​រយះពេល​ពីថ្ងៃ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដល់​ទៅ​បី​ករណី​លើផ្លូវ​ជាតិ​លេខ​៥​ក្នុងស្រុក​ក្រគរ​បណ្ដាល​ឲ្យ​ស្លាប់​ពី​នាក់​

0

​ពោធិ៍សាត់ ៖ គ្រាន់តែ​រយះពេល​ពីថ្ងៃ​សោះ​មាន​ករណី​គ្រោះថ្នាក​ចរាចរណ៍​ក្នុងស្រុក​ក្រគរ​នៅលើ​ផ្លូវជាតិ​លេខ​៥​ដល់​ទៅ​បី​ករណី​ប​ណ្ណា​ល​ឲ្យ​មាន​មនុស្ស​ពី​នាក់​ស្លាប់​និង​កន្លែង​យា​៉​ង​អ​នោ​ច​អធម​ដោយសា​រថយន្ត​បើក​ល្បឿន​លឿន​បុក​ពីក្រោយ​ហើយ​គេច​បាត់ ឯ​មួយ​ករណី​ទៀត​សំណាង​ណាស់​រថយន្តក្រុង​ដឹក​អ្នកដំណើរ​បែក​កង់​ធ្លាក់​ទៅ​ស្រែ​ពុំមាន​អ្នករបួស​។​​បើតាម​លោក ឈិ​ត វណ្ណា នាយរង​ប៉ុ​ស្ត៍​នគរបាល​ត្នោតជុំ​បាន​ឲ្យ​ដឹងថា មាន​រថយន្ត​មួយគ្រឿង​ធ្វើចរាចរ​តាមផ្លូវ​ជាតិ​លេខ​៥​ស្រប​ទិស​គ្នា​ជាមួយ​ម៉ូតូ​យោធា​ម្នាក់​ហើយ​រថយន្ត​នោះបាន​បើក​លឿន​បាន​បុក​ម៉ូតូ​មន្ត្រី​យោធា​នោះ​ពីក្រោយ​ស្លាប់​តែម្តង​។ លោក​បន្ត​ឲ្យ​ដឹងថា មាន​រថយន្ត​មួយគ្រឿង​មិន​ស្គាល់​ម៉ាក​ដែល​គេ​អះអាងថា​ជា​ប្រភេទ​រថយន្តក្រុង បានធ្វើ​ដំណើរ​ពី​កើ​តទៅ​លិច​ពេលដែល​ទៅដល់​ត្រង់​ស្ពាន​ស្រង់​ធំ ត្រង់ចំណុច​គីឡូម៉ែត្រ​១៧៧-១៧៨ នៅក្នុង​ភូមិ​image3តាកែវ​លើ ឃុំ​ត្នោ​ជុំ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ក៏បាន​បុក​ម៉ូតូ​មន្ត្រី​យោធា​ម្នាក់​ឈ្មោះ ឃុន ទ្រី នៅ​ឃុំ​កើតហេតុ​កំពុង​ជិះ​ម៉ូតូ​សេ​១២៥​ពណ៍​ខ្មៅ​ម្នាក់ឯង ពីក្រោយ​ស្លាប់​ភ្លាមៗ​ហើយ​រថយន្ត​នោះ​បង្កើនល្បឿន​បើក​គេច​បាត់​។ លោក​បញ្ជាក់ថា ហេតុការណ៍​នេះ​កើតឡើង​នៅវេលា​ម៉ោង​៥​និង​៥២​នាទី​ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២០១៥ ត្រង់ចំណុច​ភូមិ​តាកែវ​លើ ឃុំ​ត្នោតជុំ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់​៕​លោក ឈិ​ត វណ្ណា ក៍បាន​បន្តទៀតថា ករណី​គ្រោះថ្នាក់​លើក​ទី​១​ទើបតែ​ប្រគល់​សព​ជូន​ក្រុមគ្រួសារ​ជនរងគ្រោះ ស្រាប់តែ​នៅវេលា​ម៉ោង​៨​និង​១៥​នាទី​យប់​នៅ​ថ្ងៃ​ដដែល​នោះ ក្នុង​ភួ​មិ​ឃុំimage1​ដដែល​ខុសគ្នា​មួយ​គីឡូ​ដី​ត្រង់​ចន្លោះ​គីឡូ​មែ​៉​ត្រ​លេខ​១៧៥​និង​១៧៦ ក៍មាន​រថយន្តក្រុងរ​បស់​ក្រុមហ៊ុន​កា​ពី​តូ​មួយគ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ 3B-76626 ចំនុះ​៤៥​កៅអី​ដែល​ផ្ទុក​មនុស្ស​ជិះ​លើ​នោះ​ចំនួន​៣២​នាក់​បានធ្វើ​ចរាចរ​ពី​ទិសដៅ​ពី​កើ​តទៅ​លិច​ក្នុង​ល្បឿន​លឿន​ពេលដែល​មកដល់​ចំណុច​កើត​ហែ​ត​ខាងលើ ក៏បាន​បែក​កង់​ខាងស្តាំ​ផ្នែក​ខាងមុខ ធ្វើ​ឲ្យ​រថយន្ត​ទេសចរណ៍​នោះបាន​វេ​ចង្កូត​ទៅខាង​ឆ្វេង​ផ្លូវ​បើក​រះ​ច​ញ្ចើ​ម​បាន ប្រវែង​៤០​ទៅ​៥០​ម៉ែត្រ​ធ្វើ​ឲ្យ​អ្នកជិះ​នោះ​ព្រលឹងចុងសក់ តែ​មិន​ក្រឡាប់ ហើយក៏​វេ​ចេញពី​ផ្លូវជាតិ​ទៅ​ខាងជើង​ផ្លូវជាតិ​លេខ​៥ ប្រមាណ​ជា​៥​ទៅ​៦​មែ​៉​ត្រ​នៅ​ឈ​ឆ្ងក់ ដោយ​សំណាងល្អ​មិន​ក្រឡាប់ ហើយ​មនុស្ស​ក៏​មិនមាន​រងរបួស​ដែរ ចំណែក​តែ​កុង​ឡាន​បាន​រត់​គេចខ្លួនបាត់​៕​បន្ទាប់ពី​គ្រោះថ្នាក់​ចរាចរណ៍​កាលពី​ក្បាល​ព្រលប់​ពី​ករណី​ខាងលើ​ថ្ងៃទី​២១​កញ្ញា​រូ​ច​ហើយ នៅវេលា​មោ​៉​ង​៣​និង​៤០​នាទី​ទាបភ្លឺ​ថ្ងៃទី​២២ ខែកញ្ញា image7ឆ្នាំ​២០១៥ នៅក្នុង​ភួ​មិ​ប៉​បិ​ុ​ត ឃុំ​អន្លង់ត្នោត ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ក៍បាន​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ករណី​ទៀត​បាន​កើតឡើង​មួយ​ករណី​ទៀត​។ បើតាម​លោក សេង គឹម​ហ៊ួ នាយ​ប៉ុ​ស្ត៍​រដ្ឋបាល​ឃុំ​អន្លង់ត្នោត​ឲ្យ​ដឹងថា មាន​បុរស​ម្នាក់​ត្រូវ​រថយន្ត​មិន​ស្គាល់​ភិនភាគ​បុក​បន្តបន្ទាប់​គ្នា បណ្ដាល​ឲ្យ​ដាច់​រាងកាយ​ជា​បំណែកៗ​ខ្ចាយ​ពេញ​ផ្លូវ មើល​សឹង​មិន​ស្គាល់​អត្តសញ្ញាណ ហើយ​ព្រឹក​ឡើង​ទើប​បង្ក​ការភ្ញាក់ផ្អើល​។​image2
​លោក​ក៍បាន​បន្តថា លុះដល់​ម៉ោង​៦​និង​៣០​នាទី​ព្រឹក​ទើប​មានការ​ភ្ញាក់ផ្អើល ហើយ​ខាង​រដ្ឋបាល​ប៉ុស្តិ៍​ក៏​ធ្វើការ​ស្រាវជ្រាវ​រក​អត្តសញ្ញាណ​ជនរងគ្រោះ​ទើប​ដឹងថា​បុរស​ម្នាក់​នោះ​មានឈ្មោះ​ឃុ​ត វុ​ធ មាន​ទីលំនៅ​ភូមិ​ផ្សារ ឃុំ​អន្លង់ត្នោត ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ដោយមាន​ការអះអាងរ​បស់​ក្រុមគ្រួសារ​ជនរងគ្រោះ​បញ្ជាក់ថា ជនរងគ្រោះ​ជាម​នុស្ស​វិកលចរិត ហើយ​បច្ចុប្បន្ន​សព​ត្រូវបាន​គេ​ប្រមូល​យកទៅ​ឲ្យ​ក្រុមគ្រួសារ​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​៕image6