ឧ​ត្ត​ម​សេនីយ៍ សេង ធា​រិ​ន ព្រមាន​ចាត់វិធានការ​ចំពោះ​ជនដើរ​បំផុសបំផុល​ជ្រើសរើស​ទាហាន​យកលុយ​

0


​ខេត្តបន្ទាយមានជ័យ​ ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សេង ធា​រិ​ន មេបញ្ជាការរង និង​ជា​នាយសេនាធិការ​កងពល​តូច​ថ្មើរជើង​លេខ​៥១ បាន​ថ្លែងថា កន្លងទៅ​ថ្មីៗ​នេះ មាន​ជនខិលខូច​ជន​ឆក់​ឱកាស​មួយចំនួន​បាន​ដើរ​ឆបោក​ដើរ​ជ្រើសរើស​នាយទាហាន​ចូល​បម្រើការ​ក្នុង​ជួរ​កងទ័ព ដើម្បី​បាន​ចូល​តម្រូវ​ទ័ព​ឲ្យ​បង់ប្រាក់​ចំនួន​ប៉ុន​នេះ​ប៉ុន​ណោះ បើ​បងប្អូន​ណា​មាន​សាច់ញាតិ ឬ​បងប្អូន​មានបំណង​ចង់​ប្រឡង​ចូលធ្វើ​ទាហាន សូមកុំ​ចាញ់បោក​គេ ព្រោះ​ការចូល​បម្រើកងទ័ព គឺ​មិនបាន​យកលុយ​ទេ គឺ​គេ​ជ្រើសរើស​អ្នក​ដែលមាន​សម​ត្តភាព មានចំណេះដឹង​ពិតប្រាកដ ប្រកបដោយ​តម្លាភាព និង​យុត្តិធម៌ បើ​មាន​ករណីនេះ​កើតឡើង​សូម​រាយការណ៍​មកជា​បន្ទាន់ ដើម្បី​ឲ្យ​លោក​ចាត់ការ​តាមផ្លូវ​ច្បាប់​។​image (3)
​ការ​ថ្លែង​នេះ ត្រូវបាន​ធ្វើឡើង​កាលពី​ព្រឹក​ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០១៥ ក្នុង​សាលប្រជុំ​កងពលតូច​ថ្មើរជើង​លេខ​៥១ នៅ​ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ នាឱកាស​ដែល​លោក​អញ្ជើញ​ជា អធិបតី​ក្នុង​ពិធី​ចែក​លិខិតបញ្ជាក់​ការសិក្សា​របស់​វិទ្យាស្ថាន​ហ្វឹកហ្វឺន​បណ្តុះបណ្តាល​កងក​ម្លាំ​ង​រក្សា​សន្តិភាព​បោសសម្អាត​មីន និង​កាកសំណល់​សង្គ្រាម ក្រោយពី​បញ្ចប់​វគ្គប​ច្ចេក​សទេស​ដោះមីន​តាម​ព្រំដែន​។​ទន្ទឹមគ្នានេះ ក៏មាន​ការបើក​វគ្គប​ណ្តុះ​បណ្តាល ស្តីពី​image (2)យុទ្ធវិធី​ទ័ព​ដល់​ពលទាហាន​ចំនួន​១៤៨​នាក់ ដើម្បី​ពង្រឹងសមត្ថភាព​គោរព​វិន័យ ប​ញ្ច្រៀ​ប​ចំណេះដឹង និង​បច្ចេកទេស​ថ្មី ដល់​នាយទាហាន​ទាំងនោះ ក្នុងន័យ​រួមចំណែក​ទប់ស្កាត់​បទល្មើស​ផ្សេងៗ​ដើម្បី​រក្សា​សន្តិសុខ​សណ្តាប់ធ្នាប់​ជូន​ពលរដ្ឋ និង​សង្គ្រោះ​ពលរដ្ឋ​ក្នុង​គ្រោះធម្មជាតិ​ផ្សេងៗ ឬ​ទឹកជំនន់ ខណៈ​រដូវវស្សា​កំពុងមាន​ភ្លៀង​ធ្លាក់​ខ្លាំង​ផងដែរ​៕image (1) image