ក្មេងស្ទាវ​ចំនួន​៥​នាក់​ប៉ុនប៉ង​ប្រើ​អំពើ​ហឹ​ង្សា​ទៅ​អ្នកដទៃ​ត្រូវបាន​កំ​លាំ​អាវុធហត្ថ​ខេត្ត​ធ្វើការ​ឃាត់ខ្លួន​

0

​ខេត្តបន្ទាយមានជ័យ​៖​ដើម្បី​ការពារ​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ​កុំ​ឲ្យ​មាន​ភាពចលាចល​ក្នុងភូមិ​ឃុំ​នោះ​លោក​ម៉ែន​ភិរម្យ​មេបញ្ជាការ​ង​កង​រាជ​អាវុធ​ខេត្តបន្ទាយមានជ័យ​ដោយមាន​ការចង្អុលបង្ហាញ​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ឨ​បូ​រិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេ​ត្រ​បន្ទាយមានជ័យ​imageបាន​ឲ្យ​លោក​ដឹកនាំ​កំលាំង​អាវុធហត្ថ​ចំនួន​ជិត​១០​បាន​ចុះ​ធ្វើការ​បង្ក្រាប​ក្មេង​ទំនើង​ដែល​ប៉ុនប៉ង​បង្ក​ហឹ​ង្សា​ទៅ​អ្នក​ដ៏​ទៃ​យកមក​អាវុធហត្ថ​ខេត្ត​ដើម្បី​ធ្វើការ​សាកសួ​។​ការចុះ​បង្ក្រាប​ក្មេង​ទំនើង​ទាំង​៥​នាក់​នេះ​នៅវេលា​ម៉ោង​១១​យប់​ថ្ងៃទី​២២​ខែកញ្ញា​ឆ្នាំ​២០១៥​នៅ​ចំណុច​មុខ​ក្លឹប​ហ្គោ​ថោ​ន ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។​លោក​ឨ​បូ​រិន្ទ​បា​និយាយថា​ក្មេង​ទំនើង​ទាំង​៥​នាក់​នោះ​មានឈ្មោះ ១ ថៃ​សុវណ្ណ​រា​៉​អាយុ​២០​ឆ្នាំ ២​ឈ្មោះ​ជីវ​ណ្ណៈ អាយុ​២០​ឆ្នាំ ៣​ឈ្មោះ​លី​ឌឿ​ប​អាយុ​២០​ឆ្នាំ​៤​ឈ្មោះ​លី​គីម​លាង​អាយុ​២១​ឆ្នាំ​៥​ឈ្មោះ​សំបូរ​មី​ជី​ង​អាយុ​២១​ឆ្នាំ​ក្មេង​ពាល​នោះ​សុទ្ធតែ​ប្រុស​។​លោក​ឨ​បូ​រិន្ទ​បានបញ្ជាក់​ទៀតថា​មុនពេល​កើតហេតុ​ក្មេង​ទំនើ ង​ទាំង​៥​នាក់​នោះបាន​នាំគ្នា​ទៅ​ផឹក​សី​ុ​រាំ​កំសាន្ត​នៅ​ក្លឹប​ហ្គោ​ថោ​ន​រហូតដល់​ម៉ោង​១​យប់​ជ្រៅ​នៅពេល​កំពុង​ផឹក​សី​ុ​នោះ​ក្មេង​ទាំង​៥​នាក់​បាននាំគ្នា​ឡើង​រាំ​យ៉ាង​សប្បាយ​ពេលនោះ​ក៏បាន​ប៉ះទង្គិច​គ្នា​ជាមួយ​ក្រុម​ក្មេង​ម្ខាង​ទៀត​បាន​បង្ក​ឲ្យ​មាន​ជំលោះ​រុញ​គ្នា​ទៅវិញទៅមក​បណ្តាល​ឲ្យ​សន្តិសុខ​នៅក្នុង​ហ្គោ​ថោ​ន​នោះ​ចេញមក​ឃាត់​ហើយក៏​បាន​បំបែកជួរ​គ្នា​ចូល​តុ​រៀងៗ​ខ្លួន​វិញ​។​លោក​ឨ​បូ​រិន្ទ​បានបញ្ជាក់​ទៀតថា​ក្មេងស្ទាវ​ទាំង​៥​នាក់​នោះបាន​ចេញមកក្រៅ​ហាង​ចាំ​ស្ទាក់​វាយ​ទៅលើ​គូសត្រូវ​បន្តទៀត​ហើយ​ក្រុម​នោះ​មាន​ទាំង​ដាវ​សាំ​ម៉ា​រ៉ៃ​ទៀតផង​ពេលដែល​គូរ​សត្រូវ​ចេញមក​ឈ្មោះ​ថៃ​សុវណ្ណ​រ៉ា​បាន​ស្រែក​ឡូឡា​ថា​ពួក​អា​អៃ​ង​ចេញមក​អញ​កាប់​ពួក​អាអែង​ឲ្យ​ងាប់​អស់​ដោយមាន​ការស្រែក​ឡូឡា​ពេញមុខ​ក្លឹប​យ៉ាង​ដូច្នេះ​ទើប​ម្ចាស់​ក្លឹប​ទូរស័ព្ទ​ហៅ​កំលាំង​អាវុធហត្ថ​មួយក្រុម​ដែល​ដឹកនាំ​ដោយ​លោក​ម៉ែន​រិ​រម្យ​ចុះមក​បង្ក្រាប​ក្មេង​ទំនើង​នោះបាន​ទាំ​៥​នាក់​នៅ​កន្លែងកើតហេតុ​យកមក​អាវុធហត្ថ​ខេត្ត​ដើម្បី​ធ្វើការ​សាកសួ​។​នៅមុខ​អាវុធហត្ថ​ក្មេងស្ទាវ​ទាំង​៥​នាក់​នោះបាន​និយាយថា​ក្រុម​គេ​ពិតជា​មានការ​ប៉ុង​យក​ដាង​សាំ​ម៉​រ៉ៃ​ទៅ​សម្លាប់​ភាគី​ម្ខាង​ទៀត​ទៀត​ពិតប្រាកដ​ម៉ែន​ព្រោះតែ​ខឹង​រាំ​ជាន់​ជើង​លើ​ពួកខ្លួន​។​លោក​ឨ​បូ​រិន្ទ​បានបញ្ជាក់​ទៀតថា​ក្មេង​ពាល​ទាំង​៥​នាក់​នោះ​និង​វត្ថុតាង​កំពុង​កសាង​សំនុំរឿង​បញ្ជូនទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​និតិ​វិធី​ច្បាប់៕image