បុរស់​វ័យ​ចំណាស់​ម្នាក់​ទៅធ្វើ​ចំការ​ត្រូវ​ពស់​ចឹក​ស្លាប់​នៅតាម​ផ្លូ​ពេលដែល​បញ្ជូនទៅ​មន្ទីរពេទ្យ​

0

​ខេត្តបន្ទាយមានជ័យ​៖ ​បុរស់​វ័យ​ចំណាស់​ម្នាក់​បាន​នាំ​ក្មួយ​ស្រី​ទៅធ្វើ​ចំការ​ដំឡូង​ត្រូវបាន​ពស់​ចឹក​ស្លាប់​ក្រោយពី​បាន​ដឹក​យកទៅ​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ​ជីវិត​។​បុ រស់​ដែល​ត្រូវ​ពោះ​ចឹក​នោះ​នៅវេលា​ម៉ោង​២​រសៀល ថ្ងៃទី​២១​ខែកញ្ញា​ឆ្នាំ​២០១៥​នៅ​ចំណុច​ចំការ​ដំឡូង​របស់​សព នៅក្នុង​ភូមិ​ពង្រimage (2) សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។​លោក​វ​រះ​សេនីយ៍​ត្រី សី​ុ​វ​សុជាតិ អធិការ​នគ​បាល​ក្រុង​សិរីសោភ័ណ​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​មានឈ្មោះ សាញ់ សារី ប្រុស​អាយុ ៥៣​ឆ្នាំ​ប្រពន្ធ​មានឈ្មោះ​ទុំ​ម៉ាប់​អាយុ​៥០​ឆ្នាំមាន​កូនស្រី​ចំនួន​៤​នាក់​ក្នុងបន្ទុក រស់នៅ​ក្នុងភូមិ ពង្រ សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។​លោក​សី​ុ​វ​សុជាតិ​បាន​ឲ្យ​ដឹង​បន្តថា​មុនពេល​កើតហេតុ​នៅ​មោ​៉​ង​២​រសៀល​នោះ​ជនរងគ្រោះ​បាន​នាំ​ក្មួយ​ស្រី​ឈ្មោះ​ឌិ​ត​កញ្ញា​អាយុ​១៣​ឆ្នាំទៅ​មើល​ចំការ​ដំឡូង​នៅ​កន្លែងកើតហេតុ​លុះ​១​មោ​៉​ង​ក្រោយមក​ស្រាប់តែ​ជនរងគ្រោះ​បាន​ស្រែកហៅ​ឲ្យ​ក្មួយ​ជួយ​ថា​ខ្លួន​ត្រូវ​ពស់​ចឹក​ហើយៗ​ចេះតែ​រត់​ទៅមុខ​ឲ្យ​ក្មួយ​ស្រី​ជួយ​ក៏​ដួល​នៅក្នុង​ចំការ​ដំឡូង​របស់ខ្លួន​តែម្តង​ពេលនោះ​ក្មួយ​ស្រី​បាន​រត់​មកដល់​ហើយក៏​ស្រែក​ឲ្យ​អ្នក​នៅ​ជិត​ចំ​ការជួយ​ស្របពេលនោះ​មាន​គោយន្ត​អ្នក​ជិត​ចំការ​នោះមក​ដល់​ហើយ​ក៏បាន​លើក​ជនរងគ្រោះ​ដាក់​លើ​គោយន្ត​ដឹក​សំដៅ​មក​ផ្ទះ​។​លោក​ជាតិ​បានបញ្ជាក់​ទៀតថា​ដោយសារ​ជនរងគ្រោះ​មាន​សភាព​ធ្ងន់​ពេក​ក៏​ដឹក​បន្ត​ទៅកាន់​មន្ទីរពេទ្យ មិត្តភាព កម្ពុជា ជប៉ុន​ដើម្បី​សង្គ្រោះ​ជីវិត​ដែរ​តែ​ពេទ្យ​បាន​និយាយប្រាប់​ក្រុមគ្រួសារ​ថា​ជនរងគ្រោះ​បាន​បាត់​បង់ជីវិត​បាត់ទៅហើយ​ស្លាប់​ពេល​ដឹក​មក​តាមផ្លូវ​ម្លេះ​។​សព​ត្រូវបាន​ក្រុមគ្រួសារ​ដឹក​យកមក​ផ្ទះ​វិញ​ដើម្បី​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅផ្ទះ​សព​។​បញ្ជាក់​សព​ពេលដែល​ក្រុមគ្រួសារ​ធ្វើការ​ពិនិត្យ​នៅក្នុង​ខ្លួន​ឃើញ​មាន​ស្នាក​ស្នាម​ខ្មៅ​ជាំ​នៅ​ជើង​ខាងឆ្វេង​ក្រោម​ភ្នែកគោ​ក៏​សន្ន​ម៉ត់​ថា​សព​នេះ​ពិតជា​ត្រូវ​ពស់​ចឹក​ពិតប្រាកដ​ម៉ែន​៕image (1)