បុរស​វិកល​ច​រិ​ក​ម្នាក់​ត្រូវបាន​រថយន្តបុក​ឲ្យ​រងរបួស​ធ្ងន់​រថយន្ត​គេច​បាត់

0


​ខេត្តបន្ទាយមានជ័យ​ ​បុរស​វិកល​ច​រិ​ក​ម្នាក់​ដើរ​តាមផ្លូវ​គ្មាន​គោលដៅ​ត្រូវបាន​រថយន្ត​មក​បុក​ទាំង​គំ​រោល​ធ្វើ​ឲ្យ​រងរបួស​ធ្ងន់​រួច​រថយន្ត​គេចខ្លួនបាត់​។​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ​ន៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១០ និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២៤ កញ្ញា ២០១៥ ស្ថិតនៅ​ចំណុច​ភូមិ​អណ្តូង​ថ្ម​មាស សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត រួច​រថយន្ត ។​សាក្សី​បានឃើញ​ហេតុការណ៍​បាន​និយាយថា​ជនរងគ្រោះ​ឈ្មោះ​រតនា អាយុ​ជាង​២០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ដំរី សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជា​ជន​វិកល​ច​រឹក​ដើរ​ត្រាច់ ចរណ៍​គ្មាន​imageគោលដៅ​។ មុនពេល​កើតហេតុ​បុរស់​វិកល់​ច​រឹក​នោះបាន​ដើរ​ពេញ​ផ្លូវ​ដោយ​គ្មាន​គោលដៅ​តែម្នាក់ឯង​ស្របពេលនោះ​មាន​រថយន្ត​មួយគ្រឿង​មិន​ស្គាល់​ម៉ាក​បាន​បើក​មក​បុក​បុរស់​នោះ​ពេញទំហឹង​បណ្តាល ឲ្យ​របួសធ្ងន់​នៅលើ​ថ្នល់ជាតិ​ពេល​នោះគេ​ឃើញ​មាន​ប្រជាពលរដ្ឋ​នៅ​ទីនោះ​ជួយ​ដឹក​image (1)ទៅ​មន្ទីរពេទ្យ​មិត្តភាព កម្ពុជា ជប៉ុន​ស្រុក​មង្គល​បូរី​ដើម្បី​សង្គ្រោះ​ជីវិត​ក្រោយពី​បុក​រួច​រថយន្ត​នោះ​គេចខ្លួន​បាត់ស្រមោល​។​ប្រជាពលរដ្ឋ​រស់នៅ​ទីនោះ​បាន​គិះ​គន់​ដល់​សមត្ថកិច្ច​ដែល​មិនមាន​វិធាន​ក្តៅ​ចំពោះ​ក្រុមរ​ថយ​រត់ពន្ធ ដឹកទំនិញ​គ្មាន​ស្លាក​លេខ​បើក​លឿនៗ​បង្ក​ភាពភ័យខ្លាច​ដល់​ពួកគាត់​ជា​អ្នកធ្វើដំណើរ​ក្នុង​ខេត្ត​នេះ​ជា​រៀងរាល់ថ្ងៃ​៕