កំពង់ធំ= លោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំបញ្ចាអោយកម្លាំងសមត្ថកិច្ចនគរបាលនៃការិយាល័យប្រឆាំងគ្រឿងញៀនដឹកនាំបញ្ចា ដោយនាយការិយាល័យ ចាប់បានជនល្មើសចំនួន ៦នាក់ បញ្ចូនមកស្នងការនគរបាលខេត្ត នៅចំនុច ហាងរំដួលស្ទឹងសែន
ក្នុងភូមិកំពង់ធំ សង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៥ រួចបញ្ចូនមកស្នងការខេត្តកាលពីរសៀលថ្ងៃទី២៣ ខែកញ្ញាឆ្នាំ២០១៥ពីបទ ជួញដូរនិងប្រើប្រាស់គ្រឿងញៀន។
បន្ទាប់ពីបញ្ចូនមកការិយាល័យប្រឆាំងគ្រឿងញៀន ដើម្បីកសាងសំនុំរឿង ដោយចាប់បានវត្ថុតាំង ទូស័ព្ទដៃ ៣គ្រឿង និងថ្នាំញៀនមេតំហ្វេតាមីនទឹកកក ២កញ្ចប់ ទំងន់ 0,3ក្រាម ក្នុងនោះអ្នកប្រើប្រាស់គ្រឿងញៀន=មានឈ្មោះ ទី១ ឡោ ផាន់ណា ប្រុស អាយុ២៨ ឆ្នាំ មុខរបរ រត់តាក់ស៊ី រស់នៅភូមិកំពង់ត្របែក ឃុំសណ្ដាន់ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ។ ទី២ ឈ្មោះហ៊ាន តុង ហៃ ប្រុស អាយុ២១ឆ្នាំ មុខរបរជាងទូស័ព្ទ រស់នៅភូមិព្រៃគគី ឃុំព្រៃគគី ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។ ទី៣ ឈ្មោះ វ៉ន សីហា ប្រុសអាយុ ៣២ឆ្នាំ មុខរបរពេទ្យធ្មេញ រស់នៅ ភូមិកំពង់ត្របែក ឃុំសណ្ដាន ស្រុកសណ្ដាន ខេត្តកំពង់ធំ ។
ចំណែកអ្នកជួញដូរគ្រឿងញៀន មានឈ្មោះ ទី១ រុណ ផង រ៉ាក់ ប្រុស អាយុ ២៣ឆ្នាំ ជាងផ្សារដែក រស់នៅភូមិ ល្វា ឃុំល្វា ស្រុកចំការលើ ខេត្តកំពង់ចាម ។ ទី២ ឈ្មោះ ហែម សុខ ខី ប្រុស អាយុ ៣១ឆ្នាំ មុខរបរមិនពិតប្រាកដនិងទី៣ ឈ្មោះ ថុល ប៊ុន ធឿន ហៅទ្រី ប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ ទាំង២នាក់រស់នៅក្នុងភូមិ កំពង់ធំ ក្រុងស្ទឹងសែនខេត្តកំពង់ធំ ។
លោក អ៊ិត សុធា ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តមានប្រសាសន៍ថាក្រោយពីកសាងសំនុំរឿងរួចឃុំខ្លួនបណ្ដោះអាសន្ន រងចាំថ្ងៃស្អែក ទី២៤ ខែកញ្ញា ឆ្នាំ២០១៥និងបញ្ចូន ខ្លួនទៅសាលាដំបូងខេត្តកំពង់ធំដើម្បីចាត់កាត់តាមនិតិវិធីច្បាប់រួចនិងបញ្ចូនទៅពន្ធធានាខេត្ត ចំណែកអ្នកប្រើប្រាស់ត្រូវបានប្រគល់អោយអាណាព្យាបាល បញ្ចូនទៅមណ្ឌលអប់រំ កែប្រែ ៕ ប៊ុន រិទ្ធី


































