ខេត្តស្ទឹងត្រែង​ពង្រឹង​ការងារ​អភិវឌ្ឍ​ន៏​ផែនការ​៥​ឆ្នាំ​

0

​ស្ទឹងត្រែង​៖​ផែនការ​អភិវឌ្ឍ​ន៏​រយៈពេល​៥​ឆ្នាំ​២០១៥-២០១៩​នៅ​សាលាខេត្ត​ស្ទឹងត្រែង​ថ្ងៃទី​២១​ខែកញ្ញា​នេះ​អភិបាលខេត្ត​ស្ទឹងត្រែង បាន​ជំរុញ​ដល់​ថ្នាក់ដឹកនាំ​គ្រប់​មន្ទីរ​អង្គភាព​ក្នុង​ខេត្ត ឲ្យ​ពិនិត្យ​និង​ធ្វើការ​សិក្សា​លើ​គម្រោង​នៃ​ការអភិវឌ្ឍ​ន៏​វិស័យ​និ​មួយៗ របស់ខ្លួន​ឲ្យ​បាន​ខ្ជាប់ខ្ជួន9.22_14.53 ហើយ​អនុវត្ត​ផែនការ ៥​ឆ្នាំ​ប្រកបដោយ​តម្លាភាព​និង​ធានាថា​មាន​ផល​ប្រ​យោ​ជ​ន៏​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​។​
​លោក​កុល​សំអុល​អភិបាលខេត្ត​មាន​ប្រសា​ស​ន៏​ថា​៖​ប្រធាន​មន្ទីរ​អង្គភាព​ត្រួវ​ធ្វើ​ប្រឹក្សា​យោបល់​ជាមួយ​មន្ត្រី​ជំនាញ​ផ្សាភ្ជាប់​ជាមួយ​សំណូមពរ​របស់​ប្រជាពលរដ្ឋ អនុវត្ត​គម្រោង​ការងារ​ទៅតាម​វិស័យ​និ​មួយៗ ឲ្យ​មាន​ប្រសិទ្ធភាព​និង​មាន​ប្រសិទ្ធ​ផល​ចូលរួម​ធ្វើ​មូលដ្ឋាន ភូមិ​ឃុំ​មានការ​រី​ល​ចំរើន​ទាំង​ផ្នែក​សេដ្ឋកិច្ច​សង្គមកិច្ច និង​លើក​កំពស់​គុណភាព​នៃ​ការផ្តល់​សេវាសាធារណៈ​។​
​លោក​អភិបាលខេត្ត​មានប្រសាសន៍​បន្ថែមថា​នេះ​ជា​ផ្នែក​មួយ​មាន​ប្រ​យោ​ជ​ន៏​សំខាន់​ជួយ​ដល់​ប្រជាពលរដ្ឋ​ដូចនេះ​គ្រប់​ថ្នាក់ដឹកនាំ​ពាក់​ព​ន្ធ័​ទាំងអស់​ត្រូវ​សហការ​ជាមួយ​ដៃគូរ​ប្រមូល​ធនធាន​និង​បច្ចេកទេស​កែលំអរ​កិច្ចការងារ​ឲ្យ​មាន​ប្រសិទ្ធភាព ឆ្លើយតប​ទៅតាម​ផែនការ​នេះ អញ្ចឹងទេ​ពាក់​ព​ន្ធ័​បញ្ហា​នេះ​សូម​ឲ្យ​មន្ទីរ​អង្គភាព​ទាំងអស់​សិក្សា​វាយ​តំលៃ​ធ្វើការ​កែលំអរ ចាប់​វិធាន​ការកែលំអរ ធ្វើការ​កែលំអរ​ផង​ចាត់វិធានការ​កែលំអរ​ផង អ្វីដែល​មានការ​សេសសល់​លំបាក​ពីមុនមក គឺ​យើង​ត្រូវ​ចាត់វិធានការ​កែ​លអរ ជាមួយនេះដែរ​ថ្នាក់​ខេត្ត ក៏​ផ្តោត​ការយកចិត្តទុកដាក់​ស​ហ​ការ​ជាមួយ​ក្រសួង ជាមួយ​មន្ទីរ​ពាក់​ព​ន្ធ័​ដើម្បី​ពង្រឹង​យន្តការ តាមដាន​ដើម្បី​ត្រួតពិនិត្យ ហើយ​វាយ​តំលៃ​ឲ្យ​មាន​ប្រសិទ្ធភាព​លើ​ការងារ​និ​មួយៗ​ដែល​យើង​បានដាក់ចុះ​តាម​វិស័យ​ធំៗ​ទាំង​៤​ទៅក្នុង​ផែនការ​បើ​អត់​ត្រួតពិនិត្យ​អត់​តាមដាន​អត់​មាន​ប្រសិទ្ធភាព​ទេ​។​
