បន្ទាយមានជ័យៈ មន្ត្រីគយស្នាក់តំបន់ម៉ាទ្បៃធ្វើការទប់ស្កាត់រឹតបន្តឹងមិនអោយមានការនាំចូលដូចមុននៅទូរទស្សន៍ចាស់ៗ(អេតចាយ)ពីប្រទេសថៃចូលកម្ពុជាក្រោយមានការចុះផ្សាយពីបណ្តាញពត៌មានក្នុងស្រុកពីការហូរចូលទូរទស្សន៍ចាស់ៗមិនមានការទប់ស្កាត់ពីមន្ត្រីជំនាញ។ជាក់ស្តែងប៉ុន្មានថ្ងៃមកនេះបានចាប់បានទស្សន៍ចាស់ៗប្រមាណជាង50គ្រឿងយកមករក្សាទុកនៅស្នាក់ការ។សម្រាប់ការនាំចូលទូរទស្សន៍កន្លងមកមានឈ្មួញយ៉ាងតិចបីនាក់ដែលកំពុងតែសកម្មក្នុងការប្រមូលទិញនៅប្រទេសថៃរួចយកមកនាំចូលតាមច្រកម៉ាឡៃនិងមានរថយន្តតូចធំ5ទៅ7គ្រឿងរងចាំដឹកជញ្ជូនយកទៅលក់ចែកចាយនៅក្នុងខេត្តបន្ទាយមានជ័យនិងបន្តទៅចែកចាយតាមបណ្តាខេត្តដទៃទៀត។ហើយត្រូវបានបណ្តាញពត៌មានមួយចំនួន
បានធ្វើការចុះផ្សាយពី ភាពអសកម្មរបស់ មន្ត្រីគយ ម៉ាឡៃដែល មិនមានវិធានការទប់ស្កាត់ ហើយថែមបើកភ្លើងខៀវអោយមានការហូរចូលទូរទស្សន៍ចាស់ៗពីថៃតាមច្រករបៀងមកកម្ពុជាជាថ្នូរនឹងប្រយោជន៍ផ្ទាល់ខ្លួន។ជុំវិញការនាំចូលនេះដែរប្រជាពលរដ្ឋ ដែលយល់ដឹងពីផលប៉ះពាល់បានសម្តែងក្តីបារម្ភថាប្រទេសកម្ពុជាមិនមែនជាធុងសំរាមសំរាប់បរទេសនោះទេ។មួយវិញទៀតចំពោះទូរទស្សន៍ចាស់ៗនេះដែរវាជាប្រភេទវិទ្យុសកម្មមួយដែលបំផ្លាញសុខភាពពលរដ្ឋខ្មែរយ៉ាងធ្ងន់ធ្ងរទាំងមិនដឹងខ្លួន។ចំពោះការចុះផ្សាយរបស់បណ្តាញពត៌មានលោក ចាប សាវ៉ាត ប្រធានស្នាក់ការគយនិងរដ្ឋាករច្រកទ្វារម៉ាឡៃប្រតិកម្មយ៉ាងខ្លាំងរហូតចាត់វិធានការទប់ស្កាត់
មិនអោយមានការនាំចូលបន្តទៀតនិងធ្វើការឃាត់ចាប់ចំពោះទូរទស្សន៍ដែលព្យាយាមលួចនាំចូលបានប្រមាណជាង50គ្រឿងយកមករក្សាទុកនិងកសាងសំណុំរឿងបញ្ជូនទៅថ្នាក់លើដើម្បីយកស្នាដៃ។លោក ចាប សាវ៉ាត បានប្រាប់អ្នកពត៌មានយើងតាមទូរស័ព្ទនារសៀលថ្ងៃទី21នេះថា ចាប់ពីថ្ងៃនេះទៅលោក នឹងធ្វើការបង្ក្រាបរាល់ការនាំចូលទូរទស្សន៍ចាស់នេះមិនអោយមានការនាំចូលទៀតទេ៕



































