កំពត ៖ រថយន្តកូរ៉េចំណុះ ១តោណកន្លះ អត់ពាក់ស្លាកលេខ បើកបុកបង្កាន់ដៃស្ពានពេញទំហឹង បណ្តាលឲ្យដាច់កាប៊ីនខ្ទាតធ្លាក់មកថ្នល់ កាលពីវេលាម៉ោង២និង១០នាទីយប់ឈានចូលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៥ ចំណុចស្ពានអូរថ្កូវ លើកំណាត់ផ្លូវជាតិលេខ៣ កំពត ភ្នំពេញ ស្ថិតក្នុងភូមិត្រសេកកោង ឃុំថ្មី ស្រុកទឹកឈូ ខេត្តកំពត ។
មន្ត្រីនគរបាលចរាចរខេត្ត បានឲ្យដឹងថា អ្នកបើករថយន្តបង្កខាងលើ មិនទាន់ ស្គាល់អត្តសញ្ញាណនៅឡើយទេ បានបើកបរក្នុងទិសដៅពីកើតទៅលិច ប៉ុន្តែចៃដន្យ អ្នកបើកបរ បានបើកមក ដល់ចំណុចស្ពានកើតហេតុខាងលើ ក៏បានជ្រុលទៅបុក បង្កាន់ដៃស្ពាន ដាច់ជាពីរ ឯអ្នកបើកបរ មិនបណ្តាល ឲ្យមានគ្រោះថ្នាក់ឡើយ ហើយត្រូវគេដាក់ការសង្ស័យថា បើកបរនៅពេលយប់ មកពីងងុយដេក ។
បច្ចុប្បន្នរថយន្តបង្ក ត្រូវបានកម្លាំងនគរបាលជំនាញ កំពុងរៀបចំស្ទួចយកមករក្សាទុក នៅឯស្នងការដ្ឋាន នគរបាលខេត្តកំពត ដើម្បីដោះស្រាយទៅថ្ងៃក្រោយ៕