រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកការអនុវត្ដសិទ្ធិកម្មករ និងសិទ្ធិសហជីព គឺជាការអនុ វត្ដសិទ្ធិមនុស្សនៅកម្ពុជា ។ កម្ពុជា ជាប្រទេសសមាជិក អង្គការអន្ដរជាតិ ខាងការងារ បានផ្ដល់សច្ចាប័ន លើអនុសញ្ញាអន្ដរជាតិការងារចំនួន១៣ ក្នុងនោះអនុសញ្ញាស្នូលទាំង៨ ដែលជាមូលដ្ឋាន
ឆ្លុះបញ្ចាំងឲ្យមតិអន្ដរជាតិបានវាយតម្លៃ និងទទួលស្គាល់ថា កម្ពុជាជាប្រទេសមួយ ដែលកំពុងបានអនុវត្ដយ៉ាងខ្ជាប់ខ្ជួនតាមបទដ្ឋានការងារអន្ដរជាតិ ។
នោះបើតាមការបញ្ចាក់ឲ្យដឹង ពីលោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ជាអធិបតីភាព ក្នុងពិធីមិទ្ទិញអបអរសាទរខួប អនុស្សាវរីយ៍លើកទី១២៨ទិវាពលកម្មអន្ដរជាតិថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៤ ដែលរៀបចំឡើងដោយក្រសួងការងារ នៅមជ្ឈមណ្ឌលកោះពេជ្រ ។
លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី បានបញ្ចាក់ថា៖ ឆ្នាំនេះយើងបានប្រារព្ធខួបលើកទី១២៨ ទិវាពល អន្ដរជាតិ១ឧសភា ស្របពេល ដែលសភាពការណ៍ប្រទេសជាតិ យើងកំពុងបន្ដ រីកចម្រើនលើគ្រប់វិស័យ ។ កន្លងទីទៅនេះកម្ពុជា បានជំនះបញ្ហាលំបាកមួយចំនួនដូចជា ផលប៉ះ ពាល់នៃវិបត្ដិហិរញ្ញវត្ថុពិភពលោក និងគ្រោះថ្នាក់មហន្ដរាយធម្មជាតិនានាដោយរក្សាបានកំ ណើនសេដ្ឋកិច្ច ប្រចាំឆ្នាំបានប្រហែល៧ភាគរយនិងដោយឡែក នៅឆ្នាំ២០១៣ បានចំនួន៧,៦ភាគរយ។ ដោយឡែក វិស័យកសិកម្ម ឧស្សាហកម្មកាត់ដេរ ទេសចរណ៍សំណង់ និងសេវាកម្ម បានបន្ដរីកចម្រើនឥតឈប់ឈរ ដោយរក្សាតួនាទីជាស្នូល នៃការអភិវឌ្ឍសេដ្ឋកិច្ច ។ លោកជំទាវ ម៉ែន សំអន បានបន្ដទៀតថា៖ រាជរដ្ឋាភិបាលបានចាត់ទុកការអនុវត្ដ សិទ្ធិកម្មករ និងសិទ្ធិសហជីព គឺជាការអនុវត្ដសិទ្ធិមនុស្ស នៅកម្ពុជា ។ កម្ពុជា ជាប្រទេសសមាជិកអង្គការអន្ដរជាតិខាងការងារ បានផ្ដល់សច្ចាប័ន លើអនុសញ្ញាអន្ដរជាតិការងារចំនួន១៣ក្នុងនោះអនុសញ្ញាស្នូលទាំង៨ ដែលជាមូលដ្ឋានឆ្លុះបញ្ចាំង ឲ្យមតិអន្ដរជាតិបានវាយតម្លៃ និង ទទួលស្គាល់ថា កម្ពុជាជាប្រទេសមួយ ដែលកំពុងបានអនុវត្ដយ៉ាងខ្ជាប់ខ្ជួនតាមបទដ្ឋានការងារអន្ដរជាតិ ។
លោកជំទាវបន្ដថា៖ រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្ដទុកដាក់ ជំរុញការអនុវត្ដច្បាប់ ស្ដីពីរបបសន្ដិសុខសង្គម សម្រាប់ជនទាំងឡាយណាដែល ស្ថិតនៅក្រោមបទប្បញ្ញាត្ដិ នៃច្បាប់ស្ដីពីការងារ និងបានចាត់វិធានការអន្ដរាគមន៍ ជួយដល់កម្មករ ពេលជួបហានិភ័យចៃដន្យ ជាយថាហេតុផ្សេងៗ ដូចជាករណីគ្រោះថ្នាក់ក្នុងការងារ និងរក្ស័យធន ដើម្បីអន្ដរាគមន៍បើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗ ជូនកម្មករ និយោជិត ។
លោកជំទាវបានបន្ដទៀតថា៖ ទន្ទឹមនិងនេះ រាជរដ្ឋាភិបាលកម្ពុជា ក៍បានត្រៀមខ្លួនរួចហើយដែរ ក្នុងការអភិវឌ្ឍវិស័យធនធានមនុស្ស ដូចជាការបណ្ដុះបណ្ដាលវិជ្ជាជីវៈ ត្រូវបានបន្ដយកចិត្ដ ទុកដាក់បំផុត ដើម្បីបង្កើនសមត្ថិភាពទាំងបរិមាណ និងគុណភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ និងត្រូវបានលើកកម្ពស់ស្ដង់ដារឲ្យ ប្រហាក់ប្រហែលប្រទេសអាស៊ាននានា ដើម្បីត្រៀមសមាហរណកម្មអាស៊ាននៅឆ្នាំ២០១៥ខាងមុខនេះដែរ ។
ឯកឧត្តម អិត សំហេង រដ្ឋមន្ដ្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបញ្ជាក់ថា៖ បច្ចុប្បន្នមានសហជីព បានចុះបញ្ជីការចំនួនជាង៣០០០ សហព័ន្ធ សហជីពជាង៨០ និងសហភាព សហជីពជាង១០ ។ កម្ពុជាបាននិងកំពុងបន្ដអនុវត្ដគម្រោង ដោយជ្រើសរើសយករោងចក្រធ្វើជាគំរូ ចាប់ពី៣ឆ្នាំបន្ដទៀត ២០១៤ -២០១៦ ដើម្បីធានាឯករាជ្យភាព សុច្ច រិតភាពក្នុងការអនុវត្ដសិទ្ធិប្រយោជន៍របស់កម្មករ និយោជិត តាមច្បាប់ស្ដីពីការងារ និងបទដ្ឋាន អន្ដរជាតិខាងការងារ ។ នយោបាយនេះពិតជាបានរួមចំណែក ក្នុងការ ធានានិរន្ដរ ភាព និងការអភិវឌ្ឍ ឧស្សាហកម្ម កាត់ដេរ ដែលរួមចំណែកយ៉ាង សំខាន់នៅក្នុងកំណើន សេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ ។
សូមបញ្ចាក់ថា៖ បច្ចុប្បន្ននេះ ពលករកម្ពុជា មានប្រមាណ២២ម៉ឺននាក់ កំពុងធ្វើការនៅបរទេស ដែលទទួលបានមុខជំនាញវិជ្ជាជីវៈល្អៗ និងបានប្រាក់ចំណូល សម្រាប់ក្រុមគ្រួសារ ប្រមាណជិត៤០០លានដុល្លារអាមេរិក ក្នុងមួយឆ្នាំៗ ៕