ប្រកាស​ផ្លាសប្តូរ​តែងតាំង​តំណែង​មន្ត្រីនគរបាល​២៦១​នាក់​នៅ​បន្ទាយមានជ័យ

0

​បន្ទាយមានជ័យ​៖ មន្ត្រីនគរបាល​នៃ​ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ ចំនួន​២៦១​នាក់​ត្រូវ​បានប្រកាស​ផ្លាសប្តូរ និង​តែងតាំង​តំណែង នា​រសៀល​ថ្ងៃទី​២៣ កញ្ញា ២០៥ នៅ​សាលប្រជុំ​សាលាខេត្ត​បន្ទាយមានជ័យ ក្រោម​អធិបតេយ្យភាព លោក​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ អគ្គ​ស្នងIMG_0017ការរង​នគរបាលជាតិ និង​ជា​មេបញ្ជាការ​នគរបាល​ប្រចាំ​ទិស​ភូមិភាគ​៤ និង​ភូមិភាគ​៥ និង​ជា​តំណាង​ដ​ខ្ពង់ខ្ពស់​របស់​នាយ​ឧ​ត្ត​ម​សេនីយ៍​ស្នងការ​នគរបាលជាតិ និង​លោក​គោ​ស៊ុំ សារឿ​ត អភិបាលខេត្ត​បន្ទាយមានជ័យ ។
​បន្ទាប់ពី​លោក ប៉ុល សុគន្ធ អនុប្រធាននាយកដ្ឋាន​បុគ្គលិក បាន​អាន​ព្រះរាជ​ក្រិត អនុ​ក្រិត ប្រកាស របស់​ក្រួ​ង ស្តីពី​ការ តែងតាំង​មុខតំណែង និង​តម្លើង​ឋា​ន្ត​នរ​សក្តិ​ទាំង​២៦១​នាក់​រួចមក លោក ឧ​ត្ត​ម​សេនីយ៍​ត្រី អាត់ ខែម ស្នងការ​នគរបាល​ខេត្ត​បានលើកឡើង​ពី​ស្ថានភាព​បទល្មើស​ក្នុង​ខេត្តបន្ទាយមានជ័យ មានការ​ថយចុះ និង​ទប់ស្កាត់​ដោយ​បង្ក្រាបបាន​ទាន់ពេល តាមរយៈ​ការប្រើ​កំលាំង​ស្រាវជ្រាវ បង្ការ និង​បង្ក្រាប ធ្វើ​មុខសញ្ញា​ប្រព្រឹត្ត​បទល្មើស​ក្លាចរអា ។ ជាមួយ នឹង​ការធានាបាន​នូវ​សន្តិសុខ​សណ្តាប់ធ្នាប់​ជួន​ប្រជាពលរដ្ឋ​នេះ នគរបាល​ខេត្តបន្ទាយមានជ័យ បាន​ចូលរួម​ក្នុង​កិច្ចការ​សង្គម​ជាច្រើន ដូចជា​ការងារ​ស្តា​ឡើងវិញ​ជូន​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​គ្រោះធម្មជាតិ នាំអោយ​ប្រជាពលរដ្ឋ​មានការ​គាំទ្រ និង​ទុកចិត្ត ទទួលស្គាល់ លើ​សមត្ថកិច្ច ។
​លោក​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​មេបញ្ជាការ​នគរបាល​ប្រចាំ​ទិស​ភូមិភាគ​៤ និង​ភូមិភាគ​៥ និង​ជា​តំណាង​ដ​ខ្ពង់ខ្ពស់​របស់​នាយ​ឧ​ត្ត​ម​សេនីយ៍​ស្នងការ​នគរបាលជាតិ បាន​ផ្តាំផ្ញើ ដល់​មន្ត្រីនគរបាល​ត្រូវ​សហការ​ទប់ស្កាត់​បទល្មើស គ្រប់​ប្រភេទ ដើម្បី​ធានា​អោយបាន​នូវ​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព មន្ត្រីនគរបាល​តាម​ប៉ុស្តិ៍​នីមួយៗ​ត្រូវខិតខំ​ធ្វើកា​ងារ​ជូន​ប្រជាពលរដ្ឋ ពេលណា​ដែល​ពួកគាត់​មានរឿង​មកប្តឹង​មិនត្រូវ​រងចាំ​លុយ​ជាធំ និង​មន្ត្រីនគរបាល​ចរាចរ​ណ៍​ទាំងអស់​មិន​អនុញ្ញាត​ឲ្យ​ធ្វើបាប​ប្រជាពលរដ្ឋ ឡើយ ហើយ​បើ​ផាកពិន័យ ត្រូវធ្វើ​ទៅតាម​ផ្លូវច្បាប់ ផាក​ត្រូវ​ចេញ​ប័ណ្ណ​ផាក​ជូន​ដល់​ពួកគាត់ មិនត្រូវ​ឃុបឃិត​គ្នា​យកលុយ​ដោយ​មិន​ស​សេរ​ប័ណ្ណ​ផាក​នោះទេ​៕image1 IMG_0016 IMG_0018 IMG_0019