រថយន្ត​ក្រុមហ៊ុន​S.K ដឹក​ភ្ញៀវ​កាស៊ីណូ បុក​ម៉ូតូ​មួយគ្រឿង​រួច​ខ្ទា​ត់​ត្រួវ​ម៉ូតូ​មួយគ្រឿង​ទៀត បណ្តាល​ឲ្យ​មនុស្ស​២​នាក់​រងរបួស​ធ្ងន់ ចំណែក​អ្នកបើកបរ​រថយន្តរ​ត់​គេចខ្លួន​បាត់ស្រមោល​

0

​ខេត្ត​ប៉ៃលិន​៖ យ៉ាងហោចណាស់​មនុស្ស​២​នាក់ បាន​រងរបួស​ធ្ងន់ ត្រួវបាន​សាច់ញាតិ​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ប៉ៃលិន ដោយ​គ្រោះថ្នាក់​ចរាចរ​ណ៏​ដែល​បង្កដោយ​រថយន្ត​ក្រុមហ៊ុន​S.K ដឹក​ភ្ញៀវ​ចូល​លេង​កាស៊ីណូ បើក​បុក​ម៉ូតូ​មួយគ្រឿង រួច​ខ្ទា​ត់​ត្រួវ​ម៉ូតូ​មួយគ្រឿង​ទៀតរូបភាព សេង សុវណ្ណារិទ្ធ (5) ចំណែក​អ្នកបើកបរ​រថយន្ត​បង្ក បាន​រួច​រត់គេចខ្លួន​បាត់ស្រមោល ។ ហេតុ​ការ​ណ៏​គ្រោះថ្នាក់​ចរាចរ​ណ៏​ខាងលើនេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ០៧:២៥ នាទី​ព្រឹក​ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០១៥ ស្ថិតនៅ​ចំណុច​ផ្លូវបំបែក​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។
​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា​៖ មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​មួយគ្រឿង​បើកបរ​ដោយ​បុរស​វ័យក្មេង បើក​ក្នុង​ទឹ​សដៅ​ពី​កើ​តទៅ​លិច លុះ​មកដល់​ចំណុចកើតហេតុ ក៏បាន​បុក​ម៉ូតូ​មួយគ្រឿង បណ្តាល​ឲ្យ​ផ្លោង​ខ្ទាត​ម៉ូតូ​ទៅ​ត្រួវ​ម៉ូតូ​មួយគ្រឿង​ទៀត ក្នុង​ហេតុ​ការ​ណ៏​បញ្ច្រាស់​ទឹ​ស​គ្នា បណ្តាល​ឲ្យ​មនុស្ស​២​នាក់​រងរបួស​ធ្ងន់ធ្ង​រ ។ ប្រភពព័ត៌មាន​បន្តថា​៖ រថយន្ត​ក្រោយពី​បង្ក​គ្រោះថ្នាក់​ចរាចរ​ណ៏​ហើយ ក៏​បើក​រត់គេច ដោយ​យក​រថយន្ត​ទៅ​លាក់ទុក​ក្នុងផ្ទះ​អ្នក​ស្គាលគ្នា ដែលមាន​ឈ្មោះ​ពៅ រួច​ក៏​រត់គេចខ្លួន​បាត់ស្រមោល​តែម្តង ។
​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​ចរាចរ​ណ៏​ផ្លូវគោក​ខេត្ត បាន​ឲ្យ​ដឹងថា​៖ ជនរងគ្រោះ​ក្នុង​ហេតុ​កា​រគ​រោះ​ថ្នាក់​ចរាចរ​ណ៏​ទី​១ ឈ្មោះ ភាព សុភា ភេទ​ប្រុស អាយុ ១៨​ឆ្នាំ ជា​សិស្ស រស់នៅ​ភូមិ​អូ​ច្រា​កើត សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន រងរបួស​ធ្ងន់ បាក់​ភ្លៅ​និង​កំភួនជើង បើកបរ​ម៉ូតូ​ម៉ាក HONDA Dream C125 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ប៉ៃលិន 1A.8179 ក្នុង​ទឹ​សដៅ​ពី​លិចទៅ​កើត ,​ជនរងគ្រោះ​ទី​២ ឈ្មោះ ឡេ វ៉ាង ភេទ​ប្រុស អាយុ ៦២​ឆ្នាំ ជា​អាជីវករ រស់នៅ​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន រងរបួស​ធ្ងន់ ត្រង់​ច​ង្កោះ និង​ជើង​ស្តាំ បើកបរ​ម៉ូតូ​ម៉ាក HONDA Wave ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ប៉ៃលិន 1A.2097 ក្នុង​ទឹ​សដៅ​ពី​កើ​តទៅ​លិច ។ ប្រភពព័ត៌មាន​បន្តថា​៖ ចំណែក​អ្នកបើកបរ​រថយន្ត​បង្ក​ឈ្មោះ គា ភេទ​ប្រុស អាយុ ២០​ឆ្នាំ មុខរបរ​អ្នកបើកបរ​រថយន្ត រស់នៅ​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ពុំមាន​រងរបួស ដោយ​បើកបរ​រថយន្ត​ក្រុមហ៊ុន​S.K ម៉ាក MERCEDES ព​ណ៍ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2S.1887 ក្នុង​ទឹ​សដៅ​ពី​កើត ទៅ​លិច ខូចខាត​ស្រាល បន្ទាប់ពី​បង្ក​គ្រោះថ្នាក់​រួច អ្នកបើក​បរបាន​បើករថយន្ត​មក​លាក់ទុក​នូវផ្ទះ​ឈ្មោះ​ពៅ រួច​រត់​គេចខ្លួនបាត់​ស្រមោល ។ បច្ចុប្បន្ន​រថយន្ត​បង្ក និង​ម៉ូតូ ត្រូវបាន​សមត្ថកិច្ច​ចរាចរ​ណ៏​ខេត្ត​យកមក​រក្សាទុក​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ប៉ៃលិន ដើម្បី​រងចាំ​ការដោះស្រាយ​ទៅតាម​ផ្លូវច្បាប់ ៕រូបភាព សេង សុវណ្ណារិទ្ធ (10) រូបភាព សេង សុវណ្ណារិទ្ធ (7) រូបភាព សេង សុវណ្ណារិទ្ធ (8) រូបភាព សេង សុវណ្ណារិទ្ធ (9) រូបភាព សេង សុវណ្ណារិទ្ធ (11) រូបភាព សេង សុវណ្ណារិទ្ធ (12)