ស្ទឹងត្រែង៖ ក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសសត្វព្រៃចល័តនៃរដ្ឋបាលព្រៃឈើបានសហការជាមួយកំលាំងអាវុធហត្ថលើផ្ទៃប្រទេស សង្កាត់រដ្ខបាលព្រៃឈើអូពងមាន់ បានចុះបង្ក្រាបសត្វកួតរស់ចំនួន៦ក្បាលនិងសាច់សត្វព្រៃចំនួន៥ប្រភេទកប់បំផ្លាញចោលនិងបានឃាត់ខ្លួនស្ត្រីម្នាក់មកធ្វើការអប់រំប្រតិបត្តិការបង្ក្រាបសាច់សត្វព្រៃនៅក្នុងផ្សារខេត្តស្ទឹងត្រែនេះ បានធ្វើឡើងកាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី២៣ខែកញ្ញាឆ្នាំ២០១៥នៅចំណុចផ្សារស្ទឹងត្រែង ស្ថិតក្នុងភូមិត្រពាំងព្រីង សង្កាត់ ក្រុងស្ទឹងត្រែង។
លោកស រ៉ោប្រធានក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសសត្វព្រៃចល័តបានអោយដឹងថាស្ត្រីដែលជាប់ពាក់ព័ន្ធនិងការលក់សាច់សត្វព្រៃនៅក្នុងផ្សារដែលសមត្ថកិច្ចនាំមកធ្វើការសាកសួរនោះមានឈ្មោះីឌៀប ណារ៉ុងភេទស្រីអាយុ៤២ឆ្នាំ មានទីលំនៅក្នុងសង្កាត់ ក្រុងស្ទឹងត្រែង។
លោកប្រធានក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសបានបន្តអោយដឹងទៀតថា ក្នុងការបង្ក្រាបនេះកំលាំងជំនាញបានធ្វើការដកហូតសាច់សត្វព្រៃបានចំនួន៥ប្រភេទ ១សាច់ជ្រូកព្រៃចំនួន៣៨,៩០គីឡូក្រាម ២សាច់ឈលូស៣៤,៨០គីឡូក្រាម ៣សាច់ប្រើសក្រៀម៤គីឡូក្រាម ៤សាច់ស្វាក្រៀម៣,៤០គីឡូក្រាម សាច់ត្រកួតស្រស់១,៩០គីឡូក្រាម រួមនិងសត្វត្រកួតរស់៦ក្បាលមានទំម្ងន់៧,៥០គីឡូក្រាម។
ក្រុមអន្តគមន៍បន្តថាសាច់សត្វព្រៃដែលបានធ្វើការរឹបអូសចំនួន៥ប្រភេទនិងត្រកួតរស់ចំនួន៦ក្បាលខាងលើ សាច់ត្រូវបានយកទៅកប់បំផ្លាញចោលនៅថ្នាលបណ្តុះកូនឈើភ្នំក្រហម។ចំណែកសត្វដែលនៅរស់ត្រូវបានយកទៅប្រលែងនៅសួនសត្វភ្នំតាម៉ៅ។
លោកបន្តថានៅពេលចុះបង្ក្រាបនោះ អ្នកលក់ដូរសាច់សត្វមានប្រមាន៥ទៅ៦កន្លែង ខណកំលាំងរបស់លោកទៅដល់ពួកគេបានរត់គេចខ្លួនបាត់អស់ ឃាត់ខ្លួនបានស្ត្រីម្នាក់រួមនិងសត្វសាច់ព្រៃមួយចំនួនបញ្ជូនខ្លួនមកខណ្ឌរដ្ឋបាលព្រៃឈើខេត្តសាកសួរ តែដោយសារស្ត្រីរួបនេះ លក់តិចតួចនិងទើបតែលក់ជាលើកទី១ សមត្ថកិច្ចជំនាញ មិនបានធ្វើការផាកពិន័យទេ គ្រាន់តែធ្វើការអប់រំអោយធ្វើកិច្ចសន្យាប ញ្ឈប់ការលក់ដូរតែប៉ុណ្ណោះ៕