ជ្រូក​ថៃ​រាប់រយ​ក្បាក​ឈ្មួញ​កំពុង​សម្រុក​ដឹក​ចូល​តាម​ច្រករបៀង​អូរ​បី​ជាន់​ដូច​បាក់​ទំនុប​ស្របពេល​មាន​ជ្រូ​ប​ច្រ​ជៀក​ខៀវ​កំពុង​ផ្ទុះ​

0

​ខេត្តបន្ទាយមានជ័យ​៖​ទោះបីជា​ក្រសួងកសិកម្ម​និង​រុក្ខាប្រមាញ់​មាន​វិធានការ​ទប់ស្កាត់​នូវ​ការ​នាំចូល​ជ្រូក​ពី​ប្រទេសជិតខាង​យ៉ាងណាក៏ដោយ​ក៏​ក្រុម​ឈ្មួញ​នៅតែ​ផ្គើន​ចំពោះ​បទបញ្ជា​របស់​ក្រសួងកសិកម្ម និង​រុក្ខាប្រមាញ់​ដែរ​ឈ្មួញ​បាន​នាំចូល​ជ្រូក​ទាំង​រយៗ​ក្បាល​ដោយ​ពុំimage (1)​ញញើត​និង​ច្បាប់​នោះឡើយ​។​ជាក់ស្តែង​នៅ​ម៉ោង​៩​និង​២៥​នាទី​យប់​ថ្ងៃទី​២១​ខែកញ្ញា ឆ្នាំ​២០១៥ មាន​មេ​ឈ្មួញ​ម្នាក់​ឈ្មោះ សឿន បាន​ដឹកជញ្ជូន​ជ្រួក​ពី​ប្រទេស​ថៃ​មួយ​ឡាន​រាប់រយ​ក្បាល​ចូលមក​កម្ពុជា​តាម​ច្រករបៀង​អូរ​បី​ជាន់ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ ដោយ​ពុំមាន​ការត្រួតពិនិត្យ​នោះឡើយ​ស្រប​ពេលដែល​រាជរដ្ឋាភិបាល​កំពុងធ្វើកា​រហាម​ឃាត់​ការនាំ​ជ្រូក​ចូល​ពី​ប្រទេសជិតខាង​ព្រោះ​សត្វ​ជ្រូក​កំពុងមាន​ជម្ងឺ​ពិស​ត្រជៀក​ខៀវ​ជាសវាង​ពលរដ្ឋ​យកទៅ​បរិភោគ​វា​មាន​គ្រោះថ្នាក់​ដល់​អាយុ​ជិវិត​មនុស្ស​។​ជ្រូក​រាប់រយ​ក្បាល​ដែល​ឈ្មួញ​ឈ្មោះ​សឿន​ដឹក​ចូលមក​ក្នុងស្រុក​ខ្មែ​បាន​ម៉ា​សេរី​នោះ​ដោយសារ​មានការ​ឃុបឃិត​ជាមួយ​ទាហាន​ភូមិភាគ​៥ ដែល​ឈរជើង​ប្រចាំ​ច្រករបៀង​ខាងលើនេះ​ដោយ​គ្មាន​មន្ត្រី​នៅតាម​ច្រក​ធ្វើការ​ទប់ស្កាត់​និង​ត្រួត​និ​និត្យ​នោះឡើយ ។​ចំពោះ​ជ្រូក​របស់​ម្ចាស់​ឈ្មោះ សឿន បាន​នាំ​ជ្រូក​ពី​ប្រទេស​ថៃ​ដឹក​តាម​រថយន្ត​នីសា​ន់ ជា​រៀង​ង​រាល់​យប់​ហើយ​ក្នុង​មួយ​រថយន្ត​ស្មើនឹង​ជ្រូក​២៥​ក្បាល ដែល​នេះ​ជា​បញ្ហា​មួយ​ដែល​ធ្វើ​ឲ្យ​ខាតបង់​ថវិកា​ចូល​រដ្ឋ ហើយ​គឺជា​កត្តា​មួយ​ដែល​បំផ្លាញ​សុខភាព​ប្រជាពលរដ្ឋ បើសិនជា​ជំងឺ​ជ្រូក​ត្រចៀក​ខៀវ​កើតឡើង ម្យ៉ាងទៀត​ប្រជាពលរដ្ឋ​ក៏​កំពុងតែ​មានការ​ព្រួយបារម្ភ​ចំពោះ​បញ្ហា​ជំងឺ​ជ្រូក​ត្រចៀក​ខៀវ​នេះ​កើតមាន​ឡើងលើ​សត្វ​ជ្រូក​របស់​ពួកគាត់​ផងដែរ ។​ជុំវិញ​បញ្ហា​ឈ្មួ​ន​នាំ​ជ្រូក​ថៃ​ដឹក​តាម​រថយន្ត​នី​ស​សាន់​រាប់រយ​ក្បាល​ក្នុង​មួយថ្ងៃៗ​នោះ​កម្ពុ​ជាថ្មី​បាន​សុំ​ធ្វើការ​បំភ្លឺ​ពី​លោក ហ៊ុយ ទូច ប្រធាន​ផ្នែក​បសុព្យាបាល​ខេត្ត​លោក​បាន​និយាយថា​ច្រករបៀង​ក្នុង​ខេត្តបន្ទាយមានជ័យ​មាន​ដល់​៦០​ច្រក​ឯណោះ​លោក​មិនអាច​ក្តាប់បាន​ទាំងអស់​ឡើយ​ឈ្មួញ​ម្នាក់ៗ​គេ​ឆ្លាត​ណាស់​ច្រក​ណា​គ្មាន​អ្នកយាម​គេ​ចេញ​តាម​ច្រក​នោះឯង​គ្រាន់តែ​ឃុបឃិត​និង​យោធា​យាម​នៅតាម​ច្រក​នោះ​វា​ជាការ​ស្រាច​តែ​ចំពោះ​ក្រុម​លោក​វិញ​ខិតខំ​ពិនិត្យ​ណាស់​ជៀសវាង​ការនាំ​ជ្រូក​ឈឺ​និង​របស់​ផ្សេងៗ​ទៀត​ចូល​ក្នុងស្រុក​នាំ​ឲ្យ​ខូចសុខភាព​ដល់​ពលរដ្ឋ​៕image (2) image (1) image