ខេត្តកំពង់ឆ្នាំង៖មនុស្សប្រុសស្រី២នាក់ ត្រូវសមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសគ្រឿងញៀនខេត្ត សហការណ៍គ្នាជាមួយនគរបាលស្រុកបរិបូណ៌ ព័ទ្ធចាប់ខ្លួនបាន នៅពេលគេកំពុងធ្វើសកម្មភាពប្រើប្រាស់និង ចែកចាយថ្នាំញៀន។ករណីបង្ក្រាបគ្រឿងញៀនេះ បានធ្វើឡើងនៅម៉ោង១៧និង១៥នាទីល្ងាច ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៥ នៅផ្ទះជួល ឈ្មោះ កែវ ស្រីមុំ នៅក្នុងភូមិពន្លៃ ឃុំពន្លៃ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង និងបានបញ្ជូនខ្លួន និងវត្ថុតាងទៅតុលាការខេត្តនៅរសៀលទី២១ ខែកញ្ញា ឆ្នាំ២០១៥។
សមត្ថកិច្ចបង្ក្រាបបទល្មើសគ្រឿងញៀនបានអោយដឹងថា៖ជនសង្ស័យទាំង២នាក់នេះ ១.ឈ្មោះ ឈួន ភារិទ្ធ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិពន្លៃ ឃុំពន្លៃ ស្រុកបរិបូណ៌ ជាអ្នក ប្រើប្រាស់ថ្នាំញៀន ២.ឈ្មោះ សែ លីន ភេទស្រី អាយុ២៣ឆ្នាំ ជាអ្នកប្រើប្រាស់និងចែកចាយ ថ្នាំញៀន រស់នៅភូមិសំរោង ឃុំសំរោង ស្រុងសង្កែ ខេត្តបាត់ដំបង មកស្នាក់នៅផ្ទះជួលក្នុងភូមិពន្លៃ ឃុំពន្លៃ ស្រុកបរិបូណ៌។
ក្នុងកិច្ចបង្ក្រាប និងចាប់ខ្លួនជនសង្ស័យទាំង២នាក់នេះ សមត្ថកិច្ចបានដកហូតបានថ្នាំញៀនចំនួន៣កញ្ចប់ ស្មើ១,៧០ក្រាម ម៉ូតូ១គ្រឿង ទូរស័ព្ទដៃ២គ្រឿង ថវិកាចំនួន២០ម៉ឺនរៀល និងថង់សម្រាប់ច្រកចែកចាយគ្រឿងញៀនមួយចំនួនទៀត ។
សមត្ថកិច្ចបានអោយដឹងទៀតថា៖ជនសង្ស័យទាំង២នាក់នេះ គឺជាមុខសញ្ញាដែលសមត្ថកិច្ចនគរបាលបានតាមដានជាយូរណាស់មកហើយ ដោយនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៥នេះ ជនសង្ស័យទាំង២ បានណាត់ជួបគ្នានៅផ្ទះជួលរបស់ឈ្មោះ កែវ ស្រីមុំ ដើម្បីធ្វើសកម្មភាពចែកចាយថ្នាំញៀន នៅពេលឈ្មោះឈួន ភារិទ្ធ ត្រឡប់មកពីទិញថ្នាំញៀនពីឈ្មោះ សែ លីន ក្នុងផ្ទះជួល សមត្ថកិច្ចក៏ធ្វើការព័ទ្ធនិងចាប់ខ្លួនបាន រួមជាមួយវត្ថុតាងថ្នាំញៀន២កញ្ចប់។ ចំណែកស្ត្រីឈ្មោះ សែ លីន ដែលជាអ្នកចែកចាយ ត្រូវសមត្ថកិច្ចព័ទ្ធចាប់ខ្លួនបាននៅ ក្នុងផ្ទះជួលតែម្តង ដោយឆែកឆេរ នៅក្នុងបន្ទប់ជួលរកឃើញថ្នាំញៀន១កញ្ចប់ធំជាវត្ថុតាង។ជនស្ស័យទាំង២នាក់ ត្រូវបានសមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀ នខេត្ត កសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្តតាមនីតិវិធី។
ប្រជាពលរដ្ឋនៅក្នុងស្រុកបរិបូណ៌បានអោយដឹងថា៖ នៅក្នុងរយៈពេលចុងក្រោយនេះ ក្នុងការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង៩ចំណុច នៅក្នុងស្រុកបរិបូណ៌មានការធ្លាក់ចុះ ដោយសារតែនៅស្រុក បានកើតឡើងជាបន្តបន្ទាប់ ដែលមានដូចជា ចោរកម្ម ក្រុមក្មេងទំនើង ល្បែងស៊ីសង និងការលក់ដូរ ប្រើប្រាស់គ្រឿងញៀន ដែលធ្វើអោយប្រជាពលរដ្ឋមានក្តីព្រួយបារម្មណ៍យ៉ាងខ្លាំង ដោយអ្នកចែកចាយ និងប្រើប្រាស់គ្រឿងញៀ នមួយចំនួន គឺជាកូនចៅ និងជាសាច់ញាតិរបស់មន្ត្រីនគរបាលនៅក្នុងស្រុក បរិបូណ៌នេះតែម្តង ដែលធ្វើអោយ
សមត្ថកិច្ចជំនាញជួបការលំបាកក្នុងការបង្ក្រាប៕