លោក​ស​ថា​វី​អញ្ជើញ​បើក​ការដ្ឋាន​សាងសង់​របាំង​ថ្ម​ឡើង​ភ្នំ​ច្រក​ជាំ​សា​ងាំ​ុ រាប់បាត្រ​ព្រះសង្ឃ​108​អង្គ​និង​ដាំ​ដើមឈើ​ផងដែរ​

0

​ខេត្ត​ឧ​ត្ត​រ​មាន​ជ​យ័៖របាំង​ថ្ម​ឡើង​ភ្នំ​ច្រក​ជាំ​សា​ងាំ​ប្រវែង​260​ម៉ែ​ត្រ​ដែលមាន​កំពស់​1.2​ម៉ែត្រ​ត្រូវបាន​បើក​ការដ្ឋាន​សាងសង់​កាលពី​ព្រឹក​ថ្ងៃទី​23.09.2015​ក្រោម​អធិបតីភាព​លោក​ស​ថា​វី​អភិបាលខេត្ត​ឧ​ត្ត​រ​មាន​ជ​យ័​រួមជាមួយ​មន្ត្រីរាជការ​ក​ង​កំលាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ​ក្នុង​IMG_8104ខេត្ត​យ៉ាងច្រើន​កុះករ​។​នៅក្នុង​ពិធី​នោះ​ក៏មាន​រៀបចំ​ពិធី​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ ពិធី​បញ្ចុះបឋមសិលា ពិធីរាប់បាត្រ​ព្រះសង្ឃ​ចំនួន​108​អង្គ​និង​ពិធី​ដាំ​ដើមឈើ​ផងដែរ​។​
បើតាម​របាយ​ការ​ណ៏​របស់លោក​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​ឧ​ត្ត​រ​មាន​ជ​យ័​បានអោយដឹងថាៈ​ការសាងសង់​របាំង​ថ្ម​ឡើង​ភ្នំ​ច្រក​ជាំ​សា​ងាំ​នេះ​គឺ​គឺ​បន្ទាប់ពី​មាន​ករណី​គ្រោះថ្នាក់​ចរាចរ​​ណ៏​មួយ​បាន​កើតឡើង​បណ្តាល​មនុស្ស​ស្លាប់​និង​របួស​ជាច្រើន​នាក់​។​ហើយ​ការសាងសង់​របាំង​ថ្ម​នេះ​គឺមាន​ការសិក្សា​ពី​គ​ណះ​កម្ម​ការ​អន្តរក្រសួង​រួម​ជា​មួ​យ​អជ្ញាធរ​ខេត្ត ហើយ​របាំង​ថ្ម​នេះ​មាន​ប្រវែង​260​ម៉ែត្រ កំពស់​1.2​តឹក​និង​កំរាស់​3​តឹក​ផងដែរ​។​
លោក​ស​ថា​វី​នៅ​ក្នុងឱកាស​នោះបាន​មាន​ប្រសា​ស​ន៏​ថាៈ​ជំនួសមុខ​អោយ​ប្រជាពលរដ្ឋនៅក្នុង​ខេត្ត​ក៏ដូចជា​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងមូល​លោក​សំដែង​នូវ​ក្តី​មោទនភាព​ភាព​ក្រៃលែង​ដែល​ថ្ងៃនេះ​យើងទាំងអស់គ្នា​បានមក​ជួបជុំ​ប្រារព្វ​ពិធី​ដ៏​មាន​សា​រះ​សំខាន់ ដើម្បី​បញ្ជៀ​ស​ការគ្រោះថ្នាក់​ចរាចរ​ណ៏​ផ្សេងៗ​ដែល​តែង​កើតមានឡើង​ជាយថាហេតុ​ធ្វើអោយ​បាត់បង់​អាយុជីវិត​និង​រងរបួស​ប្រជាពលរដ្ឋ​ដែល​ឆ្លងកាត់​ទីនេះ​ជា​ញឹកញាប់​។​លោក​ស​ថា​វី​ក៏បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សប្បុរសជន​នានា​ដែល​បាន​ចូលរួម​សាងសង់​របាំង​ថ្ម​នេះ​ដែល​នេះ​សបញ្ជាក់​អោយឃើញ​ពី​ការចូលរួមចំណែក​កសាង​ប្រទេសជាតិ​ស្របតាម​ទិសដៅ​ប្រមុខ​រាជរដ្ឋាភិបាល ដែលមាន​សម្តេច​តេ​ជោ​ជា​នាយករដ្ឋមន្ត្រី​។​លោក​ស​ថា​វី​បាន​គូសបញ្ជាក់​បន្ថែមទៀតថា កន្ង​ង​មក​បងប្អូន​ប្រជាពលរដ្ឋ​យើង​ដែល​ធ្ធើ​ដំណើរ​ឆ្លងកាត់​លើផ្លូវ​នេះ​តែងមាន​អារ​ម្ម​ណ៏​ភ​យ័​ខ្លាច បន្ទាប់ពី​ការសាងសង់​របាំង​ថ្ម​នេះ​រួច​លោក​ជឿជាក់ថា​និង​អាច​កាត់បន្ថយ​ការ​ភ​យ័​ខ្លាច​និង​ការគ្រោះថ្នាក់​ចរាចរ​ណ៏​បាន​មួយកំរិត​ធំ​ផងដែរ ទន្ទឹម​និង​នោះ​អ្នកបើកបរ​គួរ​មានការ​ប្រុង​ប្រ​យ​ត្ន័​ផង​។​
​លោក​ស​ថា​វី​បាន​បន្តទៀតថាៈ​រាជរដ្ឋាភិបាល​កម្ពុជា​ក៏ដូចជា​អជ្ញាធរ​ខេត្ត​កសាង​សមិទ្ធិផល​ផ្សេងៗ​មិនដែល​សន្យា​នោះទេ គឺត្រូវធ្វើ​គឺ​ធ្វើ​ភ្លាម​ដូចដែល​បងប្អូន​ប្រជាពលរដ្ឋ​បានឃើញ​ស្រាប់​។​នៅក្នុង​ឱកាស​នោះ​លោក​ស​ថា​វី​ក៏បាន​អញ្ជើញ​ចែក​អំណោយ​ជា​សារុង​ដែលជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេ​ជោ​ហ៊ុនសែន​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​ប​ណ្ធិ​ត​ប៊ុនរ៉ានី​ហ៊ុនសែន​ដល់​ប្រជាពលរដ្ឋ​ចូលរួម​ចំនួន​500​នាក់​ដោយ​ក្នុង​ម្នាក់ៗ​ទទួលបាន​សារុង​មួយ​ផងដែរ​។​ហើយ​លោ​កស​ថា​វី​រួម​និង​ប្រតិភូ​អមដំណើរ​បាន​អញ្ជើញ​ចូលរួម​ក្រុង​ពាលី​សូត្រមន្ត​បញ្ចុះបឋមសិលា​សាងសង់​របាំង​ថ្ម រាប់បាត្រ​ព្រះសង្ឃ​ចំនួន​108​អង្គ​និង​ដាំ​ដើមឈើ​ផងដែរ​៕IMG_8101 IMG_8090 IMG_8072 IMG_8042