បន្ទាយមានជ័យៈ បើតាមការគ្រងទុករបស់អភិបាលខេត្តបន្ទាយមានជ័យ ចំណូលពន្ធគយច្រកទ្វារអន្តរជាតិប៉ោយប៉ែត ឆ្នាំ២០១៥ នឹងអាចឡើងដល់១៦០លានទៅ១៧០លានដុល្លា ។ នេះបើតាមការលើកឡើងរបស់លោក ក្នុងពិធីប្រកាសប្តូរប្រធានក្រុមប្រឹក្សាសង្កាត់ ចៅសង្កាត់ ចៅសង្កាត់រងទី១ក្រុងប៉ោយប៉ែត កាលពីរសៀលថ្ងែទី១៨ កញ្ញា ២០១៥ ។
លោក គោស៊ុំ សារឿត អភិបាលខេត្តបន្ទាយមានជ័យ បានបន្តអោយដឹងទៀតថា ចំណូលពន្ធគយច្រកអន្តរជាតិប៉ោយប៉ែតមួយភាគធំ បានរួមចំណែកអភិវឌ្ឍន៍ប្រទេស និងសម្រាប់បើកប្រាក់បៀវត្សរិ៍មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ គ្រូពេទ្យជាដើម ។
បើគ្មានការរួមចំណែកចំណូលពន្ធគយនេះទេ ថវិការជាតិរបស់យើងអាចនឹមានបញ្ហា ។ ស្ថេរភាពមួយចំណែកនៃសេដ្ឋកិច្ចរបស់យើងគឺ បានមកពីក្រុងប៉ោយប៉ែត ។
សម្រាប់ចំណូលពន្ធគយច្រកទ្វារអន្តរជាតិប៉ោយប៉ែតអារកបាន១៤លានដុល្លា ហើយក្នុងឆ្នាំ២០១៤កន្លងមកនេះចំណូលពន្ធគយរកបាន១៤០លានដុល្លា ។ ដោយឡែកបើតាមការអោយដឹងរបស់លោក ហ៊ុយ សុជាតិ ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិប៉ោយប៉ែតបានអោយដឹងថា ចំណូលពន្ធគយសម្រាប់ខែសីហា កន្លងមកនេះរកបាកគ្រប់ផែនការណ៍ដែលកំណត់៥៦លានរៀល ។
ក្រៅពីចំណូលពន្ធគយនេះ ក្រុងប៉ោយប៉ែតបានរួមចំណែកច្រើនណាស់ បើមើលពីការអភិវឌ្ឍផ្សេង ៗ មានការអភិវឌ្ឍលឿន ដោយសារបាតដៃប្រជាពលរដ្ឋក្រុងប៉ោយប៉ែតប្រឹងប្រែងរកស៊ីទទួលទាន និងខិតខំសបបែបយ៉ាងអភិវឌ្ឍន៍ក្រុង ដោយមានផ្លូវបបេតុង និងប្រព័ន្ធលូគ្រប់កន្លែង ។
ដើម្បីអោយចំណូលពន្ធគយបានកាន់តែច្រើនសូមអោយសមត្ថកិច្ចរួមគ្នាទប់ស្កាត់បទល្មើសគេចពន្ធ និងការហូរចូលនូវទំនិញខូលគុណភាពដែលធ្វើអោយប៉ះពាល់ដល់សុខភាពពលរដ្ឋ ៕



































