លោក​គង់​បូ​រ៉ាវុធ​នាយរង​សង្កាត់រដ្ឋបាល​ពៃ​​​ឈើ​ខ្វាវ​និង​លោក​គង់​សុគន្ធា​ប្រធាន​ស្នាក់ការ​ប រិ​ស្ថាន​ដែន​ជំរក​សត្វព្រៃ​បឹង​ពែរ​ប្រចាំ​ឃុំ​ខ្វាវ​ដឹកនាំ​កំលាំង ចំរុះ​ចុះ​ផ្សព្វផ្សាយ​បទបញ្ជា​លេខ​០២​ប​.​ប​ដល់​ប្រជាពលរដ្ឋ​

0

​ ​.​សៀមរាប​៖ អនុវត្ត​ន៏​តាម​ការចង្អុលបង្ហាញរ​បស់​នាយ​ខ័​ណ្ឌ​រដ្ឋបាល​ព្រៃឈើ​សៀមរាប នឹង លោក​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត លោក​គង់​បូ រ៉ាវុធ​នាយរង​សង្កាត់រដ្ឋបាល​ព្រៃឈើ​ខ្វាវ​សហការ​ជាមួយ​លោក​គង់​សុគន្ធា​ប្រធាន​ស្នាក់ការ​បរិស្ថាន​ដែន​ជំរក​សត្វព្រៃ​បឹង​ពែរ​ប្រចាំ​ឃុំ​ខ្វាវ​ដឹកនាំ​កំលា​ងIMGP1557​ចំរុះ​មាន​រដ្ឋបាល​ព្រៃឈើ​, បរិស្ថាន​, ប៉ូ​លិ​ស្តិ​, ពេ​អឹម​ចុះ​ធ្វើការ​ផ្សព្វផ្សាយ​បទបញ្ជា​លេខ​០២​ប​.​ប​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ស្តីពី​ការគ្រប់គ្រង និង ការត្រួតពិនិត្យ​លើ​ការប្រើប្រាស់​រណារយន្ត​កា​ត់ អា ឈើ​រយះពេល​២​ថ្ងៃ​ចាប់ពី​ថ្ងៃទី​២២​រហូតដល់​ថ្ងៃទី​២៣​ខែកញ្ញា​ឆ្នាំ​២០១៥​ដល់​ប្រជាពលរដ្ឋនៅក្នុង​ឃុំ​ខ្វាវ​ស្រុក​ជីក្រែង ខេត្តសៀមរាប​ចំនួន​៣​ភូមិ​មាន​៖ ភូមិ​ខ្វាវ​, ភូមិ​ព្រះ​ធាតុ​, ភូមិ​ស្រោង​ដែល​កំពុង​ធ្វើ​សិប្បកម្ម​កែរ​ឆ្នៃ​ចំនួន​២៩​កន្លែង​។ ដកហូត​រណារយន្ត​បាន​០២​គ្រឿង​ប្រគល់ជូន​រដ្ឋបាល​ព្រៃឈើ​សង្កាត់​ខ្វាវ​គ្រប់គ្រង​។ ការងារ​សន្តិសុខ​ប៉ូ​លិ​ស្តិ​និង​កងរាជអាវុធហត្ថ​ស្រុក​ដកហូត​កាំភ្លើង​កែរ​ឆ្នៃ​បាន​ចំនួន​០៩​ដើម​ប្រគល់ជូន​ប៉ុស្តិនគរបាល​រដ្ឋបាល​ឃុំ​ខ្វាវ​យកទៅ​គ្រប់គ្រង​រក្សា​ទុក​ផងដែរ​។​IMGP1564 IMGP1558 IMGP1557
.(​ដោយ ព្រំ សុខា​)