-​លោក​មិញ​ស៊ីចាយ​ប្រធាន​មន្ទីរ​អភិវឌ្ឍ​ជនបទ​ខេត្ត​បាន​អះអាងថា​៖​ក្នុងនាម​មន្ទីរ​លោក​និង​ប្រឹងប្រែង​រៀបចំ​ជួយ​ទៅលើ​គម្រោង​អភិវឌ្ឍ​ន៏​ផ្លូវលំ​ជនបទ​ផ្នែក​ទឹកស្អាត​និង​បង្គន់​អនាម័យ​ជា​ចំបង ដើម្បី​ទ្រទ្រង់​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋ​រាជ​រដ្ឋ​ភិ​បាល ក្នុងពេលដែល​ខេត្តស្ទឹងត្រែង ទីជនបទ​មួយចំនួន​នូវ​ជួបប្រទះ​ភាពលំបាក​នេះ​។​
-​លោក​អ៊​ន​ប៉ោ​សឿន​ប្រធាន​មន្ទីរ​ទេសចរ​ណ៏​ខេត្ត​បាន​បញ្ចា​ក់ថា​៖​ការអភិវឌ្ឍ​ន៏​បាន​ល្អជា​មូលដ្ឋាន​អាច​ស្រូប​ទាញយក​ភ្ញៀវ​ទេសចរណ៍​ឲ្យ​ចាប់​អារម្ភ​ណ៏​និង​មក​ស្នាក់​នៅក្នុង​ខេត្ត​បាន​ហើយ​មន្ទីរ​ទេសចរ​ណ៏​ក៏បាន​ដាក់បញ្ចូល​គម្រោង​កែលំអរ​វិស័យ​ទេសចរណ៍​ទៅក្នុង​ផែនការ​អភិវឌ្ឍ​ន៏​រយៈពេល​៥​ឆ្នាំ​នេះដែរ​គម្រោង​នេះ​គឺ​អភិវឌ្ឍ​ន៏​តំបន់​អេកូ​ទេសចរ​ណ៏​រដូវ​កាល​ឲ្យ​ទៅជា​តំបន់​ទេសចរ​ណ៏​អចិ​ន្ត្រៃ​ទៅតាម​លក្ខណៈ​ដែលមាន​ស្ថានភាព​ជាក់ស្តែង​។​
​ ​លោក​ប្រធាន​មន្ទីរ​លើកឡើងថា​៖​គម្រោង​នេះ​ក៏​ជា​មុខព្រួញ​មួយ​ផ្តល់នូវ​ប្រាក់ចំណូល​អាច​ដោះស្រាយ​ជីវភាព​ប្រជាពលរដ្ឋ​បាន​តាមរយៈ​ការលក់ដូរ​នួវ​ផលិតផល​និង​វត្ថុ​អនុស្សា​វរិ​យ៏​ជា​លក្ខណៈ​គ្រូ​សារ​ដែល​ប្រជាពលរដ្ឋ​ឬ​សហគម​ន៏​ផលិត​បាន​នៅតាម​តំបន់​។​
-​លោក​ឌួង​ពៅ​អភិបាលរង​ខេត្ត​បាន​អះអាងថា​៖​មន្ត្រី​ជំនាញ​ពាក់​ព​ន្ធ័​សាលាខេត្ត​និង​សហការ​ជាមួយ​គ្រាប់​មន្ទីរ​អង្គភាព​ធ្វើការ​ប្រឹក្សា​ដោះស្រាយ​ដើម្បី​ជួយ​ឲ្យ​វិ​ស​យ័​និ​មួយៗ​អនុវត្ត​ទៅបាន​ឆ្លើយតប​តាម​សំណូមពរ​របស់​ប្រជា​ពលរ​ដ្ខ​។​
-​សូ​បញ្ជាក់ថា​៖​ខេត្តស្ទឹងត្រែង​តៀម​លក្ខណៈ​ជា​ម្ចាស់​ធ្វើបុណ្យ​ទន្លេ​នៅ​ឆ្នាំ​២០១៧​ដើម្បី​បង្ហាញ​ពី​សក្តានុពល​របស់​ខេត្ត​ដល់​ភ្ញៀវទេសចរ​ណ៏​ពិសេស​ប្រតិភូ​នៃ​ប្រទេស​ប្រទេស​ឡាវ​និង​វៀតណាម​ដែល​ត្រូវ​មក​ចូលរួម​ផងដែរ​៕Pictu53