លោក​អភិបាលខេត្ត​កំពង់ឆ្នាំង​អោយ​ម្ចាស់​ផ្ទះថ្ម​សង់​ឥត​ច្បាប់​កាត់​ដំបូលផ្ទះ​ជាន់​លើ​ចេញ​

0

​ខេត្តកំពង់ឆ្នាំង​៖ ពាក់ព័ន្ធ​នឹង​ករណី​សាងសង់​ផ្ទះល្វែង​មួយកន្លែង​ខុស​ប្លង់​អនុញ្ញាត ស្ថិត​ក្នុងភូមិ​ផ្សារឆ្នាំង សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង នៅវេលា​ម៉ោង​៤​និង​២១​នាទី​ល្ងាច​ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០១៥ ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង​បាន​មានប្រសាសន៍​អោយDSC08950ដឹងថា​៖​ឯកឧត្តម​បាន​ផ្អាក​មិនអោយ​មានការ​សាងសង់​បន្តទៅទៀត​ទេ ហើយ​សុំអោយ​លោក ហ៊​ន ប៊ុនលី ជា​ម្ចាស់ផ្ទះ​ស្ម័គ្រចិត្ត​រុសរើ​សំណង់​ដំបូល​ជាន់​លើ​ចេញ​ដែល​បាន​សង់​លើសពី​ក្នុង​ប្លង់​ចេញ ដោយសារ​ផ្ទះ​នោះ​សាងសង់​មិន​គោរព​ទៅតាម​គំរូ​ប្លង់​ចាស់ ដែល​បាន​អនុញាតិ​អោយ​សាងសង់​ដោយ​ឯកឧត្តម ស៊ូ ភី​រិន្ទ និង​ឯកឧត្តម ទូច ម៉ា​រី​ម ដែលជា​អភិបាលខេត្ត​ចាស់ គឺ​ក្នុង​ប្លង់​គេ​អោយ​សាងសង់​តែ​ជាន់​ផ្ទាល់​ដី​ទេ​។​នៅពេល​ម្ចាស់ផ្ទះ​សុំច្បាប់​ទៅ​លោក​អភិបាលក្រុង​កំពង់ឆ្នាំង ក្នុង​ខែមីនា ឆ្នាំ​២០១៥ លោក​អភិបាលក្រុង​កំពង់ឆ្នាំង​បានចេញ​លិខិត​អនុញាតិ​អោយ​សង់​បន្ត​តាម​គំរូ​ប្លង់​ចាស់​អោយបាន​ត្រឹមត្រូវ តែ​គាត់​បែរជា​សង់​ហួស​ឡើង​ទៅលើ​វិញ ខុស​ប្លង់​ចាស់ នេះ​ជា​ករណី​ទី​១​។​
​លោក​អភិបាលខេត្ត​បាន​បន្តថា ៖​ករណី​ទី​២ តំបន់​ដែល​គាត់​សាងសង់​ផ្ទះ​នោះ ជា​តំបន់​មាត់​ព្រែក​ដែល​គេ​ហាមឃាត់ ដោយ​ផ្ទះ​របស់គាត់​បាន​សាងសង់​លយ​ចូលទៅក្នុង​ដី​ព្រែក​ច្រើនជាង​ដី​ច្រាំងទន្លេ និង​ជា​តំបន់​ងាយ​គ្រោះថ្នាក់​។ នៅក្នុង​សេចក្តីសំរេច​របស់​គណៈ​អភិបាលខេត្ត គឺ​អោយ​អាជ្ញាធរ​ក្រុង​ត្រូវ​ធ្វើការ​ជាមួយ​ម្ចាស់ផ្ទះ ដោយ​រៀបចំ​ការសាងសង់​អោយបាន​ត្រឹមត្រូវ​តាម​ប្លង់​ដែលមាន បើសិនជា​គាត់​សាងសង់​តាម​ប្លង់​ដែលមាន គាត់​ត្រូវតែ​រុះ​សំណង់​ដែល​បាន​សង់​លើស​ទៅលើ​នោះ​ចេញ ព្រោះ​គាត់​អត់​មាន​ប្លង់​ផ្សេង​ពីនេះ​ទៀត​ទេ​។​
