សាខាគយ​និង​រដ្ឋាករ ខេត្តបន្ទាយមានជ័យ​អំពាវនាវ​ឲ្យ​ម្ចាស់​យានយន្ត​គ្រប់​ប្រភេទ​ដែល​មិនទាន់​បង់ពន្ធ​និង​អាក​ចូលមក​បង់ពន្ធ​រូតរះ​

0

​ខេត្តបន្ទាយមានជ័យ​៖ នៅក្នុង​សេចក្ដីជូនដំណឹង​របស់​សាខាគយ​និង​រដ្ឋាករ​ខេត្តបន្ទាយមានជ័យ​បាន​ជម្រាប​ជូនដំណឹង ដល់​សាធារណៈជន ដែលជា​ម្ចាស់​យានយន្ត មិនទាន់បាន​បង់ពន្ធ និង​អាករ ជូន​រដ្ឋ​សូម​ឲ្យ​ចូលមក​បង់ពន្ធ ដោយ​ស្ម័គ្រចិត្ត ដែល​ការបង់ពន្ធ​នេះ​បានចាប់image (1)ផ្ដើម​តាំងពី​ថ្ងៃទី​១០​ខែសីហា ឆ្នាំ​២០១៥ កន្លងមក ម្លេះ​ដើម្បី​ទទួលបាន​ការពិន័យ​អនុគ្រោះ​។​សេចក្ដីជូនដំណឹង​ខាងលើ នេះ​បាន​បន្តថា សាធារណៈជន ដែល​មានបំណង​បង់ពន្ធ និង​អាករ ដោយ​ស្ម័គ្រចិត្ត សូម​ចូលមក​បំពេញ បែបបទ​នៅ សាខាគយ និង​រដ្ឋាករ ខេត្តបន្ទាយមានជ័យ​និង​ការ​រិ​យា​ល័យ​គយ និង​រដ្ឋាករ និង​ការ​រិ​យា​ល័យ​ជាច្រើន​កន្លែង​ទៀត​នៅក្នុង​ទូទាំង​ខេត្តបន្ទាយមានជ័យ​នេះ ដោយ​ម្ចាស់​យានយន្ត ត្រូវ​អម​ជាមួយ​នូវ អត្តសញ្ញាណប័ណ្ណ ឬ​លិខិតបញ្ជាក់​ទទួលស្គាល់ កម្ម​សិទ្ធ​យានយន្ត​ពី អាជ្ញាធ​មូលដ្ឋាន​។​បើតាម​សេចក្ដីជូនដំណឹង របស់​សាខាគយ និង​រដ្ឋាករ ខេត្តបន្ទាយមានជ័យ​ខាងលើ ក៏បាន​ធ្វើការ​អំពាវនាវ​ឲ្យ​ម្ចាស់​យានយន្ត​គ្មាន​ពន្ធ ទាំងអស់​ត្រូវ​រួសរាន់​ចូលមក​បង់ពន្ធ និង​អាករ​ឲ្យ​បាន​ឆាប់​បំផុត​ព្រោះ​ការ​ផ្ដល់នូវ ពិន័យ​អនុគ្រោះ​មាន​រយៈពេល​កំណត់ ។​ការខកខាន​មិនបាន​ចូលខ្លួន​មក​បង់ពន្ធ និង​អាករ ដោយ​ស្ម័គ្រចិត្ត វា​អាច​និង​បណ្ដាល​ឲ្យ ម្ចាស់​យានយន្ត​គ្មាន​ពន្ធ​ទាំងអស់ ខាតបង់​ដោយសារ កម្រិត ប្រាក់​ពិន័យ​កាន់តែ​កើនឡើង​ជា លំដាប់ និង​ការខាតបង់​ផ្សេងៗ​ទៀត ជាយថាហេតុ នៅពេលដែល​ចាប់ផ្ដើម​បង្ក្រាប តាម​ដងផ្លូវ បន្ទាប់ពី​ផុត​ការ​បរិច្ឆេទ​នៃ​ការអនុគ្រោះ​នេះ​៕image image (1)