ប្រជាពលរដ្ឋ​សំណុម​ពរ​អាជ្ញាធរខេត្ត​ជួយ​រៀបចំ​សណ្តាប់ធ្នាប់​លក់ដូរ​មុខ​ផ្សារឆ្នាំង​ ​ដែល​បង្ក​អោយ​ស្ទះ​ការធ្វើ​ចរាចរ​ណ៏​រៀងរាល់ថ្ងៃ​

0

​ខេត្តកំពង់ឆ្នាំង​៖ ប្រជាពលរដ្ឋ​ជា​អ្នកធ្វើដំណើរ​នៅក្នុង​ក្រុង​កំពង់ឆ្នាំង​បាន​រិះគន់​និង​ត្អូញត្អែរ​អំពី​ការធ្វើ​ច​រា ចរណ៍​ចង្អៀត និង​កកស្ទះ​ផ្លូវ​មុខ​ផ្សារឆ្នាំង ក្នុង​សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់​ឆ្នាំ​ជា​រៀងរាល់ថ្ងៃ ពិសេស​គឺ​ថ្ងៃ​មានបុណ្យ​ទាន និង​ថ្ងៃសីល ដោយសារតែ​អាជីវករ​លក់ដូរ​ឥត​សណ្តាប់ធ្នាប់ នៅតាម​ដងផ្លូវ​ទាំងសងខាង នៅមុខ​ផ្សារឆ្នាំង និង​ខាង​ជួរ​ដើម​ស្រល់ ដោយ​នាំគ្នា​បាន​យក​ដី​ផ្លូវ​ធ្វើជា​កន្លែង​លក់ដូរ​អស់​ទៅហើយ រឿងនេះ ប្រជាពលរដ្ឋ​បាន​សំណូម លោក​អភិបាលក្រុង​កំពង់ឆ្នាំង លោកស្នងការ​នគរបាល​ខេត្ត និង​លោក​អភិបាលខេត្ត ជួយ​ដោះស្រាយ​ផ្លូវ​ចំណុច​ខាងលើនេះ ដើម្បី​កុំអោយ​ស្ទះចរាចរណ៍​ផង និង​កុំអោយ​ខ្មាស់​ភ្ញៀវ​ទេសចរណ៍​បរទេស ដែល​តែងតែ​ឈប់​កប៉ាល់​នៅ​មាត់ទន្លេ​ផ្សារ​ក្រោម ដើរមក​កំសាន្ត​ក្នុង​តំបន់​នេះ​។DSC09565
​ ​នៅ​ព្រឹក​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​២០១៥​នេះ ប្រជាពលរដ្ឋ​បាន​និយាយ​អោយដឹងថា​៖ កន្លងមក​គាត់​បានឃើញ​ខាង​សាលាក្រុង​កំពង់ឆ្នាំង វាស់ដី​ជាប់​ចំ ណី​ផ្លូវ​មុខ​ផ្សារឆ្នាំង​លក់​អោយ​អាជិ​វករ​ជា​រៀងរាល់ឆ្នាំ នៅពេល​ខែ​ទឹក​ឡើង ប៉ុន្តែ​មិនបាន​យកចិត្តទុកដាក់​លើ​បញ្ហា​ការកកស្ទះ​ចរាចរ​ណ៏​ឡើយ​។ បញ្ហា​នេះ​ធ្វើ​បងប្អូន​អាជីវករ​អ្នកលក់ដូរ​តាម​រាន តាម​កញ្ជើ ក​ញ្ច្រែ ង​ផ្ទាល់​ដី បានដាក់​លក់​ចូល​មកលើ​ចិញ្ចើមផ្លូវ​ម្ខាង​បន្តិចៗ​ធ្វើអោយ​ផ្លូវ​រួម​តូច បូកផ្សំ​អ្នករត់ម៉ូតូឌុប​ឈប់​ចាំ​ម៉ូយ​នៅមុខ​ផ្សារ​ទៀតផង​នោះ គឺ​ចង់​អស់​ផ្លូវ​ធ្វើ​ច​រា ចរណ៍​ទៅហើយ ។​ជា​ញឹកញាប់​រាល់ថ្ងៃ​ពេល​មាន​រថយន្ត​ឈប់​លើកដាក់​ដាក់​ទំនិញ​តាម​ដងផ្លូវ និង​នៅមុខ​ផ្សារឆ្នាំង​ចំណុច​នេះ គឺ​DSC09563ពិតជា​មានកក​ស្ទះចរាចរណ៍​រាប់​ម៉ោង​ជាពុំខាន​។​ពេល​ខែ​មានបុណ្យ​ទាន ចូលឆ្នាំ​ខែ្មរ ចូលឆ្នាំ​ចិន រដូវ​កាន់បិណ្ឌ និង​បុណ្យ​ភ្ជុំបិណ្ឌ​ជាដើម អ្នកធ្វើដំណើរ​បាន​ធុន​ទ្រាន់​គ្រប់ៗ​គ្នា ដែល​ផ្លូវ​មាន​ប្រវែង​ប្រមាណ​តែ​៥០០​ម៉ែត្រ​មុខ​ផ្សារឆ្នាំង​តែប៉ុណ្ណោះ ពេលខ្លះ​ត្រូវធ្វើ​ដំណើរ​១​ម៉ោង​ក៏មាន អ្នកខ្លះ​ខ្យល់គរ​ដួ​ដ​សន្លប់​ទៀតផង​ព្រោះតែ​ស្ទះចរាចរណ៍​នៅ​ចំណុច​នេះ​។
​ ​អាជីវករ​លក់ដូរ​លើ​ផ្លូវ​នោះបាន​និយាយ​អោយដឹង​ដែរ​ថា​៖​តាមពិត​អាជ្ញាធរ​ក្រុង​បាន​វាស់​ម៉ែ​ត្រលក់​DSC09564
​អោយធ្វើ​តូប​លក់ដូរ គឺ​ពី​ច្រាំងទន្លេ​ចិញ្ចើមផ្លូវ​ចូលទៅក្នុង​ទឹក ប៉ុន្តែ​អាជីវករ​ទាំងនោះ​បាននាំគ្នា​យក​ទំនិញ របស់ខ្លួន មក​ដាក់លក់​នៅមុខ​តូប​ហៀរ​មកលើ​ផ្លូវ​ទៀត ព្រោះតែ​ចង់​លក់ដូរ​អោយដាច់​រៀងៗ​ខ្លួន បើ​ធ្វើតាម​ការកំណត់​របស់​អាជ្ញាធរ​ក្រុង នាំគ្នា​ដាក់​ឥ​វ៉ាន់​លក់​ត្រឹម​ជួរ​ដើម​ស្រស់​នោះ ក៏​មិន​ស្ទះចរាចរណ៍​ដែរ​។
​ ​បញ្ហា​នេះ​ប្រជាពលរដ្ឋ​បាន​សំណូមពរ​ដល់ អាជ្ញាធរ​ក្រុង​កំពង់ឆ្នាំង លោកស្នងការ​នគរបាល​ខេត្ត​លោក​អភិបាលខេត្ត ជួយ​រៀបចំ​សណ្តាប់ធ្នាប់​សម្រួល​ការលក់​ដូរ​លើផ្លូវ​មុខ​ផ្សារឆ្នាំង​នេះ​កុំអោយ​កកស្ទះ​ចរាចរណ៍​ផង និង​សំណូមពរ​ឈូស​អាច​ម៏​ដី​ដែល​កក​ជាប់​លើ​ចិញ្ចើមផ្លូវ​ផ្លូវ​កៅស៊ូ​មុខ​ផ្សារឆ្នាំង​នេះ​ចេញ ដើម្បី​កំណត់​ដី​ចំណីផ្លូវ​សំរាប់ធ្វើ​ចរាចរណ៍​អោយ​បា​ច្បាស់លាស់ ទើប​អាច​សម្រួល​ការកកស្ទះ​ចរាចរ​ណ៏​ជា​រៀងរាល់ថ្ងៃ​នៅ​ចំណុច​នេះ​បាន​៕