​អាជ្ញាធរ​ជាតិ​អប្សរា​រៀបចំ​វគ្គ​បណ្តុះបណ្តាល​ស្តីពី​ទេសចរណ៍​ក្នុង​តំបន់​បេតិកភណ្ឌ​ពិភពលោក​

0

​សៀមរាប​៖ ​វគ្គ​បណ្តុះបណ្តាល​ស្តីពី​ទេសចរណ៍​ក្នុង​តំបន់​បេតិកភណ្ឌ​ពិភពលោក ក្រោម​ប្រធានបទ បញ្ហា​ប្រឈម និង​ទស្សនវិស័យ ត្រូវបាន​រៀបចំឡើងរ​យៈ​ពេល​៥​ថ្ងៃ ចាប់ពី​ថ្ងៃទី​២១ ដល់​២៥ ខែកញ្ញា​ឆ្នាំ​២០១៥ នៅ​សាលសន្និសីទ​អង្គរ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​។12025515_1015720205116132_1107717795_n​លោកស្រី​សាស្ត្រាចារ្យ Maria GRAVARI-BARBAS ប្រធាន​មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​សិក្សា​ជាន់ខ្ពស់​ផ្នែក​ទេសចរណ៍ នៃ​សាកលវិទ្យាល័យ Sorbbone នៃ​ប្រទេស​បារាំង គឺជា​គ្រូឧទ្ទេស​ក្នុង​វគ្គ​បណ្តុះបណ្តាល​នេះ​។
​សិក្ខាកាម​ក្នុង​វគ្គ​បណ្តុះបណ្តាល​នេះ​មាន​ចំនួន​ជាង​១០០​នាក់ ដែលជា​មន្ត្រី​បុគ្គលិក​របស់​អាជ្ញាធរ​ជាតិ​អប្សរា អាជ្ញាធរ​ជាតិ​ព្រះវិហារ ក្រសួងទេសចរណ៍ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ក្រសួងបរិស្ថាន នគរបាល​ការពារ​បេតិកភណ្ឌ នគរបាល​ទេសចរណ៍ សមាគម​មគ្គុទ្ទេសក៍​ទេសចរណ៍​ចំនួន​៨​ក្នុង​ខេត្តសៀមរាប និង​សាកលវិទ្យាល័យ​ធំៗ​ចំនួន​៣​ក្នុង​ខេត្តសៀមរាប​។​
​ប្រធានបទ​សំខាន់ៗ​ក្នុង​វគ្គ​បណ្តុះបណ្តាល​នេះ​មានដូចជា ការលើកឡើង​នូវ​ទស្សនៈ បញ្ហា​ប្រឈម និង​ដំណោះស្រាយ​ពាក់ព័ន្ធ​នឹង​ទេសចរណ៍វប្បធម៌ ការរៀបចំ​ផែនការ​ទេសចរណ៍ និង​ការគ្រប់គ្រង​លំហូរ​ទេសចរណ៍​ក្នុង​តំបន់​រមណីយដ្ឋាន​បេតិកភណ្ឌ​ពិភពលោក​។​
​ក្នុង​ពិធី​បើក​វគ្គ​ព្រឹក​មិញ​នេះ ឯកឧត្តម ស៊ុំ ម៉ាប់ អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា​បានលើកឡើង​នូវ​ការកត់សម្គាល់ របស់​គណៈ​ក​ម្មា​ធិ​ក​បេតិកភណ្ឌ​ពិភពលោក ក្នុង​កិច្ចប្រជុំ​លើក​ទី​៣៤ ដែល​ពាក់ព័ន្ធ​នឹង​ការរីកចម្រើន​ខ្លាំង ផ្នែក​ភ្ញៀវទេសចរ​ក្នុង​តំបន់​បេតិកភណ្ឌ​ពិភពលោក​។ តាម​កំណត់សម្គាល់​របស់​គណៈ​ក​ម្មា​ធិ​ការ​នេះ កំណើន​ទេសចរ​អាច​ចេញ​ជា​ពីរ​ផ្លូវ​គឺ បើ​គ្រប់គ្រង​បានល្អ​នឹង​នាំមក​នូវ​ផលប្រយោជន៍​ដល់​បេតិកភណ្ឌ ការផ្លាស់ប្តូរ​វប្បធម៌​សកល​។ ផ្ទុយទៅវិញ បើ​គ្រប់គ្រង​មិនបាន​ត្រឹមត្រូវ​ទេ កំណើន​ទេសចរ​នេះ​នឹង​នាំ​ឲ្យ​មាន​ផលប៉ះពាល់​ខ្លាំង​ដល់​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​។​
​ឯកឧត្តម​គូសបញ្ជាក់ថា កត្តា​នេះហើយ ដែល​អាជ្ញាធរ​ជាតិ​អប្សរា​យកចិត្តទុកដាក់​ដល់​ធនធានមនុស្ស​ជាសំខាន់ ដោយ​រៀបចំ​វគ្គ​បណ្តុះបណ្តាល មន្ត្រី បុគ្គលិក គ្រប់លំដាប់​ថ្នាក់ ធ្វើយ៉ាងណា​ឲ្យ​ការគ្រប់គ្រង​ទេសចរណ៍​ក្នុង​រមណីយដ្ឋាន​អង្គរ ធានាបាន​នូវ​ប្រសិទ្ធភាព និង​ចីរភាព​៕12025291_1015720201782799_1269281573_n 12026569_1015720181782801_1895851003_n 12026535_1015720178449468_1665891779_n 12029109_1015720175116135_1529422505_n 12033555_1015720191782800_244470632_n 12041791_1015720145116138_1939644444_n​ខេង​ឧ​ត្ត​ម​