កម្លាំង​កងរាជអាវុធហត្ថ​៤០​នាក់​ចុះជួយ​រុះរើ​នឹង​តម្រង​ផ្ទះ​ជូន​ប្រជាពលរដ្ឋ​២​ខ្នង​ដែល​ខូចខាត​ដោយសារ​ខ្យល់​កន្ត្រាក់​កាលពី​ថ្ងៃទី​២១​នោះ​

0

ឧ​ត្ត​រ​មានជ័យ​៖ ​កាលពី​វេលា​ម៉ោង​៨​និង​២០​នាទី​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០១៥ កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ឧ​ត្ត​រ​មានជ័យ ចំនួន​៤០​នាក់​ដឹកនាំ​ដោយ​ឯកឧត្តម ចាន់ យូ​សាន់ ចុះជួយ​រុះរើ​នឹង​តម្រង់​ផ្ទះ​ជូន​ប្រជាពលរដ្ឋ​២​ខ្នង​ស្ថិតនៅ​ក្នុងភូមិ​ពុរ​និង​ភូមិ​គោក​រំដួល​សង្កាត់​សំរោង ក្រុង​IMG_8114សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​ផ្ទះ​ទី​១​ទំហំ​៧​ម៉ែត្រ​គុណ​៩​ម៉ែត្រ​ប្រក់​ក្បឿង​ខូចខាត​ទាំងស្រុង ជា​កម្ម​សិទ្ធ​ឈ្មោះ​មាស សុខឿន ភេទ​ប្រុស​អាយុ​៥៧​ឆ្នាំ​ជា​យោធា​នៃ​កងពលតូច​អន្តរាគមន៍​លេខ​៦​នៅក្នុង​ភូមិ​ពុរ ផ្ទះ​ទី​២​ទំហំ​៥​ម៉ែត្រ​គុណ​៧​ម៉ែត្រ​ប្រក់​សង្ក​សី ជា​កម្ម​សិទ្ធ​ឈ្មោះ​ប្រាក់ ប៊ុនហេង ភេទ​ប្រុស​អាយុ​៥២​ឆ្នាំ ដែល​ត្រេ​ត​នឹង​តម្រង​ឡើងវិញ ស្ថិតនៅ​ក្នុងភូមិ​គោក​រំដួល ហើយ​នៅផ្ទះ​ជាច្រើន​ទៀត កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត នឹង​ចុះជួយ​ធ្វើជា​បន្តបន្ទាប់​៕IMG_8115 IMG_8112 IMG_8113 IMG_8111