ហាង​ម៉ាស្សា​៧៧៧៧៧​ត្រូវ​សមត្ថកិច្ច​បង្ក្រាប​ក្រោយ​រកឃើញថា​បង្កប់​សេ​វ៉ា​ផ្លូវភេទ​

0

​ខេត្តបន្ទាយមានជ័យ​៖ ហាង​ម៉ាស្សា​យីហោរ​៧៧៧៧៧​ចំនួន​២​កន្លែង​នៅ​ក្រុង​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ ត្រូវបាន​កម្លាំង​នគរបាល​ប្រឆាំង​ការជួញដូរ​ផ្លូវភេទ និង​ការពារ​អ​និតិ​ជន​ខេត្ត ចុះបង្ក្រាប​ហើយ​កាលពី​វេលា​ម៉ោង​៨​យប់​ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២០១៥ នេះ ក្នុងការ​ចុះimage (1)បង្ក្រាប​នោះ​សមត្ថកិច្ច​រំដោះ​បាន​ស្រី​ស្អាត​៥​នាក់ ថៅកែ​ម្នាក់ មេការ​ម្នាក់ និង​ប្រុសៗ​មក​ម៉ាស្សា​លើ​ប្រាណ ៥​នាក់ ពួកគេ​ត្រូវបាន​ឃាត់ខ្លួន​យកទៅ​សួរ​នាំនៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយប៉ែត​។​លោក​ឡាយ​គឹម​លួ​ន នាយការិយាល័យ​ប្រឆាំង​ការជួញដូរ​ផ្លូវភេទ និង​ការពារ​អ​និតិ​ជន នៃ​ស្នង ការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា​ក្នុងការ​ចុះបង្ក្រាប​នេះ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​នារី ស្អាតៗ​៥​នាក់ ភ្ញៀវ​បុរស​៥​នាក់ ថៅកែ​ម្នាក់ មេការ​ប្រុស​ម្នាក់ រកឃើញ​ស្រោមអនាម័យ​ទាំង​ប្រើ​រួច​និង មិនទាន់​ប្រើ​ជាច្រើន​ប្រអប់​។​លោក តេង សា​ម៉ៃ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា ក្រោយ ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​ទាំងនេះ រួមជាមួយ​វត្ថុតាង ត្រូវបាន​បញ្ជូនទៅ​សួរនាំ​នៅ​អធិការដ្ឋាន​នគរបាល ក្រុង​ប៉ោយប៉ែត ទាំងយប់​ដើម្បី​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាមច្បាប់​។​ក្នុងការ​បង្ក្រាប​ទីតាំង​កន្លែង​ម៉ាស្សា​បង្កប់​សេវា់​ផ្លូវភេទ​នេះ គឺជា​កន្លែង​ដែល​បើក​រកស៊ី​ផ្លូវភេទ​ជា​យូរ​មកហើយ ដោយ​គ្មាន​សមត្ថកិច្ច​បង្ក្រាប​ទើប សមត្ថកិច្ច​មកពី​ខេត្ត​បង្ក្រាប​ជំនួស​។​គ្រាន់តែ​បង្ក្រាប​២ កន្លែង​នេះ បានធ្វើ​ឲ្យ​ហាង​ម៉ាស្សា​ដែល​បង្កប់​សេ​វ៉ា​ផ្លូវភេទ​ជាច្រើន បាន​បង្ខំចិត្ត​បិតទ្វា​រទាំង​ព្រលប់​ស្ទើរ ទាំងអស់​។​សព្វថ្ងៃនេះ​ហាង​ម៉ាស្សា​ដែល​បង្កប់​សេ​វ៉ា​ផ្លូវភេទ នៅ​ក្រុង​ប៉ោយប៉ែត មាន​រាប់សិប​កន្លែង ដូចជា នៅ​ម្តុំ​ខាងកើត​ខា​រ៉ា​អូរ​រាជសីហ៍​២ ផ្លូវ​ដើម​ពុទ្ទ្រា ផ្លូវ​ក្រោយ​វត្ត​បា​លិ​ល្យេ ផ្លូវ​វត្ត​ថ្មី​ជិត​សាលា​អេប​ផល គឺ សុទ្ធតែជា​កន្លែង ក្រោយពី​ផ្ទះល្វែង​ត្រូវបាន​បិត ទើប​នារី​រកស៊ី​ផ្លូវភេទ​ទាំងនោះ​ប្តូរ​ឈ្មោះ​មក​ដាក់​ជា​យី ហោ​ម៉ាស្សា​កោស​ជប់​បន្លំ​ភ្នែក​សមត្ថកិច្ច​វិញ​៕image (1) image