ប្រធាន​ក្រុមហ៊ុន​អន្តរជាតិ​ចម្រុះ​និង​ក្រុមហ៊ុន​លី​អ៊ុត​នី​ចុះ​ពិនិត្យ​ទីតាំង​ដី​ត្រៀម​វិនិយោគ

0

​ខេត្តបន្ទាយមានជ័យ​៖ ​នៅ​ព្រឹក​ថ្ងៃទី​២១​ខែកញ្ញា​ឆ្នាំ​២០១៥​ប្រតិភូ​របស់​ក្រុមហ៊ុន​អន្តរជាតិ​ចម្រុះ​កូរ៉េ អាមេរិក ថៃ​មួយក្រុម​បាន​ចុះ​ពិនិត្យ​ទីតាំង​ដី​ត្រៀម​វិនិយោគ​លើដី​របស់​ក្រុមហ៊ុន​លី​អ៊ុត​នី​អី​ម​ផត​អិ​ច​ផត​ខូ​អិ​ល​ធី​ឌី​របស់​កម្ពុជា​នៅ​ខេត្តបន្ទាយមានជ័យ​។​លោក​ថូ​ម៉ាស​លី ប្រធាន​ក្រុមimage (2)ហ៊ុន​PSL &TU Holding នៃ​ប្រទេស​អាមេរិក កូរ៉េ ថៃ​មាន​ការិយាល័យ​តំបន់​នៅ​ក្រុង​បាងកក​ប្រទេស​ថៃ​បាន​ចុះ​ពិនិត្យ​ដី​និង​ត្រៀម​ធ្វើ​វិនិយោគ​នៅក្នុង​ខេត្តបន្ទាយមានជ័យ​នេះ​។​លោក លី អ៊ុត​នី ប្រធាន​ក្រុមហ៊ុន​លី​អ៊ុត​នី​អី​ម​ផត​អិ​ច​ផត​ខូ​អិ​ល​ធី​ឌី​បាន​បើក​កិច្ចពិភាក្សា​ខ្លី​ផ្តោតលើ​គម្រោង​ក្រុមហ៊ុន​PSL ទៅ​វិនិយោគទុនរ​កសី​ុ​ចម្រុះ​លើ​ទីតាំង​ដី​របស់​ក្រុមហ៊ុន​លី​អ៊ុត​នី​នៅ​ខេត្តបន្ទាយមានជ័យ​។​លុះ​នៅ​ថ្ងៃទី​២១​កញ្ញា​ឆ្នាំ​២០១៥ លោក​ថូ​ម៉ាស​លី និង​ប្រតិភូ​សម្ព័ន្ធ​ក្រុមហ៊ុនចម្រុះ​ជាច្រើន​ទៀត​បាន​ចុះទៅពិនិត្យ​ជាក់ស្តែង​លើ​ទីតាំង​ដី​កម្មសិទ្ធិ​ស្របច្បាប់​និង​ទទួលស្គាល់​ដោយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​របស់​រាជរដ្ឋាភិបាល​កម្ពុជា​នៅ​ឃុំ​ទួល​ពង្រ​ស្រុក​ម៉ាឡៃ​និង​នៅ​ដី​តំបន់​សេដ្ឋកិច្ច​ពិសេស​ពាយ័ព្យ​ខេត្តបន្ទាយមានជ័យ​ផងដែរ​។​ក្នុងពេល​ចុះ​ពិនិត្យ​និង​ការណែនាំ បង្ហាញ​របស់លោក លី អ៊ុត​នី​នោះ ប្រធាន​ក្រុមហ៊ុន​PSL & TU Holding លោក​ថូ​ម៉ាស លី​ឲ្យ​ដឹងថា​ក្រុមហ៊ុនចម្រុះ​របស់លោក​ចាប់អារម្មណ៍ ពេញចិត្ត​និង​ទទួល​ដាក់​គម្រោង​វិនិយោគ​របស់ខ្លួន​នៅលើ​ទីតាំង​ដី​៣​កន្លែង​របស់​ក្រុមហ៊ុន​លី​អ៊ុត​នី ។​លោក​ថូ​ម៉ាស់ លី​និង​លោក​លី អ៊ុត​នី​និង​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​នៃ​ភាគី​ទាំង​ពីរបាន​ជួបប្រជុំគ្នា​ខ្លី​មួយទៀត​នៅ​សណ្ឋាគារ​នៃ​កា​សី​ុ​ណូ​ហូ​លី​ដេ​នា​ក្រុង​ប៉ោយប៉ែត​។​យោង​ភាគី​នៃ​ក្រុមហ៊ុន​អន្តរជាតិ​និង​កម្ពុជា​ទាំងពីរ​ឲ្យ​ដឹងថា​ក្រុមហ៊ុន​PSL & TU Holding នឹង​បណ្តាក់ទុន​លើ​គម្រោង​អគ្គីសនី​ថាមពល​ពន្លឺព្រះអាទិត្យ​កម្លាំង​៤៨០​មេ​ហ្គា​វា​៉​ត់​សម្រាប់​ផ្គត់ផ្គង់​ក្នុង​ឧស្សាហកម្ម​ខ្លួន​និង​ផ្គត់ផ្គង់​ក្នុង​ខេត្ត​។​គម្រោង​វិនិយោគ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ពាយ័ព្យ​និង​គម្រោង​ផ្លូវដែក​កម្ពុជា​ជាដើម​។​លោក​លី អ៊ុត​នី និង​លោក​ថូ​មា​៉​ស លី និង​សហការី​ក្រុមហ៊ុន​នៃ​ភាគី​ទាំង​២​នឹងធ្វើ​ពិធី​ប្រជុំពិភាក្សា​និង​ចុះហត្ថលេខា​លើ​អនុស្សារណ​:​យោគយល់​គ្នា​ជាមួយគ្នា​នា​ថ្ងៃទី​២៣​កញ្ញា​ឆ្នាំ​២០១៥​ខាងមុខ​នៅ​សណ្ឋាគារ​ឡ​ន​ស្កេ​ប​រាជធានី​ភ្នំពេញ​ហើយក៏​មានការ​ចូលរួម​ពី​មន្ត្រី​រដ្ឋាភិបាល​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ក្រសួង អាជ្ញាធរ​ដែនដី​ពាក់ព័ន្ធ​ផងដែរ​បាន​ចូលរួម​ផងដែរ​៕image (2) image (1)