ការមិន​ប្រុងប្រយ័ត្ន​របស់​អាណាព្យាបាល​ធ្វើ​ឲ្យ​ក្មេង​តូច​ម្នាក់​បាន​លង់ទឹក​ស្លាប់​

0

ខេត្តតាកែវ​៖ក្មេងប្រុស​តូច​ម្នាក់​បាន​លង់ទឹក​ស្លាប់​ក្នុង​ត្រពាំងទឹក​មួយកន្លែង​យ៉ាង​អាណោចអាធ័ម​បំផុត បង្ក​ការភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច កាលពី​វេលា​ម៉ោង ១០​និង​៣០​នាទី ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២០១៥ នៅ​ចំណុច​ត្រពាំងទឹក​ខាងកើត​ផ្ទះ​ចម្ងាយ​២០០​ម៉ែត្រ ស្ថិត​ក្នុង12027819_1624355677837582_2211578241355716709_nភូមិ​ព្រៃស្រោង ឃុំ​អង្គតាសោម ស្រុក​ត្រាំកក់ ខេត្តតាកែវ ។ លោកនាយ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​អង្គតាសោម បាន​ប្រាប់​ឲ្យ​ដឹងថា ក្មេងប្រុស​រងគ្រោះ​មានឈ្មោះ ម៉ៅ សុខលាភ អាយុ ២​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ បាន​លង់ទឹក​ស្លាប់​នៅក្នុង​ត្រពាំងទឹក​ពី​ខាងកើត​ផ្ទះ​ចម្ងាយ ២០០​ម៉ែត្រ ខណៈពេលដែល​ឪពុកម្តាយ​នាំគ្នា​ទៅ​ស្ទូងស្រូវ​នៅឯ​ស្រែ ហើយ​ទុក​កូនតូច​ឲ្យ​នៅផ្ទះ​ជាមួយ​បងស្រី​អាយុ​៥​ឆ្នាំ ។ លោកនាយ​ប៉ុស្តិ៍​បាន​បន្តថា ក្រោយពី​ទទួលបាន​ព័ត៌មាន​អំពី​ហេតុការណ៍​ក្មេង​លង់ទឹក​នេះ​ភ្លាម លោក​បាន​ចាត់​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល សហការ​ជាមួយ​កម្លាំង​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ត្រាំកក់ និង​អាជ្ញាធរ​ភូមិ​-​ឃុំ ចុះទៅពិនិត្យ​ធ្វើ​កោសល្យវិច័យ​សាកសព​ក្មេងរងគ្រោះ ឃើញថា ពិតជា​ស្លាប់​ដោយសារ​លង់ទឹក​ប្រាកដ​មែន ចំណែក​សាកសព​បានប្រគល់​ជូន ក្រុមគ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕12027819_1624355677837582_2211578241355716709_n