ខេត្តបន្ទាយមានជ័យ ល្ងាចថ្ងៃទី២៤ ខែកញ្ញាឆ្នាំ២០១៥នេះលោកគោស៊ុំ សារឿត អភិបាលខេត្ដបន្ទាយមានជ័យ និងលោកឧត្តមសេនីយ៍ត្រីអាត់ខែមស្នងការនគរបាលខេត្ដនិងក្រុមការងារជាច្រើននាក់ទៀតបាននាំយកអំណោយមួយចំនួនធំទៅចែកជូនដល់ប្រជាពលរដ្ឋដែលកំពុងជួបប្រទះនូវទឹកជំនន់នៅក្នុងស្រុកមង្គលបូរី ដើម្បីរំដោះការប្រឈមនិងភាពអត់ឃានមួយរយៈពេល ជូនប្រជាពលរដ្ឋជាពិសេសអ្នកដែលរស់នៅក្នុងភូមិសៃសាម៉ន ដែលទឹកលិចស្រូវប្រាំង ផ្នែកខាងលើ អស់ប្រមាណ១០ហិកតានិងផ្ទះសម្បែងមួយចំនួន។លោកគោស៊ុំ សារឿតនិងលោកអាត់ខែមបានដឹកនាំមន្ដ្រីចុះទៅសួរសុខទុក្ខផ្ទាល់តាមខ្នងផ្ទះនិងនាំយកអំណោយជាគ្រឿងឧបភោគ បរិភោគនិងថវិកាមួយចំនួនទៅចែកជូនដល់ពួកគាត់ផងដែរ ។
លោកគោស៊ុំសារឿតបាននិយាយថាទឹកជំនន់លិចផ្ទះ និងស្រូវប្រាំង របស់ប្រជាពលរដ្ឋ នៅក្នុងឃុំទាំងពីរនេះកើត ចេញពីការហូរធ្លាក់មកពីតំបន់ខាងលើ រួមមាន ស្រុកបវេលខេត្ដបាត់ដំបង ពីជើងភ្នំព្រៃរនាម តំបន់មុំបី ស្រុកសំពៅលូនខេត្តបាត់ដំបង និងស្រុកម៉ាឡៃ របស់ខេត្ដបន្ទាយមានជ័យជាដើម។លោកគោស៊ុំសារឿតបាននិយាយបន្តទៀតថាបើទោះបីអំណោយនេះមានតិចតួចមិនអាចតំរួវការបានក្នុងការហូបចុកបានយូរអង្វែងយ៉ាងក៏វាជាការដោះទាល់មួយរយះពេលដ៏ខ្លីដែរ។លោកគោស៊ុំសារឿតបាននិយាយបន្តទៀតថាស្រុកមង្គលបូរីជានេះជាលើកទីមួយហើ
ប្រជាពលរដ្ឋបានជួបប្រទះនូវទឹកជំនន់ចំណែកឯស្រុកក្រុងទាំង៦ទៀតស្រុកខ្លះមានទឹកគ្រប់គ្រាន់ក្នុងការធ្វើស្រែចំណែកឯស្រុកមួយចំនួនទៀតកំពុងខ្វះខាតទឹកធ្វើស្រែយ៉ាងខ្លាំងលោកថាឆ្នាំនេះបើនៅតែគ្មានភ្លៀងធ្លាក់គ្រប់គ្រាន់នោះទេនោះទិន្នផលស្រូវប្រាកដទួលផលបានតែពាក់កណ្តាលតែប៉ុណ្ណោះហើយប្រជាពលរដ្ឋនិងប្រឈមខ្វះស្បៀងយ៉ាងខ្លាំងជាមិនខាននៅឆ្នាំក្រោយ៕



































