​ស្វែងរក​សាច់ញាតិ​នៃ​សព​លើ​ស្រុក​ដែល​នៅក្បែរៗ​នោះ​តែ​មិនមាន​នរណាម្នាក់​បាត់បង់​សមាជិកគ្រួសារ​នេះ​ទេ​។​. សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា​ជនរងគ្រោះ​ពិតជា​ធ្វើ​អត្ត​ឃាត់​សម្លាប់ខ្លួន​ដោយ​ចងក​លើ​ដើម​អំពិល​ហើយ​ជនរងគ្រោះ​អាចមកពី​ស្រុក​ឆ្ងាយ​ឬ​ទើបតែ​ត្រឡប់​មកពី​ស្រុកថៃ​។​
បច្ចុប្បន្ន​សព​ត្រូវបាន​សមត្ថកិច្ច​យកទៅ​រក្សាទុក​នៅក្នុង​វត្ត​ម៉ាឡៃ​រងចាំ​គ្រួសារ​មក​ទទួល​តែបើ​មិនមាន​នរណារ​មក​ទទួល​យក​ទេ​សមត្ថកិច្ច​និង​សំរេច​បូជា​ទៅតាម​ប្រពៃណី​៕