កំពង់ធំ. ទីតាំងវរ:សេនាតូចរៀបរយលេខ១ ចំណុះឲ្យតំបន់ប្រតិបត្តិការសឹករងកំពង់ធំ កំពុងតែទទួលបានការអភិវឌ្ឍន៍ និងបោះជំហ៊ានទៅមុខឥតឈប់ឈរ ក្រោមការដឹកនាំរបស់ ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជារតំបន់ប្រតិបត្តិសឹករងកំពង់ធំ ដឹកនាំការកសាងអាគារ ជាច្រើន ខ្នង សម្រាប់ជាមូលដ្ឋានគ្រិះ និងជាចំនុចចាប់ផ្តើមរបស់នាយទាហ៊ាននិងពលទាហាន ក្នុងការទទួលបានការ ផ្លាស់ប្តូរឥរិយាបទក្លាយជាអ្នកដឹកនាំ។
នៅរសៀលថ្ងៃទី ២២ខែកញ្ញាឆ្នាំ២០១៥ ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន បានដឹកនាំមេបញ្ជាការង និងគណៈប្រតិភូ បានចុះត្រួតពិនិត្យសំណង់អាគាររបស់កងការពារមួយខ្នងដែលកំពុងតែ សាងសង់ថ្មីបន្ថែម ស្ថិតនៅទីតាំងវរះសេនាតូចរៀបរយលេខ១ ភូមិតាឡែកថ្មី ឃុំសាលាវិស័យ ស្រុកប្រាសាទបាល័ង្ល ខេត្តកំពង់ធំ. ដែលមានទំហំ ៦គុណ១០ម៉ែត្រ សម្រាប់ឲ្យកងការពារស្នាក់ នៅ ក្នុងនោះឯកឧត្តម សោម ស៊ុន បាននាំយកអំណោយ ចែកជូនដល់ក្រុមជាងចំនួន១០នាក់ ដែលជាពលទាហានចំណុះឲ្យវរះសេនាតូចលេខ១ ក្នុងម្នាក់ទទួលបានអង្ករ២២គ.ក មីមួយកេស ថវិកា៥ម៉ឺនរៀល ដើម្បីលើកទឹកចិត្តដល់ពលទាហានដោយមិនចាំបាច់ជួលជាងពីក្រៅ។
ឯកឧត្តម ឧត្តមសេនីយ៍ត្រីសោ ស៊ុន បានបញ្ជាក់ថា ការសាងសង់នេះ គឹជាអំណោយរបស់លោកឧកញ៉ា គឹម ដារា និងលោកជំទាវ ជួយស៊ីម៉ងត៍ ១០តោន ចំណែកឯកឧត្តម និងលោកជំទាវ បានជួយឥដ្ឋ១ម៉ឹដុំ និង ដែក១តោន រួមទាំងសប្បុរសជនមួយចំនួនទៀត ក្នុងនោះឯកឧត្តម សោម ស៊ុនបានបញ្ជាក់ថា កាសាងសង់អាគារនេះ មានការខ្វះខាតដំបូល និង ការ៉ូ ដែលមានតំលៃ ១៧០០ដុល្លា .ទើបឆ្លៀតឱកាសសុំអំពាវនាវ ដល់លោក លោកស្រី ឯកឧត្តម លោកឧញ៉ា និងសម្បុសជន មេត្តាចូលរួមជាមួយនិងវិស័យការពារជាតិ ដើម្បីជាតិនិងមាតុភូមិ ក្នុងនោះដែរកងទ័ពត្រូវការចាំបាច់ក្នុងការសាងសង់បន្ទាយឲ្យមានលេនដ្ឋានដ៏រ៉ឺងមាំសម្រាប់ការតត្រៀមលក្ខណះគ្រប់បែបយ៉ាង ទាំងស្មារតី សុខភាព កាយចិត្ត រៀនសូត្រ ទាំង និងយុទ្ធសាស្ត្រ ចេតសាស្ត្រ ត្រៀមទទួលបទបញ្ជាឡើងទៅសមរភូមិប្រយុទ្ធ ដើម្បីទប់ទល់នឹងការសត្រូវ និងការរំលោភបំពានពីសំណាក់ ប្រទេសជិតខាង ដូច្នេះកងទ័ពគឺជាកម្លាំងសំខាន់ជាឆ្អឹងខ្នងរបស់ជាតិ សង្ឃឹមថាលោក លោកស្រី ឯកឧត្តម លោកឧកញា់ ចូលរួមក្នុងវិស័យការពារជាតិ ដោយអនុវត្តតាមពាក្យស្លោក ការពារជាតិដើម្បីទាំងងស់គ្នា. អ្នកទាំងគ្នាដើម្បីការពារជាតិ។
ដោយ ប៊ុន រដ្ឋា



































