បន្ទាយមានជ័យ៖ ពលរដ្ឋខ្មែរជាច្រើននាក់គ្រប់ខេត្តក្រុងក្នុងព្រះរាជាណាចក្រកម្ពុជាបាននាំគ្នាចំណាកស្រុកចូលទៅជ្រៅក្នុងទឹកដីរបស់ប្រទេសថៃដោយប្រថុយប្រថានដើម្បីស្វែងរកការងារធើ្វជួយលើកស្ទួយជីវភាពគ្រួសារនិងដោះស្រាយបញ្ហាផ្ទាល់ខ្លួនមួយចំនួនផង ។
ជាការពិតណាស់យន្តការនៃការធើ្វចំណាកស្រុកដោយខុសច្បាប់និងប្រថុយប្រថានរបស់ពលរដ្ឋខ្មែរចូលទៅប្រទេសថៃនាសព្វថ្ងៃនេះត្រូវបានគេមើលឃើញថា៖ពួកគាត់កំពុងតែប្រឈមខ្ពស់ជាមួយនិងគ្រោះថ្នាក់បាត់បង់ជីវិត បើទោះជាយ៉ាងនេះក៏ដោយមន្ត្រីអាជ្ញាធររួមនិងសមត្ថកិច្ចពាក់ពន្ធ័នៅតាមបណ្តាខេត្តដែលមានព្រំដែនជាប់និងប្រទេសថៃ មិនបានបំពេញកាត្ត
ព្វកិច្ចចុះធើ្វអន្តរាគមន៏ណែនាំហាមឃាត់ពលករឲ្យដូចជាភ្លៀងរលឹមនោះនៅឡើយទេ ពោលគឺសកម្មភាពចំណាកស្រុកពលរដ្ឋខ្មែរនៅតែបន្តមានដូចជារដូវអង្គកឋិនទានដូច្នោះដែដែល។ហើយទិសដៅនៃការចំណាកស្រុករបស់ពលរដ្ឋខ្មែរនេះវាបានបន្តុំនៅតែក្នុងទឹកដីនៃខេត្តបន្ទាយមានជ័យច្រើនជាងខេត្តណាៗទាំងអស់ ជាក់ស្តែងយោងតាមរបាយការណ៏មួយដែលអង្គភាពសារព័ត៌មានយើងបានទទួលមកពីមន្ត្រីច្រកទ្វារអន្តរជាតិប៉ោយប៉ែតកាលពីថ្ងៃទី៣០មេសាបានឲ្យដឹងថា៖នៅក្នុង
ត្រីមាសទី១នេះចំនួនពលករចំណាកស្រុកតាមរយក្រុមហ៊ុនចំនួន៣០នាំយកចូលទៅប្រទេសថៃគឺពលករចំនួន៨៥២០នាក់។ដោយឡែកពលករខ្មែរដែលចូលទៅប្រទេសថៃតាមច្រករបៀងនានាមិនស្របច្បាប់ត្រូវបានរាជរដ្ឋាភិបាលថៃចាប់បញ្ជូនមកវិញតាមច្រកអន្តរជាតិប៉ោយប៉ែត១ត្រីមាសមានចំនួន៥៣៥៨នាក់ស្រីចំនួន១៥២៧នាក់កុមារក្រោមអាយុ១៣ឆ្នាំមានចំនួន៨៤៦នាក់ ។របាយការណ៏ដដែលបានបញ្ហាញទៀតថា៖នៅក្នុងត្រីមាសទីមួយនេះពលរដ្ឋខ្មែរបានស្លាប់ក្នុងទឹកដីថៃចំនួន៣០នាក់ស្រីចំនួន០៧នាក់ ។
អង្គការសង្គមស៊ីវិលមួយចំនួនដែលកំពុងតែឃ្លាំមមើលនៃការចំណាកស្រុករបស់ពលរដ្ឋនៅក្នុងខេត្តបន្ទាយមានជ័យនេះ បានលើកឡើងនិងសម្តែងនូវក្តីព្រួយបារម្ភខ្ពស់ថា៖បញ្ហានេះគឺផ្តើមចេញពីកត្តាអូសទាញរបស់ក្រុមឈ្មួញអ្នករកស៊ីជួញដូរមនុស្សឆ្លងដែននិងលក់កម្លាំងពលកម្មឲ្យប្រទេសថៃ ក្រុមសង្គមស៊ីវិលដដែលបានបញ្ជាក់ទៀតថា៖បើរាជរដ្ឋាភិបាល
មិនឆាប់ទប់ស្កាត់ចំណាកស្រុកនេះឲ្យឆាប់ទេមុខជាពលរដ្ឋខ្មែរដែលចូលទៅស្វែងរកការងារធើ្វដោយប្រថុយប្រថាននេះនៅតែបន្តមានគ្រោះថ្នាក់យថាហេតុតទៅទៀតជាមួយគ្នានេះសោតអំពើជូញដូរស្ត្រីនិងកុមាររួមទាំងការលក់កម្លាំងពលកម្មនៅតែធ្លាក់មកលើពលខ្មែរទាំងនោះជាក់ជាមិនខាន ។
ចំណែកលោកស្រី ចាន់ សុជាតិ ស្នងការរងនៃនគរបាលខេត្តបន្ទាយមានជ័យទទួលបន្ទុកប្រឆាំងការជួញដូរនិងលក់កម្លាំងពលកម្មបានឲ្យដឹងថា៖ការចំណាកស្រុករបស់ពលរដ្ឋខ្មែរចូលទៅប្រទេសថៃនាពេលនេះ លោកស្រីធ្លាប់បានចុះណែនាំពលករទាំងនោះដែរ ប៉ុន្តែពួកគាត់ហាក់មិនបានលះបង់ចោលនៃការចំណាកស្រុកនោះទេ ជាមួយគ្នានេះដែរលោកស្រី ចាន់
សុជាតិ បានប្រាប់ថា៖ នៅក្នុងស្រុកភូមិរបស់លោកស្រីឯខេត្តបន្ទាយមានជ័យក៏ស្ងាត់ស្រុកអស់ហើយដែរពោលគឺពួកគេបាននាំគ្នាធើ្វចំណាកទៅប្រទេសថៃអស់ហើយ សរុបឲ្យខ្លីទៅការចំណាកស្រុកនេះ វាបានក្លាយជាការពេញនិយមសម្រាប់ពលរដ្ឋខ្មែរម្នាក់ៗនេះបើយោងតាមសម្តីរបស់លោកស្រីស្នងការរងនគរបាលខេត្តបន្ទាយមានជ័យ ។