​ដោយឡែក​លោក ហ៊ីង ភ័ព្វ​មីនា អភិបាលរងក្រុង​កំពង់ឆ្នាំង​បានអោយដឹង​នៅវេលា​ម៉ោង​៣​រសៀល ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០១៥​នេះ​ថា​៖ ក្រុមការងារ​ចំរុះ​ថ្នាក់​ខេត្ត ដែលមាន​សាលាក្រុង​កំពង់ឆ្នាំង មន្ទីរ​រៀបចំ​ដែនដី​នគររូបនីយកម្ម និង​សំណង់​, ការិយាល័យ​សុរិយោដី​ក្រុង​, មន្ទីរ​ទំនាក់ទំនង​រដ្ឋសភា​ព្រឹទ្ធសភា និង​អធិការកិច្ច​,​មន្ទីរ​ព័ត៌មាន និង​ម្ចាស់​ផ្ទះល្វែង​ឈ្មោះ ហន ប៊ុនលី បាន​បើក​កិច្ចប្រជុំ​ដោះស្រាយ​មួយ​កាលពី​ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ​២០១៥​កន្លងទៅនេះ ដោយ​តំរូវអោយ​ម្ចាស់ផ្ទះ​គោរព​ការសាងសង់​ផ្ទះ​ទៅតាម​គំរូ​ប្លង់​ដើម​វិញ ហើយ​ការសង់​លើស​ទៅលើ​នោះ​គឺ​ត្រូវ​រុសរើ​ចេញ នៅក្នុង​សប្តាហ៍​នេះ ក្រុមការងារ នឹងត្រូវ​ប្រជុំ​ដោះស្រាយ​បន្ថែមទៀត​លើ​ករណី​សំណង់​ខុសច្បាប់​ខាងលើនេះ​។​
​ចំណែក​លោក ហ៊​ន ប៊ុនលី ដែលជា​ម្ចាស់ផ្ទះ​វិញ បាន​សំណូមពរ​ដល់​ក្រុមការងារ​ចំរុះ​ថ្នាក់​ខេត្ត​ថា​៖​គាត់​សុខចិត្ត​កាត់​ដំបូលផ្ទះ​ដែល​បាន​សង់​ហើយ​ចេញ​វិញ តែ​សុំ​ធ្វើ​ដំបូល​ទាប​ជាង​ហ្នឹង​បន្តិច ដោយសារ​គាត់​បាន​ជំពាក់​ប្រាក់​ធនាគារ​ច្រើន​។​
​មន្ត្រី​សាលាក្រុង​កំពង់ឆ្នាំង​បានអោយដឹងថា​៖ តំបន់​ដែល​គេ​កំពុង​សាងសង់​ផ្ទះថ្ម​នេះ​ជា​តំបន់​អភិវឌ្ឍន៍​ច្រាំងទន្លេ​របស់​ខេត្តកំពង់ឆ្នាំង​ទៅ​ថ្ងៃ​អនាគត ហេតុនេះ​ចាប់ពី​មុខ​វត្ត​យាយ​ទេព រហូតដល់​ថ្នល់​ដាច់​ចុង​កោះ គឺ​ពុំ​អនុញាតិ​អោយមាន​ការ​សាសង់​សំណង់​រឹងមាំ​ឡើយ ដែលជា​ហេតុ​ពេលធ្វើការ​អភិវឌ្ឍន៍​ខាង​មុននេះ នាំអោយ​អាជ្ញាធរខេត្ត និង​ក្រុង​កំពង់ឆ្នាំង​ពិបាក​ដោះស្រាយ​៕A DSC08941 S3340003 S3340017 S3340030 DSC08950