នាយ​ឧ​ត្ត​ម​សេនីយ ខេង សុមេធ វាយតម្លៃថា និវត្តន៍​ជន គឺជា​ស្ពាន​ចម្លង​សង្គមជាតិ និង​មាតុភូមិ ឆ្លងកាត់​របត់​នយោបាយ​ដ៏​ស្មុ​គ្រ​ស្ម​ញ ឆ្ពោះទៅរក​សន្តិភាព​និង​តំណាក់កាល​នៃ​ការអភិវឌ្ឍន៍

0

​ខេត្តបាត់ដំបង៖ មតិ​សំណេះសំណាល​ដែលមាន​អត្ថន័យ​ដ៏​ជ្រាលជ្រៅ​បំផុត របស់​នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ អគ្គ​ស្នងការរង និង​ជា​មេ​បញ្ជា​នគរបាលជាតិ​ប្រចាំ​ទិស​ភូមិភាគ​ទី​៤ និង​ទី​៥ បានធ្វើ​ឲ្យ​និវត្តន៍​ជន ទទួលបាន​នូវ​ក្តីរំភើប​កក់ក្តៅ ប្រកបដោយ​ក្តី​មោទនភាព​ក្រៃ ក្រោមAA494801.Still002​ពាក្យ​ថា ៖ និវត្តន៍​ជន ! គឺជា​ស្ពាន​ចម្លង​ប្រជាជាតិ និង​មាតុភូមិ ដោយ​ការប្រើប្រាស់​វីរភាព អង់អាច​ក្លាហាន ឆ្លងកាត់​របត់​នយោបាយ​ដ៏​ស្មុគស្មាញ ឆ្ពោះទៅរក​សន្តិភាព និង​តំណាក់កាល​នៃ​ការអភិវឌ្ឍន៍​នាពេល​បច្ចុប្បន្ននេះ ។
ខ្លឹមសារ​សំណេះសំណាល​នេះ បានលើកឡើង​នៅ​រដ្ឋបាល​សាលាខេត្ត​បាត់ដំបង នា​រសៀល​ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០១៥ ក្នុងឱកាស​នៃ​ការ​ប្រារព្ធ​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច តែងតាំង​មុខតំណែង ជូន​ដល់​មន្ត្រី​នគរបាលជាតិ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង ចំនួន ១៧២ រូប និង​បំពាក់​តម្លើង​ឋានន្តរសក្តិ​ចំនួន ១៥១ រូប ចាប់ពី​ថ្នាក់​វរសេនីយទោ ដល់​ថ្នាក់​ពលបាលឯក ដែល​ក្នុង​ពិធី​នោះ ក៏ត្រូវ​បានការ​អញ្ជើញ​ចូលរួម ពី​សំណាក់​មន្ត្រី​នគរបាលជាតិ​ចូលនិវត្តន៍ ចំនួន ៥០ រូប ផងដែរ ។
លោក ច័ន្ទ​សុផល អភិបាលខេត្ត​បាត់ដំបង បានលើកឡើង​ឲ្យ​ដឹងថា ៖ នេះ​មិនមែនជា​លើក​ទី​១​នោះទេ ដែល​មន្ត្រី​នគរបាលជាតិ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង បានទទួល​ការប្រកាស​ផ្ទេរ​ភារកិច្ច តែងតាំង​មុខតំណែង និង បំពាក់​ឋានន្តរសក្តិ ។ ឯកឧត្តម បញ្ជាក់ថា ៖ តាមរយៈ​នៃ​ពិធី​នេះ គឺជា​ការឆ្លុះ​បង្ហាញ​អំពី​ការខិតខំ​ប្រឹងប្រែង​បំពេញ​តួនាទី និង អនុវត្ត​ការសម្រេច​ភារកិច្ច​ដ៏​ឧ​ត្តុ​ង​ឧ​ត្ត​ម រក្សា​សន្តិសុខ សុ​វត្តិភាព​នយោបាយ សណ្តាប់​សង្គម​បានល្អ​ប្រសើរ របស់​មន្ត្រីនគរបាល​ជាតិ ហើយ​អ្វីដែល​សំខាន់​ជាង​នេះ គឺ​ការឆ្លើយតប ស្របតាម​កំណែរ​ទម្រង់​នយោបាយ​ស៊ីជម្រៅ​លើ​វិស័យ​សន្តិសុខ​ជាតិ​របស់​រាជរដ្ឋាភិបាល​កម្ពុជា និង​ជាការ​លើកទឹកចិត្ត​ជូន​ដល់​មន្ត្រី​សកម្ម​ការ​រងារ ក្រោម​ការយកចិត្តទុកដាក់​ខ្ពស់ ពី​សំណាក់​ក្រសួងមហាផ្ទៃ ក៏ដូចជា អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ ផងដែរ ។​
នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ ជាមួយនឹង​ការ​ជម្រុញ​ឲ្យ​មន្ត្រី​នគរបាលជាតិ ជាពិសេស មន្ត្រី​ប៉ុ​ស្ថិ​នគរបាល​រដ្ឋបាល​នៅ​មូលដ្ឋាន បន្ត​ការត្រួតពិនិត្យ និង​អនុវត្ត​គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព ឯកឧត្តម ត្រូវបាន​ផ្តោត​ការយកចិត្តទុកដាក់ ដោយ​មនោសញ្ចេតនា គោរព ដឹងគុណ​ប្រកបដោយ កតញ្ញូតាធម៌ ដ៏​ជ្រាលជ្រៅ ជូន​ចំពោះ​មន្ត្រី​នគរបាលជាតិ​ចូលនិវត្តន៍ និង​បាន​វាយតម្លៃ​ខ្ពស់​ផងដែរ ចំពោះ​បងស្រី​ដែលជា​ភិ​រិ​យា​នៃ​មន្ត្រីនគរបាល​ចូលនិវត្តន៍​ទាំងអស់ ដែល​បាន​ចែករំលែក​សេចក្តីសុខ​ផ្ទាល់ខ្លួន គាំទ្រ បង្កលក្ខណៈ​គ្រប់បែបយ៉ាង ដើម្បី​បាន​ស្វាមី បាន​ប្រព្រឹត្តិ​វីរ​កម្ម នាំយក​ឆន្ទៈ និង​ការលះបង់​កម្លាំងកាយ​ចិត្ត ចាក់​ក្រាល​លើ​ពេលវេលា​នៃ​ជីវិត​ការងារ​របស់ខ្លួន​ដ៏​យូរអង្វែង ដើម្បី​កសាង​ជំហរ​ជា​ស្ពាន​ដ៏​រឹងមាំ ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ នៃ​សម្តេច​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ ក្នុង​បុព្វហេតុ​សន្តិភាព​នៃ​មាតុភូមិ សន្តិសុខ​ជាតិ និង​ឈាន​ចូលដល់​ដំណាក់កាល​នៃ​ការអភិវឌ្ឍន៍​សង្គម នាពេល​បច្ចុប្បន្ននេះ ។​
នៅក្នុង​ពិធី​នោះ មន្ត្រីនគរបាល​ដែល​បានទទួល​ការប្រកាស​ផ្ទេរ​ភារកិច្ច តែងតាំង​មុខតំណែង​ថ្មី និង​តម្លើង​ឋានន្តរសក្តិ ព្រម​ជាមួយនឹង​ភ្ញៀវកិត្តិយស​ដែល​បាន​ចូលរួម សារុប​ប្រមាណ​ជា ៤០០​នាក់ បានទទួល​ការឧបត្ថម្ភ ក្នុង​ម្នាក់ៗ ១០​ម៉ឺន​រៀល មន្ត្រីនគរបាល​ចូលនិវត្តន៍ ៥០ រូប ទទួល​ក្នុង​ម្នាក់ ៥០ ម៉ឺន​រៀល ។ ក្នុងនោះដែរ ជាការ​ដោះស្រាយ​សំណើរ នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ បាន​ឧបត្ថម្ភ​ទោចក្រយានយន្ត ស៊េរី​ថ្មី ១​គ្រឿង ជូន​ដល់​អធិការដ្ឋាន​នគរ​បាល​ស្រុក​រតនមណ្ឌល និង ឧបត្ថម្ភ​ការ​តម្លើង ឧបករណ៍​វិទ្យុទាក់ទង ១​គ្រឿង ជូន​ដល់​អង្គ​ភាពវរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក លេខ ៣១០ ឈរជើង​ប្រចាំការ​នៅក្នុង​ភូមិសាស្ត្រ​ស្រុក​សំឡូត ផងដែរ ៕ AA494801.Still003 AA494801.Still004