ខេត្តសៀមរាប៖ នៅយប់ថ្ងៃទី២៣ខែកញ្ញាឆ្នាំ២០១៥នេះកំម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសៀមរាបដឹកនាំដោយលោកវរសេនីយត្រីខោស៊ុនភិរម្យមេបញ្ជាការមូលដ្ឋានក្រុងសៀមរាបសហការជាមួយកំម្លាំងមន្ទីរយុត្តិធម័និងកំម្លាំងការិយាល័យប្រឆាំងគឿងញៀនដឹកនាំដោយលោកវរះសេនីយ៏ស្រីយូរ៉ាមេបញ្ចាការរងកងរាជអាវុធហត្ថខេត្តក្រោមការម្របម្រួលនីតិវិធីដោយលោកកើតសុវណ្ណរ៉េតព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបានធ្វើការឃាត់
ខ្លួនបានជនសង្ស័យចំនួន៣នាក់ដែលពាក់ពន្ឋ័ទៅនិង ករណីគឿងញៀនចំនួន១៤កញ្ចប់តូចម៉ូតូចំនួន៣គឿងទូរសព្ទដៃចំនួន៣គឿង និងឧបករណ៏ប្រើប្រាស់គឿងញៀនជាច្រើនទៀតដែលត្រូវបានកំម្លាំង
កងរាជអាវុធហត្ថធ្វើការបង្ក្រាបបាននៅយប់ ថ្ងៃ២៣ខែកញ្ញាឆ្នាំ២០១៥នៅ
ក្នុងចំណុចភូមិទ្រាំងសង្កាត់ស្លក្រាមក្រុង ខេត្តសៀមរាប ។លោកវរះសេនីយ៏ស្រីយូរ៉ាមេបញ្ចាការរងកងរាជអាវុធហត្ថខេត្តបានបញ្ចក់ថា ក្រោយពីកំលាំងការិយាល័ យស្រាវជ្រាវប្រឆាំងគឿងញៀន មន្ទីរយុត្តិធម៏កងរាជអវុធហត្ថខេត្តដែលដឹកនាំសម្របសម្រួលនីតិវិធីដោយ
ព្រះរាជអាជ្ញាកើតសុវណ្ណរ៉េត អមសាលាដំបូងខេត្តសៀមរាបបានចុះបង្ក្រាបបទល្មើសគឿងញៀនជាក់ស្តែង
នៅក្នុងក្រុងសៀមរាបរហូតដល់ឈានធ្វើការឃាត់ខ្លួនបានចំនួន៣នាក់ ពីបទ
ជួញដូរគឿងញៀនដ៏សកម្មនៅក្នុងក្រុងសៀមរាប។
លោកមេបញ្ជាការ រងកងរាជអាវុធហត្ថបានបន្តទៀតថា ជនសង្ស័យទាំង៣នាក់ទី១ឈ្មោះសេងដារ៉ាភេទប្រុសអាយុ២២ឆ្នាំទី២ឈ្មោះស្រឿនវីរះភេទប្រុសអាយុ២២ឆ្នាំទី៣ឈ្មោះគីសុខើរភេទប្រុសអាយុ១៨ឆ្នាំដែលត្រូវបានកំលាំង
អាវុធហត្ថធ្វើការឃាត់ខ្លួនបានជាបន្តបន្ទាប់នៅក្នុងក្រុងសៀមរាប ហើយឈានដល់ធ្វើការឆែកឆេររកឃើញនៅសាធាតុញៀនប្រភេទម្សៅមេតំហ្វេតាមីនចំនួន១៤កញ្ចប់តូចនិង
និងម៉ុតូចំនួន៣គឿងទូរសព្ទដៃចំនួន៣គឿងព្រមទាំងឧបករណ៏វិចខ្ចប់និងប្រដាប់ឆ្នៃជក់គឿងញៀនជាច្រើនលោកបានបន្តទៀតថាក្រោយពីធ្វើការសួរនាំរួច កំលាំងអាវុធហត្ថរបស់លោកបានកសាងសុំណុំរឿងជនសង្ស័យទាំង៣នាក់និងវត្ថុតាងទៅកាន់សាលាដំបូងខេត្តសៀមរាបនៅថ្ងៃទី២៤ខែកញ្ញាឆ្នាំ២០១៥នេះដើម្បីចាត់ការទៅតាមផ្លូវច្បាប់។
ជាចុងក្រោយលោកវរះសេនីយស្រីយូរ៉ាមេបញ្ជាការ រងកងរាជអាវុធហត្ថបានបញ្ចក់ទៀតថាបញ្ហាគឿងញៀនលោកនៅតែបន្តធ្វើការបង្ក្រាបអោយដូចភ្លៀងរលឹម។ដោយគឿនវ៉េត


































