អាវុធហត្ថ​ស្រុក​អន្លង់វែង​បង្ក្រាប​ករណី​ចែកចាយ​ជួញដូរ​គ្រឿងញៀន​បាន​ចំនួន​២​ករណី​ដោយ​រឹបអូស​បាន​ថ្នាំញៀន​ចំនួន​៨៤​គ្រាប់​

0

 ឧ​ត្ត​រ​មានជ័យ​៖​អាវុធហត្ថ​ស្រុក​អន្លង់វែង បញ្ជូន​ជនសង្ស័យ​ម្នាក់​ជា​ជនជាតិ​វៀតណាម និង​ស្រី​ម្នាក់ ទៅកាន់​ទីប​ញ្ជា ការ​កង រាជ​អាវុធហត្ថ​ខេត្ត​ឧ​ត្ត​រ​មានជ័យ ដើម្បី​ចាត់ការ​បន្តទៅ​តាម​នីតិ​វិធី​ច្បាប់ បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ឧ​ត្ត​ម​មានជ័យ ដែល​ពាក់ព័ន្ធ​ទៅនឹង​ករណី​ជួញដូរ និង​IMG_8106ចែកចាយ​ថ្នាំញៀន​។​
​លោក​វរសេនីយ៍ត្រី ងួន ទ្ធី​រឹទ្ធ មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​អន្លង់វែង បានឱ្យដឹងថា ការឃាត់ខ្លួន​ជនសង្ស័យ មុខសញ្ញា​ជួញដូរ និង​ចែកចាយ​ថ្នាំញៀន​ដ៏​សកម្ម​នេះ ដែល​ករណី​ទី​១ នៅវេលា​ម៉ោង ៦​ល្ងាច​ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០១៥ កម្លាំង​អាវុធហត្ថ​ស្រុក ឃាត់​បាន​បុរស​ម្នាក់​ជា​ជនជាតិ​វៀតណាម ឈ្មោះ ហែម សំ​អៀន អាយុ​៤៥​ឆ្នាំ ស្នាក់នៅ​ភូមិ​ជើងភ្នំ ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់វែង ដោយ​ធ្វើការ​ឆែក​រក ឃើញ​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ចំនួន ១៩​គ្រាប់ ខណៈដែល​ជនសង្ស័យ​កំពុង​ធ្វើ​សកម្មភាព ចែកចាយ​ថ្នាំញៀន​។​
​ចំណែក​ករណី​ទី​២ នៅវេលា​ម៉ោង ៩​ព្រឹក​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០១៥ បន្ទាប់ពី​ធ្វើការ​សាកសួរ បុរស​ជនជាតិ​វៀតណាម កម្លាំង​អាវុធហត្ថ​ស្រុក​បានធ្វើការ​ស្រាវជ្រាវ ឈានដល់​ធ្វើការ​ឃាត់ខ្លួន​ស្ត្រី​ម្នាក់​ជា​ជនជាតិខ្មែរ នៅ​ចំណុច​ភូមិ​អូរ​ជញ្ជៀន ឃុំ​-​ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ ដោយ​ធ្វើការ​ឆែកឆេរ​រកឃើញ​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន ចំនួន ៦៥​គ្រាប់ ។ ហើយ​ស្ត្រី​ជា​ជនសង្ស័យ ឈ្មោះ ឡុង ដាលីន អាយុ ៣២​ឆ្នាំ រស់នៅ​ភូមិ​ជើងភ្នំ ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។ ចំពោះ​ស្ត្រី​ជា​ជនសង្ស័យ​ជួញដូរ​ថ្នាំញៀន​ខាងលើ ដែលមាន​ប្តី ឈ្មោះ យ៉ុង ថុល ភេទ​ប្រុស​អាយុ​៣៥​ឆ្នាំ​មុខរបរ​ធ្វើ​ចំការ​។​
​លោក​វរសេនីយ៍ត្រី​បន្តទៀតថា បច្ចុប្បន្ន​ជនសង្ស័យ​ជា​ស្ត្រី​ឈ្មោះ ឡុង ដាលីន រួម​នឹង​វត្ថុ​តាំង​ថ្នាំញៀន​ចំនួន​៦៥​គ្រាប់ និង​បុរស​ជា​ជនជាតិ​វៀតណាម ឈ្មោះ ហែម សំ​អៀន នឹង​វត្ថុតាង​ថ្នាំញៀន​ចំនួន ១៩​គ្រាប់ លោក​បានធ្វើ​កំណត់ហេតុ និង​កសាង​សំណុំ​ឯកសារ​បញ្ជូនទៅ​ទីបញ្ជាការ​អាវុធហត្ថ​ខេត្ត ដើម្បី​ចាត់ការ​បន្ត​បញ្ជូនទៅ​តុលាការ​។​
​លោក​វរសេនីយ៍ត្រី​បន្ត ករណី​បង្ក្រាប​គ្រឿងញៀន ២​ករណី​ខាងលើ ក៏មាន​ការ​ច​ង្អុ​យ​បង្ហាញ​ផងដែរ ពី​ឧ​ត្ត​ម​សេនីយ៍​ត្រី ពុធ សារ៉ាន់ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត និង​ព្រះរាជអាជ្ញា​ខេត្ត​ឧ​ត្ត​រ​មានជ័យ លោក​កូយ កាន់​យ៉ា ទើប​ការបង្ក្រាប​បទល្មើស​គ្រឿងញៀន ទទួល​ដោយ​ជោគជ័យ និង​ឈានដល់​បំបែក​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​ដ៏​សកម្ម​បាន​៕IMG_8103 IMG_8108 IMG_8107