សមត្ថកិច្ច​បង្ក្រាប​ទីតាំង​ម៉ាស្សា​បង្កប់​សេវា​ផ្លូវភេទ​នៅ​ក្រុង​ប៉ោយប៉ែត​ឃាត់ខ្លួន​មនុស្ស​៥​នាក់​

0

​បន្ទាយមានជ័យ ៖ មនុស្ស​ប្រុស​ស្រី​៥​នាក់ ត្រូវបាន​ឃាត់ខ្លួន ក្នុងការ​បង្ក្រាប​ទីតាំង​ម៉ាស្សា និង​កោស​ជប់ បង្កប់​សេវា​ផ្លូវភេទ​កណ្តាល​ក្រុង​ប៉ោយប៉ែត កាលពី​យប់​ថ្ងៃទី​២១ កញ្ញា ២០១៥ ។
​ ​ទីតាំង​ម៉ាស្សា និង​កោស​ជប់ ខាងលើ​ដែល​ត្រូវបាន​សមត្ថកិច្ច​បង្ក្រាប​មាន​យីហោ​ថា ៧៧៧៧៧IMG-20150922-WA0015 ស្ថិត​តាម​បណ្តោយ​ផ្លូវជាតិ​លេខ ៥ ភូមិ​អូរជ្រៅ សង្កាត់​-​ក្រុង​ប៉ោយ​បែ​ត ខេត្តបន្ទាយមានជ័យ ។
​ ​ការចុះ​បង្ក្រាប​នេះ​គឺ​ដឹង​នាំ​ដោយ តំណាង​ព្រះរាជអាជ្ញា​លោក តេង សា​មៃ និង​ចូលរួម​ពី​កម្លាំង​នគរបាល​ក្រុង​ប៉ោយប៉ែត ដោយ​មនុស្ស​៥​នាក់ ដែល​ត្រូវ​ឃាត់ខ្លួន​មាន​ភ្ញៀវ និង​ស្ត្រី​ម៉ាស្សា ព្រមទាំង​ម្ចាស់​ទីតាំង​ម៉ាស្សា​ដែលមាន​ឈ្មោះ សុខ ស៊ា ភេទ​ប្រុស អាយុ​២០​ឆ្នាំ ។
​លោក អ៊ុំ សុផល អធិការ​ក្រុង​ប៉ោយប៉ែត​បានអោយដឹងថា ចំពោះ​ជនសង្ស័យ​ទាំង​៥​នាក់ ដែល​បាន​ឃាត់ខ្លួន​ក្នុងការ​ចុះបង្ក្រាប​ទីតាំង​ម៉ាស្សា ខាងលើ​ត្រូវបាន​សមត្ថកិច្ច​របស់​លោក កសាង​សំនុំរឿង និង​បញ្ជូនទៅ​ស្នងការ​នគរបាល​ខេត្ត​រួចហើយ ហើយ​ចំពោះ​ចំណាត់ការ​ទៅមុខទៀត​លោក​កំពុថ​តែ​ស្រាវជ្រាវ រក​ទីតាំង​ដទៃទៀត ដែល​តែងតែ​ប្រើ​ស្លាក​សញ្ញា​ម៉ាស្សា កោស​ជប់ តែ​បម្រើសេវា​ផ្លូវភេទ ៕IMG-20150922-WA0011 IMG-20150922-WA0015 IMG-20150922-WA0012