ពោធិ៍សាត់ ៖ ស្ត្រីម្នាក់ត្រូវបានរន្ទះបាញ់បណ្ដាលឲ្យស្លាប់កាលពីវេលាម៉ោង១២និង៤៦នាទីរសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៥ ខណៈដើរទៅចម្ការ ហើយទៅជ្រកក្រោមដើមឈើ ស្របពេលផ្ទៃមេឃកំពុងធ្លាក់ភ្លៀង។
លោកធៀង ឡេង អធិការដ្ឋាននគរបាលស្រុកវាលវែងបានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅចំណុចអូរដីខ្មៅ ភូមិចម្ការជ្រៃខាងត្បូង ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់។
បើតាមកាផ្ដល់ព័ត៍មានពីលោកអធិការឲ្យអ្នកឆ្លើយឆ្លងព័ត៍មានស្ថានីយ៍ទូរទ័ស្សអាស៊ីអាគ្នេយ៍ប្រចាំខេត្តពោធិ៍សាត់ថា៖ ស្ត្រីរងគ្រោះមានឈ្មោះឃុន ហៀង ភេទស្រី អាយុ ៤៤ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។ ដោយមុនពេលកើតហេតុនោះគាត់បានទៅចេញពីផ្ទះទៅចំការ ក៍ស្របគ្នានោះមានភ្លៀងធ្លាក់ហើយមានផ្គរន្ទះរូបគាត់ក៍ដើរសំដៅ ទៅជ្រកភ្លៀងក្រោមដើមឈើមួយដើមធំ ភ្លាមនោះរន្ទះក៍បាញ់ឆក់យកជីវិតស្ត្រីនោះស្លាប់តែម្ដង៕