ពោធិ៍សាត់ ៖ ផ្ទះប្រជាពលរដ្ឋមួយខ្នងមួយខ្នងត្រូវបានអគ្គីភ័យ លេបត្របាក់ស្ទើរទាំងស្រុងដោយម្ចាស់ផ្ទះសឹងតែស្ទុះក្រោកពីដំណេកមិនទាន់បង្កភ្ញាក់ផ្អើលទាំងយប់ដោយសាតែផ្ទុះសេខ្សែភ្លើង។ ហេតុការនេះបានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៥ ក្នុងភួមិរោងមា៉សីុន ឃុំស្វាយលួង ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។លោក លីុវ សេងហីុម អធិកានគរបាលស្រុកកណ្ដៀងបានឲ្យដឹងថា ផ្ទះនេះមានទំហ៊ំ៦គុណ៨មែ៉ត្រ ប្រក់សង្កសី ក្រាលក្ដានិងបិតបាំងជញ្ជាំងក្ដាខ្លះស្លឹកត្នោតខ្លះ ដោយម្ចាស់ឈ្មោះ ស៊ុំ ណានូ ភេទ្រប្រុសអាយុ៥៤ឆ្នាំរស់នៅភួមិកើតហេតុខាងលើ ត្រូវបានភ្លើងឆាបឆេះអស់ស្ទើរទាំងស្រុង
រួមទាំងសម្ភារះប្រើប្រាស់នៅលើផ្ទះនិងសម្លៀកបំពាក់ សឹងតែភ្ញាក់ពីដំណេកមិនទាន់។លោកអធិកាបន្តថាបើតាមការៀបរាប់របស់ម្ចាស់ផ្ទះឈ្មោះ ណានូ នោះគាត់និយាយថាស្របពេលដែលក្រុមគ្រួសាររបស់គាត់ចូលដំណេកលង់លក់ទៅហើយនោះដោយសាធ្វើការងារពីថ្ងៃ ហើយចូលដេកមិនបានកាច់កុងតាក់ភ្លើងឲ្យបានត្រឹមត្រូវអាងថាវាមិនអីដូចសព្វដង។ ស្រាប់តែនៅមោ៉ងជាង១០យប់នោះ ផ្ទះរបស់គាត់ក៍បានផ្ទុះសេខ្សែភ្លើងទាន់តែឆេះពេញបន្ទុកក្ដៅដល់ពួកគាត់ទើបនាំគ្នាភ្ញាក់ពីដំណេក ស្ទុះទើតែមិនទាន់ដោយមិនបានប្រមូលយកបានអ្វីទាល់សោះ កហ់ចុះដីគេចយករូចខ្លួនពីអគ្គីភ័យនេះ។លោក លីុវ សេងហីុម ក៍បានបន្តថាបន្ទាប់ពីមាន
ហេតុការណ៍នេះភ្លាមក៍មានកាភ្ញាក់ផ្អើលក្រោកពីដំណេករបស់អ្នកភួមិនិងសមត្ថកិច្ចក៍បានរត់ទៅទីតាំងកើតហេតុជួយពន្លត់គ្នាមិនឲ្យរាលដាលឆ្លងឆេះផ្ទះអ្នកដ៍ទៃនិងមានកាគ្រោះថ្នាក់ដល់អ្នកណាឡើយ ដោយអគ្គីភ័យនេះឆាប់ឆេះផ្ទះមួយខ្នងនេះស្ទើរទាំងស្រុងដោយសាផ្ទុះសេខ្សែភ្លើង៕ឆេះផ្ទះមួយខ្នងនៅស្រុកកណ្ណៀងដោយសាតែផ្ទុះសេខ្សែភ្លើង។



































