ចំណុច​ផ្លូវ​បេតុង​បាក់ស្រុត​ទ្បើង​ទៅ​ប្រាសាទព្រះវិហារ​ ​នគរបាល​បេតិកភណ្ឌ​បាន​ចុះ​ជួសជុល​ស្អាត​រួចរាល់​ហើយ​

0

​ព្រះវិហារ​៖​ដើម្បី​សម្រួល​ដល់​សុវត្ថិភាព​ការធ្វើដំណើរ​អោយ​ល្អប្រសើរ​ទ្បើង​វិញ​ជូន​ភ្ញៀវទេសចរ​ជាតិ​និង​អន្តរជាតិ​រួមទាំង​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ជុំវិញ​តំបន់​ប្រាសាទព្រះវិហារ​នៅ​ចំណុច​ខូចខាត​ផ្លូវ​បេតុង​ទ្បើង​ទៅ​រមណីយដ្ឋាន​ប្រាសាទព្រះវិហារ​គឺ​នៅ​ព្រឹក​ថ្ងៃទី​២២​កញ្ញា​២០១៥​នេះ​ខាង​K2នាយកដ្ឋាន​នគរបាល​ការពារ​បេតិកភណ្ឌ​និង​កងវិស្វកម្ម​ស្ពាន​ថ្នល់​សម្តេច​តេ​ជោ​បាន​ស្ថាបនា​ជួលជុល​ល្អ​ស្អាត​រួចរាល់​អស់ហើយ​។​
​ភ្នាក់ងារ​រាយការណ៍​អោយដឹង​នៅ​ព្រឹក​ថ្ងៃទី​២២​កញ្ញា​ថា​ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ​ទៅមក​របស់​ភ្ញៀវទេសចរ​អោយទទួល​បាន​សុខ​សុវត្ថិ​ភាពល្អ​នោះ​ខាង​អង្គភាព​នាយដ្ឋាន​នគរ​បាល​ការពារ​បេតិកភណ្ឌ​នៃ​ក្រសួងមហាផ្ទៃ​សហការ​ជាមួយ​កងវិស្វកម្ម​សម្តេច​តេ​ជោ​បានធ្វើ​ការស្ថាបនា​ជួលជុល​ផ្លូវ​បេតុង​ទ្បើង​វិញ​ដែល​រង​ការខូចខាត​បាក់​ប្រេះ​ស្រុត​១​ផ្នែក​ធំ​ដោយសារ​ទឹកភ្លៀង​ហូរ​ច្រោះ​ខ្លាំង​កាលពី​យប់​ថ្ងៃទី​១៥​កញ្ញា​២០១៥​។​
​ប្រភពព័ត៌មាន​ដដែល​បញ្ជាក់ថា​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ថាប់​សារិទ្ធ​អនុប្រធាននាយកដ្ឋាន​ន​គ​របាល​ការពារ​បេតិកភណ្ឌ​ប្រចាំការ​រមណីយដ្ឋាន​ប្រវត្តិសាស្ដ្រ​ប្រាសាទព្រះវិហារ​បាន​ដឹកនាំ​កំលាំង​នគរបាល​ក្រោម​ឱវាទ​របស់ខ្លួន​ជាង​២០​នាក់​ចុះទៅ​ធ្វើការ​ជួសជុល​ស្ថាបនា​ផ្លូវ​បេតុង​ដែល​ខូចខាត​ខាងលើ​រួចរាល់​អស់ហើយ​ប្រើ​រយះពេល​តែ​កន្លះ​ថ្ងៃ​ប៉ុណ្ណោះ​ដោយសារ​មាន​ឧបករណ៍​សម្ភា​រះ​សំណង់​គ្រប់គ្រាន់​។​ផ្ទាំង​បេតុង​ដែល​របើក​ខូចខាត​បាក់ស្រុត​នោះ​មាន​ទំ​ហ៊ំ​៤​ម៉ែត្រ​គុណ​នឹង​៨​ម៉ែត្រ​។​
​មន្ដ្រីនគរបាល​នាយកដ្ឋាន​ការពារ​បេតិកភណ្ឌ​ប្រាសាទព្រះវិហារ​ម្នាក់​បានអោយដឹងថា​កន្លែង​ជួសជុល​ស្ថាបនា​ខាងលើ​យើង​នឹង​អាច​ធ្វើដំណើរ​ឆ្លងកាត់​ទៅ​មក​បានជា​ធម្មតា​ទ្បើង​វិញ​នៅ​ល្ងាច​ថ្ងៃទី​២២​កញ្ញា​ដដែល​នេះ​ដើម្បី​ស្វាគមន៍​ដល់​ដំណើរ​ភ្ញៀវទេសចរ​ជាតិ​និង​អន្តរជាតិ​ទាំងអស់​អញ្ជើញ​ទ្បើង​ទៅ​ទស្សនា​កំសាន្ត​ប្រាង្គ​ប្រាសាទព្រះវិហារ​ដ៍​ល្បីល្បាញ​៕K2 K1
​​