ក្រុមប្រឹក្សាឃុំ​បឹងល្វា​២​រូប​ព្រមទាំង​បក្សពួក​ត្រូវបាន​ប្រជាពលរដ្ឋ​៣២​គ្រួសារ​ចោទថា​បាន​ប្រមូល​លុយ​ថ្លៃ​ចែក​ដី​សម្បទាន​សង្គមកិច្ច​របស់​សម្តេច​

0

​​កំពង់ធំ​. បញ្ហាដីធ្លី​ស្ថិតនៅក្នុង​ឃុំ​បឹងល្វា ស្រុក​សន្ទុក ខេត្តកំពង់ធំ​. កំពុងតែ​ឡើង​កំដៅ​លើសពី ១០០​អង្សា ដោយសារតែ​បានការ​ឃុ​ឃិត​គ្នា រវាង​ក្រុមប្រឹក្សាឃុំ​២ រូប និង​លោក ប៉េង សីហា មាន​ឋា​នះ​ជា​ទា​ហ៊ាន អង្គរក្ស មាន​តួនាទី​ចា​អ្នក​រៀប​ដី នៅ​តំបន់​ដី​សម្បទាន​ច្រាំង​បាក់ និង​លោក​ទិ​ត្យ សារ៉ាត់ មាន​តួនាទី​ជា​មេការ​ឈូសឆាយដី​តំបន់​ច្រាំង​បាក់ ប្រមូល​លុយ​ពី​ប្រជាពលរដ្ឋ ចំនួន​៣២​គ្រួសារ ជា​ថ្នូរ​នឹង​ការចែក​ដី​សម្បទាន​សង្គម​កិច្ច ដែល សម្តេច​តេ​ជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជណាចក្រ​កម្ពុជា បាន​អាណិតអាសូរ​ដល់​ប្រជា ពលរដ្ឋ​IMG_0723ដែល​រងគ្រោះ​ដោយសារ​ទឹក​លិច ច្រាំង​បាក់ ទើប​ចាត់​ដី​សម្បទាន​សង្គមកិច្ច ជាង​៣០០០​ហិច​តា ជូន​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​។​ ​ប្រជាពលរដ្ឋ​៣២​គ្រួសារ​ដែល​បាន​ចាញ់បោក ក្រុមប្រឹក្សាឃុំ និង​បក្សពួក និង​បាន​ចោទប្រកាន់ថា​ ​លោកស្រី​. សេន នី​. និង​លោកស្រី សុខ អេ​ន ជា​ក្រុមប្រឹក្សាឃុំ​បឹងល្វា​. ស្រុក​សន្ទុក ខេត្តកំពង់ធំ បាន​ឃុបឃិត​គ្នា យកលុយ​បី​ប្រជាពលរដ្ឋ ក្នុង​មួយ​ហិច​តា ៣០០​ដុល្លា​. សម្រាប់​ប្រជាពលរដ្ឋ​ដែលមាន​លំនៅដ្ឋាន​អចិ​ន្រៃ្ត​ក្នុង​ឃុំ​បឹងល្វា ៣០០​ទៅ​៥០០​ដុល្លា សម្រាប់​អ្នក​ចំណូល​ថ្មី​មកសុំ​នៅ​តំបន់​ច្រាំង​បាក់​.​ត្រូវបាន​បង្ខំ​ឲ្យ​បង់លុយ ៧០០​ទៅ​IMG_0697១៥០០​ដុល្លា ប៉ុន្តែ​ប្រជាពលរដ្ឋ​ដែល​បាន​អស់​លុយ ពុំទាន់​បានទទួល​ដី​សម្បទាន​សង្គមកិច្ច​នោះទេ ហើយ​ប្រជាពលរដ្ឋ​រងចាំ​រហូត​ដល់​ទៅ​២​ឆ្នាំ ហើយ​មិនទាន់​ទទួលបាន​ដី សម្បទាន​សង្គមកិច្ច នៅឡើយ​ទេ ។​ ​លោក ម៉ក់ ឆែរ ជា​តំណាង​ប្រជាពលរដ្ឋ ២៥៣​គ្រួសារ និង​ជា​អ្នករត់​ការសុំ​ដី​សម្បទាន​ជូន​ប្រជាពលរដ្ឋ បាន​ឲ្យ​ដឹងថា​បន្ទាប់ពី​ទទួលបាន​ឯកសារ​ពីស​ម្តេច តេ​ជោ ហ៊ុន សែន ចារ​ឲ្យ​ដី​សម្បទាន​សង្គមកិច្ច​ជូន​ប្រជាពលរដ្ឋ​នៅ​តំបន់​ច្រាំង​បាក់ ចំនួន​២៥៣​គ្រួសារ ស្មើរ​៣៤៦៩ ហិច​តា លុះ​ក្រោយមក លោកស្រី សេន​នី និង លោកស្រី សុខ អេ​ន ជា​ក្រុមប្រឹក្សាឃុំ​បឹងល្វា បាន​ថតចម្លង​ស ជ ណ របស់​សម្តេច​ហ៊ុន សែន​ទៅ​បង្ហាញ ប្រជាពលរដ្ឋ ដើម្បី​លក់​ដី ក្នុង​មួយ​ប្លង់​IMG_0695១០០០​ដុល្លា