ខុសគ្នា​ជាង​៤​ម៉ោង​សោះ​អំពើ​ហឹ​ង្សា​ពី​ករណី​ម្ខាង​របួស​ម្ខាង​ជាប់គុក​ដោយសា​តែ​ស្រា​

0

​ខេត្តពោធិ៍សាត់​៖ ខុសគ្នា​រយះពេល​តែ​ជាង​បួន​ម៉ោ​ង​សោះ​មាន​ករណី​កើតមាន​អំពើ​ហឹ​ង្សា​ដល់​ទៅ​ករណី​នៅក្នុង​ស្រុក​ពី​ផ្សេងគ្នា ដោយ​មូល​ហេតុតែ​ម្យ៉ា​ង​គឺ​ផឹក​ស៊ី​ស្រវឹង​ចាប់ផ្ដើម​មាន​អំនួត​ដាក់គ្នា​រៀងខ្លួន ក៍​ម្ខាង​ខ្លាយជា​ជនរងគ្រោះ​និង​ម្ខាង​ទៀត​ខ្លាយជា​ទោស​ទាន់​ប្រឈម​និង​ផ្លូវច្បាប់image1​ទៅ​រស់នៅក្នុង​គុក​។​​បើតាម​លោក ធៀង ឡេង អធិកា​នគរបាល​ស្រុក​វាលវែង​បាន​ប្រាប់​អ្នកយក​ព័​ម៍​មាន​ថា នៅ​ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០១៥ វេលា​ម៉ោង​៣​និង​៥០​នាទី មាន​ករណី​ហិង្សា​ដោយ​ចេតនា​មួយ​បាន​កើតឡើង​នៅ​ចំណុច​ចម្ការចេក ភូមិ​សំឡាញ ឃុំ​ក្រពើ​ពីរ ដែល​បង្កឡើង​ដោយ​ឈ្មោះ ឡុ​ច ឡូ ហៅ​ក្លូ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ រស់នៅ​ភូមិ​/​ឃុំ​ខាងលើ គឺ​បាន​វាយ​ទៅលើ​ឈ្មោះ ហ៊ុយ ហ៊ាន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ដែល​រស់នៅ​ភូមិ​/​ឃុំ​ខាងលើ ធ្វើ​ឲ្យ​រងរបួស​។​

​លោក​អធិកា​បន្តថា​បើតាម​កំលាំង​នគរបាល​ប៉ុ​ស្ត៍​រដ្ឋបាល​លោក​ចុះ​ដល់ទី​តាំង​កើតហេតុ​ដើម្បី​ស្រាវជ្រៀវ​និង​ឃាត់ខ្លួន​នោះ​ឲ្យ​ដឹងថា មូលហេតុ​ដែល​នាំ​ឲ្យ​កើតមាន​អំពើហិង្សា​នេះ គឺ​មកពី​ការនាំគ្នា​ផឹកស៊ី លុះ​ដលពេល​ស្រវឹង​រវាង​ជនសង្ស័យ​និង​ជនរងគ្រោះ ក៍​ចាប់ផ្ដើម​អួត​យកឈ្នះ​រៀងខ្លួន ធ្វើ​ឲ្យ​ជនដៃដល់​អត់ទ្រាំ​មិនបាន​ក៍បាន​ប្រើ​អំពើ​ហឹ​ង្សា​ទៅលើ​ជនរងគ្រោះ​ឲ្យ​រងរបួស​តែម្ដង​។ ក្រោយពី​មាន​ហេតុការណ៍​នេះ​ភ្លាម​កំលាំង​នគរបាល​ប៉ុ​ស្ត៍​ក៍​ចុះ​ឃាត់ខ្លួន​ជនសង្ស័យ​ទៅកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​វាលវែង ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​។​ករណី​អំពើ​ហឹ​ង្សា​ផ្ដើម​ពី​ផឹកស្រា​ស្រវឹង​នេះ​កើត​មាននៅ​ស្រុក​វាលវែង​នេះ​ទើ​ម​តែ​រូ​ច​បាន​ប្រមាណ​ជាជាង​បួន​ម៉ោងក៍​កើតមាន​មួយ​ករណី​ទៀត បើតាម​លោក យឿន មន្ត្រីនគរបាល​ស្រុក​បាកាន​បាន​ឲ្យ​ដឹងថា មាន​អំពើហិង្សា​មួយ​បាន​កើតឡើង​នៅវេលា​ម៉ោង​៦​និង​៣០​នាទី​យប់ ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០១៥ ក្នុងភូមិ​ក្រោល​ក្របី ឃុំ​ត្រពាំង​ជង ស្រុក​បាកាន ខេត្តពោធិ៍សាត់ ដែល​បង្កឡើង​ដោយ​ជនសង្ស័យ​ឈ្មោះ កែវ សុផល ហៅ​សឿន ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ រស់នៅ​ភូមិ​/​ឃុំ​កើតហេតុ​ខាងលើ​។ ដោយបាន​ទាញ​ដែក​ច្រត់​របស់​ជនរងគ្រោះ​ឈ្មោះ ឡុង សែ អាយុ​៤៨​ឆ្នាំ ជា​ជនពិការ​ជើង​ខាងស្តាំ បាន​វាយ​ចំ​ត្រង់​ក្បាល​បណ្ដាល​ឲ្យ​បែកក្បាល​រងរបួស​ធ្ងន់ ហើយ​ត្រូវបាន​បញ្ជូន​ទៅកាន់​មណ្ឌល​សុខភាព​នៅ​ឃុំ​បឹង​ខ្នារ ស្រុក​បាកាន ខេត្តពោធិ៍សាត់ ដោយ​ក្រោយពី​ធ្វើ​សកម្មភាព​នេះ​ភ្លាមៗ​ដែរ នគរបាល​ខាង​ឃុំ​ត្រពាំង​ជង​ក៏បាន​ឃាត់ខ្លួន​ជនបង្ក ដើម្បី​បញ្ជូនទៅ​តុលាកា ដែល​ករណីនេះ​បង្កឡើង​ដោយសារ​ការផឹកស៊ី​ទាស់សម្តី​គ្នា ។​

​បើតាម​លោក សាង ផល​បុណ្យ ប្រធាន​មន្ទីរ​បង្អែក​ស្រុក​បាកាន​បាន​ប្រាប់​ឲ្យ​ដឹង​នៅវេលា​ម៉ោង​១០​ព្រឹក ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០១៥​នេះ​ថា ជនរងគ្រោះ​ត្រូវបាន​ជនបង្ក​វាយ​រយះ​ក្បាល​ដេរ​ចំនួន​៦​ថ្នេរ តែ​សំណាងល្អ​ហើយ​ដែល​ត្រូវបាន​ដឹកយក​ទៅ​មន្ទីរពេទ្យ​ទាន់ពេល កុំ​អី​អាច​ប៉ះពាល់​ដល់​ក្បាល​ធ្ងន់ធ្ងរ​ខ្លាំង​ជាងនេះទៀត​៕image4 image3 image2 image1