លោក​លី​សារី​ដឹកនាំ​មន្ត្រីក្រោមឱវាទ​ចុះ​ពិនិត្យ​ផ្លូវលំ​២​ខ្សែ ប្រវែង​១១,៧០០​ម៉ែត្រ​គ្រោង​និង​ធ្វើ​នៅ​ថ្ងៃ​ខាងមុខ​

0

​បន្ទាយមានជ័យ​៖ ​ល្ងាច​ថ្ងៃទី​២១​ខែកញ្ញា​ឆ្នាំ​២០១៥​លោក​លី​សារី​អភិបាលរង​ខេត្ត​បាន​ដឹកនាំ​មន្ត្រីក្រោមឱវាទ​ចុះ​ពិនិត្យ​ផ្លូវលំ​២​ខ្សែ ប្រវែង​១១.៧០០​ម៉ែត្រ ដែល​រង​ការខូចខាត​ដោយ​ទឹកជំនន់​កាលពី​៣​ឆ្នាំមុន ហើយ​គ្រោង​ជួសជុល​ឡើងវិញ​នៅ​ថ្ងៃ​ខាងមុខនេះ​ដើម្បី​ជួយ​សំរួល​ចរាចរណ៍​ដល់​imageប្រជាពលរដ្ឋ​រស់នៅក្នុង​ឃុំ​កោះ​ពង​សត្វ​។​លោក ម៉ៅ វណ្ណា អភិបាលរងក្រុង​សិរីសោភ័ណ​បាន​ប្រាប់ថា ផ្លូវ​២​ខ្សែ​ប្រវែង​១១.៧០០​ម៉ែត្រ ដែល​រង​ការខូចខាត​ដោយ​ទឹកជំនន់​កាល​៣​ឆ្នាំ​ជាប់​គ្នា​នោះ​មាន​១​ខ្សែ​ប្រវែង​៨.៥០០​ម៉ែត្រ ត​ភ្ជាប់​ពី​សង្កាត់​កោះ​ពង​សត្វ ទៅកាន់​សង្កាត់​ព្រះ​ពន្លា និង​ផ្លូវ​ខ្សែ​ទី​២ ប្រវែង​៣,២០០​ម៉ែត្រ ពី​សង្កាត់​កោះ​ពង​សត្វ ត​ភ្ជាប់​ទៅ​ឃុំ​ឫស្សី​ក្រោក​។​លោក លី សារី អភិបាលរង​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់ថា ផ្លូវ​២​ខ្សែ​ប្រវែង​១១,៧០០​ម៉ែត្រ ដែល​រង​ការខូចខាត​ដោយ​ទឹកជំនន់​រយៈពេល​៣​ឆ្នាំមុន គឺ​ក្នុងនាម​អាជ្ញាធរខេត្ត​រួមជាមួយ​មន្ត្រីក្រោមឱវាទ បាន​ចុះមក​ពិនិត្យមើល និង​ធ្វើការ​ជួសជុល​សម្រួល​ជូន​ប្រជាពលរដ្ឋ​ទៅមក​ដើម្បី​បាន​ដឹក​កសិផល​នៅ​រដូវប្រាំង​ឲ្យ​បាន​ស្រួល​។​លោក​លី​សារី​បាន​និយាយ​បន្តទៀតថា​ផ្លូវលំ​ទាំង​២​ខ្សែ​ដែល​គ្រោង​ជួស​ជុស​នៅ​ថ្ងៃ​ខាងមុខនេះ​ចំណាយ​អស់ថ​វិការ​យ៉ាងច្រើន​មិនទាន់​ដឹង​ចំណាយ​ថវិការ​អស់​ប៉ុន្មាន​ទេ​ហើយ​ថវិការ​ទាំងអស់​នោះបាន​មកពី​សប្បុរសជន​នៅក្នុង​ស្រុក​និង​ថវិការ​រប​សាលាខេត្ត​។​លោក​បាន​បន្តទៀតថា​ផ្លូវលំ​ទាំង​២​ខ្សែ​នេះ​ក្រោយពី​ធ្វើ​រួច​អាច​សំរួល​ចរាចរណ៍​ដល់​ទៅ​មនុស្ស​រាប់ពាន់នាក់​ចេញចូល​កាត់​តាមផ្លូវ​នេះ​នៅក្នុង​ឃុំ​កោះ​ពង​សត្វ​នេះ​៕image (2) image (1) image