ដោយ​យក​៥០០​ដុល្លា​មុន ហើយ​ឲ្យ​រងចាំ​ការឈូសឆាយដី​បាន​ស្អាត​ហើយ ទើប​ប្រគល់​ដិ​ហើយ​ចាំ​យកលុយ​បង្គ្រប់ តាម​ការប៉ានស្មាន​ប្រហែលជា​ជិត​មួយ​ពាន់​គ្រួសារ​។​ ​ប្រជាពលរដ្ឋ​សុំ​មិន​ប​ញ្ជេ​ញ​ឈ្មោះ បាន​អះអាងថា​ដោយ​ស្រី សេន នី បាន​អះអាងថា​ខ្លួន​. ជា​មេឃុំ​បឹងល្វា ហើយ​មាន សជណ របស់​សម្តេច​ថា​បានទទួល​ដិ​សម្បទាន​សង្គមកិច្ច ទើប​ពួក គាត់​ជឿ​ទាំងស្រុង​ហើយ​ព្រម​ទិញ​ដី ហើយ​ប្រគល់​លុយ​ឲ្យ​ទៅ​លោកស្រី សេន នី ដែល​បាន​ភូត​កុហកថា ខ្លួន​ជា​មេឃុំ ហើយ​នៅពេលដែល​ប្រជាពលរដ្ឋ​មក​ទារលុយ​វិញ លោកស្រី សេន​នី​បាន នាំ​ប្រជាពលរដ្ឋ​ទាំងនោះ​អោយ​ទៅយក​ដីព្រៃ​នៅ​តំបន់​ក្រពើ ឃុំ​បឹងល្វា​ដដែល តែ​ដី​ហ្នឹង​គឺជា​ដី ខុសច្បាប់ និង​ជា​ដី​ត្រូវបាន​ហាមឃាត់​។​ ​IMG_0719លោក ប៉ែន​លឿ​. មេឃុំ​បឹងល្វា បាន​ឲ្យ​ដឹងថា កន្លងមក​មានការ​ចោទប្រកាន់​ថា​លោក បាន​លក់​ដីព្រៃ ដីចំការ​នៅក្នុង​ឃុំ​បឹងល្វា គឺ​ពិតជា​អយុត្តិធម៌​សម្រាប់​ការចោទប្រកាន់​មិនមែន​ការពិត ដែល​វា ជាការ​ផ្ទុយគ្នា​ទៅវិញ​.​លោកស្រី​. សេន នី​. និង​លោកស្រី សុខ អេ​ន ជា​ក្រុមប្រឹក្សាឃុំ​បឹងល្វា​. រួមទាំង​បក្សពួក បាននាំគ្នា​ដើរ​ធ្វើ​សកម្មភាព​ប្រមូល​លុយ ពី​ប្រជាពលរដ្ឋ​ហើយ​យកលុយ​ទៅ​ចែកចាយ​គ្នា ចំនែក​ដី​ក៏​ប្រជាពលរដ្ឋ​ពុំទាន់​ទទួល​នៅឡើយ​នោះទេ លោក​បាន​រាយ​ការ​ទៅ​ស្រុក​ឲ្យ​ចុះជួយ ដោះស្រាយ​រួចមកហើយ តែ​ពុំមាន​ចំំ​ណាត់​ពី​អាជ្ញាធរ​ស្រុក​ឡើយ លុះ​បាន​រាយការណ៍​លើក​ទី​២ ទើប​មា​នគ​ណះ​កម្ម​ការ​ចុះមក​ត្រួតពិនិត្យ និង​ដោះស្រាយ​ដោះដូរ ដី​ដែលមាន​បញ្ហារ តែ​ពុំទាន់​ទទួលបាន​លទ្ធផល​នោះឡើយ ។​ ​លោក​មេឃុំ និង​ប្រជាពលរដ្ឋ​បាន​សំណូមពរ អោយ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោក អ៊ុត​សំអន អភិបាលខេត្ត​កំពង់ធំ មេត្តាជួយ​ដក​.​លោកស្រី​. សេន នី​. និង​លោកស្រី សុខ អេ​ន ជា​ក្រុមប្រឹក្សាឃុំ​បឹងល្វា​. រួមទាំង​បក្សពួក ដែល​បាន​ឃុបឃិត​គ្នា​លក់​ដី សម្បទាន​សង្គមកិច្ចរ​បស់ សម្តេច​តំបន់​ប្រាំង​បាក់ ហើយ​សុំ​ឲ្យ​អាជ្ញាធរ​ខេត្តកំពង់ធំ រៀបចំ​គ​ណះ​កម្ម​ការចុះ​ត្រួតពិនិត្យ​ដី​ចំនុច​មាន​បញ្ហា និង​រៀបចំ​ដី​ជូន​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​វិញ ដោយ​ប្រជាពលរដ្ឋ និង​ក្រុមការងារ​មិនអាច​ធ្វើការ​ងារ​អ្វី​បានឡើយ ដោយសារតែ​លោកស្រី ក្រុមប្រឹក្សា បាន​បង្ករ​ព្យុះភ្លៀង​ធ្វើអោយ​រង្គោះរង្គើរ ធ្វើការ​អ្វី​មិនកើត​ទេ​។​ ​ដោយ ប៊ុន រដ្ឋា​