កម្មសិក្សាការី​សាលា​ភូមិន្ទ​រដ្ឋបាល មក​បំពេញ​ទស្សនកិច្ច​សិក្សា នៅ​មជ្ឈមណ្ឌល​អាជ្ញាធរ​ជាតិ​អប្សរា​

0

​សៀមរាប​៖​ នា​រសៀល​ថ្ងៃទី​២១ ខែកញ្ញា​នេះ កម្មសិក្សាការី​សាលា​ភូមិន្ទ​រដ្ឋបាល ឆ្នាំ​២០១៥ មន្ត្រីជាន់ខ្ពស់ និង​មធ្យម​ចំនួន​២២០​នាក់ បានមក​បំពេញ​ទស្ស​កិច្ច​សិក្សា​នៅ​មជ្ឈមណ្ឌល​អាជ្ញាធរ​ជាតិ​អប្សរា​។ គោលបំណង​សំខាន់​នៃ​ទស្សនកិច្ច​សិក្សា​នេះ គឺ​ដើម្បី​ស្វែងយល់​អំពី​តួនាទី​ភារកិច្ច716x266_12016718_1643472569264907_318893962_n និង​បេសកកម្ម​ចម្បងៗ​របស់​អាជ្ញាធរ​ជាតិ​អប្សរា ក្នុង​ការងារ​អភិរក្ស​រមណីយដ្ឋាន​អង្គរ​។​

​ឯកឧត្តម ស៊ុំ ម៉ាប់ អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា អមដោយ​មន្ត្រី ថ្នាក់ដឹកនាំ​ជាច្រើនរូប​បានទទួល​ស្វាគមន៍​ដំណើរ​ទស្សនកិច្ច​នេះ​យ៉ាង​កក់ក្តៅ​។ ជាមួយគ្នា​នឹង​កិច្ច​ស្វាគមន៍​នេះ ឯកឧត្តម​អ​អគ្គនាយក​ក៏បាន​លើកឡើង​អំពី​បេសកកម្ម​របស់​អាជ្ញាធរ​ជាតិ​អប្សរា ដែល​កំពុង​បំពេញការងារ​អភិរក្ស និង​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​រមណីយដ្ឋាន​អង្គរ​។

​ដើម្បី​កាន់តែ​ជ្រាប​ច្បាស់​អំពី​ការងារ​សំខាន់ៗ របស់​អាជ្ញាធរ​ជាតិ​អប្សរា​ដល់​ក្រុម​កម្មសិក្សាការី​នោះ អាជ្ញាធរ​ជាតិ​អប្សរា​ក៏បាន​ធ្វើ​បទ​បង្ហាញ​ដោយ​ផ្តោត​សំខាន់​ទៅលើ រចនាសម្ព័ន្ធ តួនាទី ភារកិច្ច និង​បេសកកម្ម​ចម្បងៗ ផែនការ​គ្រប់គ្រង​ទេសចរណ៍​ក្នុង​រមណីយដ្ឋាន​អង្គរ ការងារ​អភិរក្ស ជួសជុល និង​កិច្ចសហការ​ជាមួយ​ដៃគូ​អន្តរជាតិ​។​

​ក្នុងន័យនេះ បទ​បង្ហាញ​បាន​សង្កត់ធ្ងន់​ទៅ​ល​លើ​ការងារ​អភិរក្ស ដែល​ធ្វើយ៉ាងណា​រក្សា​ឲ្យ​បាន​នូវ​តម្លៃ​លេចធ្លោ​ជាស​កល និង​ភាព​ដើម​នៃ​រមណីយដ្ឋាន​អង្គរ និង​ការប្រឹងប្រែង​ផ្សព្វផ្សាយ​បន្ថែមទៀត ទៅកាន់​សាធារណជន​គ្រប់​ស្រទាប់​ឲ្យ​បាន​ជ្រួតជ្រាប និង​ចូលរួម​លើក​តម្លៃ​បេតិកភណ្ឌ​ដូនតា​៕716x266_12025374_1643472565931574_1726798421_n (1) WP_20150921_022716x266_12026546_1643472655931565_1447657854_n WP_20150921_011 716x266_12029077_1643472679264896_113033858_n 716x266_12025748_1643472615931569_1113627588_o​ខេង ឧ​ត្ត​ម