ឧត្តរមានជ័យ. កាលពីវេលាម៉ោង៨និង១០នាទី ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៥ លោកស ថាវីអភិបាលនៃគណះអភិបាលខេត្តឧត្តរមានជ័យ បានអញ្ចើញក្នុងពិធីចែកអំណោយជូនប្រជាពលរដ្ឋចំនួន៧៥គ្រួសារ ដែលរងគ្រោះដោយខ្យល់កន្ត្រាក់ដួលរលំផ្ទះក្នុងក្រុងសំរោងដែលមានការចូលរួមមន្ត្រីរាជការទូទាំងខេត្តនិងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ។នៅក្នុងឱកាសសម្តេចក្រឡាហោម ស ខេង បានជួយដល់ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់រលំផ្ទះ ក្នុងមួយគ្រួសារ សង្កសីដែលរលំផ្ទះទាំងស្រុង១១គ្រួសារដោយក្នុង១គ្រួសារ២០សន្លឹក
និងសាលារៀន ជា២០០សន្លឹក ហើយអំណោយរបស់កាកបាតក្រហមកម្ពុជាខេត្ត រួមមានអ្ករ២៥គីឡូក្រាម ទឹកសុីវ១យួ ទឹកត្រី១យួ ត្រីខ២យួ ឃីត១ដែលមានមុង១ ភួយ១ កន្តេល១ក្រមា១៕



































